ព្យុះភ្លៀងបានបង្កជាទឹកជំនន់នៅក្នុងខេត្ត សានស៊ី (Shaanxi) ភាគពាយព្យប្រទេសចិនដោយធ្វើឲ្យជន់លិចផ្លូវ និងភូមិជាច្រើន ព្រមទាំងបង្កការរំខានដល់សេវាសាធារណៈផងដែរ។ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅក្នុងខេត្តនេះ រួមទាំងនៅក្នុងទីក្រុងស៊ីអាន (Xi'an), យ៉ានអាន (Yan'an), សៀនយ៉ាង (Xianyang), ហានជុង (Hanzhong) និងអានកាង (Ankang) កាលពីព្រឹកថ្ងៃអាទិត្យ។
អាជ្ញាធរក្នុងតំបន់ បានអនុវត្តវិធានការឆ្លើយតបបន្ទាប់ ដោយបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យទៅជម្លៀសអ្នកភូមិដែលជាប់គាំងនៅក្នុងតំបន់ទំនាប និងតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងទីក្រុងហានជុង (Hanzhong)។ក្រុមជួយសង្គ្រោះបានប្រើទូកកៅស៊ូដើម្បីជម្លៀសពលរដ្ឋប្រមាណជាង៣០០នាក់ពីតំបន់រងគ្រោះខ្លាំងនៅក្នុងទីក្រុងហានជុង (Hanzhong)។
នាយកដ្ឋានឧតុនិយម ក៏កំពុងពិនិត្យមើលហានិភ័យនៃជំនន់ទឹកភ្លៀងនេះផងដែរដោយសារព្យុះភ្លៀងកំពុងបន្តឥតឈប់ឈរ ដោយធ្វើឲ្យកម្ពស់ទឹកទន្លេឡើងហួសកម្រិត ប្រកាសឲ្យប្រុងប្រយ័ត្ន៕
អត្ដបទ និង រូបភាពដោយ កណ្តាប់ដៃដែក