BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋនាំគ្នាទៅជីករ៉ែមាស នៅទីតាំងរ៉ែងរ៉ែមាសមួយកន្លែងយ៉ាងអនាធិបតេយ្យ បន្ទាប់ពីក្រុមហ៊ុនបរទេសបានចាកចេញទីតាំងជីករ៉ែមា

ថ្ងៃសៅរ៍, 21 ខែសីហា 2021 17:02  កណ្តាប់ ដៃដែក

ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីក្រុមហ៊ុនបរទេសចំនួនពីរបានចាកចេញពីទីតាំងរ៉ែងរ៉ែមាសនោះ ប្រជាពលរដ្ឋមួយចំនួននៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាននាំគ្នាទៅរុករករ៉ែមាស ក្នុងតំបន់សំពៅលូន ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ខណៈដែលជំងឺកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពួកគាត់។

photo_2021-08-20_13-28-47 (3)
ប្រជាពលរដ្ឋរស់នៅឃុំជាំតាម៉ៅ បានរៀបរាប់ប្រាប់ក្រុមការងារ BeeTube News អោយដឹងថា កន្លងមកមានក្រុមហ៊ុនបរទេសចំនួន ២មកហើយ ដែលបានមកទៅជីករុករករ៉ែមាសនៅទីតាំងខាងលើគឺទី១ក្រុមហ៊ុនចិន និងទី២ជាក្រុមហ៊ុនកូរ៉េ តែមិនដឹងថាបាន ឬមិនបាននោះទេ តែក្រោយក្រុមហ៊ុនទាំង២បានចប់អាណត្តិកក៏ចាកចេញទៅ។ ក្រោយមកក៏មានប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ក៏ចូលទៅរុករករ៉ែមាសនៅទីតាំងនោះជាលក្ខណៈគ្រួសារ។ តែ ការជីកយកសំណល់ចាស់ៗពីក្រុមហ៊ុនទាំង២បានបន្សល់ទុកនោះ អ្នកខ្លះបាន ខ្លះទៀតក៏មិនបាន និងពេលខ្លះក៏ខាតដើមខាតចុងទៀតផង ដោយសារតែការទិញឧបករណ៍យកទៅជីករ៉ែទាំងនោះ។ 

photo_2021-08-20_13-28-47 (4)
photo_2021-08-20_13-28-46 (2)
ពាក់ព័ន្ធនិងទីតាំងរ៉ែមាសនេះ លោកអភិបាលស្រុកមេមត់ បានប្រាប់ក្រុមការងារ BeeTube News អោយដឹងថា ពិតជាមានប្រជាពលរដ្ឋចូលទៅរុករករ៉ែមាសក្នុងតំបន់សំពៅលូន ដែលស្ថិតនៅឃុំជាំតាម៉ៅប្រាកដមែន តែពួកគាត់រកជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ តែសួរថា មានច្បាប់អនុញ្ញាត ឬយ៉ាងណានោះ? ទាល់តែទាក់ទងទៅមន្ទីររ៉ែ និងថាមពល ទើបដឹងច្បាស់។ បន្ទាប់មកក្រុមការងារ BeeTube News បានសាកសួរទៅ លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា៖ កន្លងមកលោក និងមន្ត្រីជំនាញក៏ធ្លាប់ចុះទៅពិនិត្យមើលជុំវិញការរុករករ៉ែមាសក្នុងតំបន់ខាងលើនេះដែរ តែពេលចុះទៅ ប្រជាពលរដ្ឋបានរើចេញអស់ហើយ តែពេលក្រុមការងាររបស់លោកត្រឡប់មកវិញ ពួកគាត់ក៏ចូលទៅជីកបន្ត។ សកម្មភាពរបស់ប្រជាពលរដ្ឋខាងលើនេះគឺ មិនមានច្បាប់អនុញ្ញាតនោះទេ កន្លងមកពួកគាត់បានបង្កើតជាសហគមន៍ ហើយបានស្នើមកមន្ទីរ និងក្រសួងដែរ តែមកដល់ពេលនេះក្រសួងមិនទាន់មានការអនុញ្ញាតនៅឡើយ។

photo_2021-08-20_13-28-47 (4)
ក្រុមការងារ BeeTube News បានសាកសួរទៅពលរដ្ឋនៅតំបន់នោះបានអោយដឹងថាដោយសារតែបញ្ហារាតត្បាតជំងឺកូវីដ-១៩ នៅមិនទាំន់ធូរស្រាលហើយពួកគាត់ មិនចង់ធ្វើ ការចំណាកស្រុក ពួកគាត់ក៏បានបង្កើតជាសហគមន៍ ស្នើទៅអាជ្ញារសុំចូលទៅរ៉ែងរកមាសក្នុងតំបន់ខាងលើជាលក្ខណៈគ្រួសារ ពោលគឺ គាស់កាយ ដីដែលក្រុមហ៊ុនធ្វើកន្លងមកយកមករ៉ែងតែប៉ុណ្ណោះ មិនប៉ះពាល់ដល់ធនធានជាតិនោះទេ គ្រាន់តែទៅរ៉ែងអាចម៌ដី សំណល់ពីក្រុមហ៊ុនបរទេសដែលបានបន្សល់ទុកតែប៉ុណ្ណោះ។

photo_2021-08-20_13-28-46
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ជុំវិញសកម្មភាពខាងលើរបស់ពួកគាត់ដែលចូលទៅរ៉ែងរ៉ែមាសក្នុងតំបន់សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាយោគយល់ដល់ពួកគាត់ផង ពីព្រោះពួកគាត់ធ្វើគឺដើម្បី បានប្រាក់ចំណូលខ្លះសម្រាប់ដោះស្រាយជីភាពគ្រួសារ៕


អត្ថបទ និង រូបភាពដោយ កណ្តាប់ដៃដែក


ថ្ងៃសៅរ៍, 21 ខែសីហា 2021 17:02  កណ្តាប់ ដៃដែក