BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមអ្នកតវ៉ានៅប្រទេសថៃ នៅតែបន្តការតវ៉ារយ:ពេល៨ថ្ងៃជាប់គ្នា ក្នុងគោលបំណងបណ្តេញលោកប្រាយុទ្ធ ចាន់អូឆា

ថ្ងៃសៅរ៍, 21 ខែសីហា 2021 17:11  កណ្តាប់ ដៃដែក

ប្រទេសថៃ÷ នៅក្នុងខែសីហានេះ ក្រុមអ្នកតវ៉ានៅប្រទេសថៃ ដោយអោយឈ្មោះខ្លួនឯងថា ក្រុម "ថ:ឡុហ្វា" ដែលបកជាភាសាខ្មែរថាក្រុមទម្លុះមេឃ បានធ្វើការមិនតិចជា ១០ដង នៅក្នុងខែសីហា។

EvUyxW3VkAU85N4
ក្រុមអ្នកតវ៉ាដែលមានឈ្មោះខាងលើ បានធ្វើការប្រឆាំងតវ៉ា ជាមួយរដ្ឋាភិបាលលោកអស់រយ:ពេលមិនតិចជាង៥០០ថ្ងៃមកហើយ ដែលក្រុមនេះធ្វើការប្រឆាំងជាមួយរដ្ឋាភិបាលថៃ ដោយទាមទារ ៣ចំណុចសំខាន់ៗរួមមាន÷
១-អោយលោកប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែង
២-ឈប់ជិះជាន់ប្រជាពលរដ្ឋថៃ នុងព្រាងរដ្ឋធម្មនុញ្ញថ្មីតាមលិទ្ធប្រជាធិបតេយ្យ
៣-កំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ។


តែការតវ៉ារបស់ក្រុមនេះ ចំណាយពេលប្រមាណជាង ៥០០ថ្ងៃមកហើយតែ ហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ។ ហើយនៅក្នុងខែសីហា ចាប់តាំងពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី២១ សីហានេះ ក្រុមអ្នកតវ៉ា បានតវ៉ាចំនួន ១១លើក ដោយមួយលើកៗ មានការប៉ះទង្គិចគ្នា ចន្លោះពី ២ទៅ ៥ម៉ោង និងប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ចថៃជាច្រើនករណីទៀត ដូចជាក្រុមអ្នកតវ៉ា បានដុតរថយន្តរបស់សមត្ថកិច្ច មិនតិចជាង ១០គ្រឿង និងដុតប៉ុស្តិ៍យាមបប៉ូលិសមិនតិចជាង ១០កន្លែងផងដែរ ហើយថែមទាំងបណ្តាលអោយសមត្ថកិច្ចរបួសជាច្រើននាក់ទៀតផង ចំណែកឯក្រុមអ្នកតវ៉ាវិញរងនូវការចោទប្រកាន់ពីរយ:សមត្ថកិច្ច មិនតិចជាង ៥០០ករណី និងរងនូវការចាប់ខ្លួនរាបសិបនាក់ទៀតផង ក្នុងការចាប់ខ្លួននោះក៏មានការចាប់ខ្លួនមេដឹកនាំរបស់ក្រុមអ្នកតវ៉ាចំនួន ៨នាក់ផងដែរ។

image_big_605b339299b81
ទោះបីជាក្រុមអ្នកតវ៉ាព្យាយាមក្នុងការតវ៉ាយ៉ាងណាក៏ដោយ ក៏មិនអាចបណ្តេញលោកប្រាយុទ្ធ ចាន់អូឆានាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារថៃ អោយចុះចេញពីតំណែងបានដែរ មានតែការបង្ក្រាបត្តឡប់ទៅលើក្រុមអ្នកតវ៉ាវិញ ដូចជាការបាញ់ទឹកសម្ពាធខ្លាំង ឧស្ម័នទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម។

750x422_854533_1573693514
គ្រប់ពេលដែលមានការតវ៉ានៅក្រុងទីក្រុងបាងកកតែងតែ មានការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដូចជាបានជម្រាបជូនខាងលើជានិច្ច។
សូមបញ្ជាក់ផងដែរថា អស់រយ:ពេលជាង១០ឆ្នាំមកហើយ ដែលជនជាតិថៃ និងសកលលោកខានឃើញ ទិដ្ឋភាពដែលឆេះនៅក្នុងក្រុងបាងកក ដោយសារក្រុមអ្នកតវ៉ា ដែលកាលនោះឆេះដោយសារក្រុមអាវក្រហម ធ្វើការប្រឆាំងបណ្តេញរដ្ឋាភិបាលលោក អាភិសិទ្ធ វេឆាឈីវ៉ាក់ តែថ្ងៃនេះទិដ្ឋភាពនេះបានកើតឡើងសារជាថ្មីម្តងទៀតនៅសម័យរដ្ឋាភិបាល លោកប្រាយុទ្ធ ចាន់អូឆា។ តើក្រុមអ្នកតវ៉ាអាចបណ្តេញលោកប្រាយុទ្ធ ចាន់អូឆា អោយចេញពីតំណែងបានឬទេ?

540B8B875C1282305A08C19222D9F1E0_1000

78641
xsfefn6b-720
ខណ:ដែលក្រុមអ្នកតវ៉ាបានប្រកាស់ថា នឹងបណ្តេញលោកប្រាយុទ្ធ ចាន់អូឆា អោយចុះចេញពីតំណែងអោយខាងតែបាន ទោះបីជាក្រុមអ្នកតវ៉ា តវ៉ាដោយគ្មានមេដឹកនាំក៏ដោយ។
សូមបញ្ជាក់ថា ទាក់ទនទៅរឿងនេះ ក្រុមការងារ BeeTube News នឹងធ្វើបច្ចុប្បន្នភាពបន្តបន្ទាប់ទៀត៕

អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃសៅរ៍, 21 ខែសីហា 2021 17:11  កណ្តាប់ ដៃដែក