BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឃាត់បុគ្គលិកនិងភ្ញៀវជាង១០០នាក់នៅអាហារដ្ឋានឬស្សីផ្អែម

ថ្ងៃចន្ទ, 23 ខែសីហា 2021 20:34  កណ្តាប់ ដៃដែក

ភ្នំពេញ៖ ការឃាត់ខ្លួនបុគ្គលិក និងភ្ញៀវនេះ ក្នុងគោលបំណងយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ ព្រោះបទល្មើសនិងវិធានការរដ្ឋបាល ។ ដូច្នេះហើយហាងឬស្សីផ្អែមត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះឃាត់បុគ្គលិក និងភ្ញៀវជាង១០០នាក់ យកសំណាកធ្វើតេស្តរកជំងឺកូវីដ ១៩ ខណ:ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

photo_2021-08-23_16-08-59

photo_2021-08-23_16-08-58
photo_2021-08-23_16-08-57
ប្រតិបត្តិការនេះបានធ្វើឡើង នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដែលបានប្រមូលផ្តុំគ្នាមកផឹកស៊ី ដោយមិនបានគោរពទៅនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានសុខាភិបាល និងមិនខ្លាចអំពីការឆ្លងជំងឺកូវីដ-១៩។បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចកំពុងឲ្យមន្ត្រីសុខាភិបាលចុះយកសំណាករកមេរោគកូវីដ។
 សូមបញ្ជាក់ផងដែរថា  ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល  គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១អ្នកឆ្លងសរុបមានចំនួន៨៩,៦៤១ នាក់ អ្នកជាសះស្បើយ៨៥,៦១៨នាក់អ្នកស្លាប់១,៨០៨នាក់។ 

photo_2021-08-23_16-08-51
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១  មាន  ៨៧,២៦%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃចន្ទ, 23 ខែសីហា 2021 20:34  កណ្តាប់ ដៃដែក