ភ្នំពេញ៖ ព័ត៌មានបឋម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការឡោមព័ទ្ធ បង្ក្រាប និងចាប់ខ្លួនជនជាតិបរទេសប្រុសស្រីចំនួន ១០៤នាក់ (ស្រី ២៤នាក់) កាលពីវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំង ខុនដូមួយកន្លែង ផ្ទះលេខ៩៧ ផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការចុះបង្រ្កាបទីតាំងខាងលើនេះ ដោយសង្ស័យជាករណីចាប់ជម្រឹតតាមប្រព័ន្ធអនឡាញ។ ក្រោយបង្ក្រាបបានកម្លាំងកងរាជអាវុធហត្ថ បានប្រើប្រាស់រថយន្តក្រុងចំនួន ២គ្រឿង ដើម្បីដាក់ជនសង្ស័យ។ បច្ចុប្បន្ន ពួកគេទាំងនោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យសំណាក និងស្រាវជ្រាវបន្ថែមទៀត៕
អត្ថបទ និង រូបភាពដោយ កណ្តាប់ដៃដែក