ម៉ាស់មុខបានក្លាយជាគ្រឿងការពារថ្មី នៅក្នុងពេលបច្ចុប្បន្ននេះខណៈដែលពិភពលោកព្យាយាមទប់ទល់នឹងជំងឺរាតត្បាតកូវីត១៩។
ដោយសារតែការពាក់ម៉ាស់ការពារផ្ទៃមុខអាចនឹងបង្ហាញតែភ្នែក នោះមិនមានន័យថាអ្នកត្រូវបោះបង់ការលាបក្រែមបបូរមាត់របស់អ្នកឡើយ។ តាមការពិតមានជម្រើសក្រែមបបូរមាត់ជាច្រើន ដែលអាចស្ងួតក្នុងរយៈពេលពីរ បីវិនាទី បន្ទាប់ពីលាបហើយនឹងមិនប្រលាក់ ឬជាប់ដានទៅលើម៉ាស់របស់អ្នកទេ។
ហើយទាំងនេះគឺជាក្រែមលាបបបូរមាត់ដែលជាប់ការពារបានល្អបំផុត(មិនមានស្នាមប្រឡាក់) ដើម្បីបន្ថែមទៅក្នុងគ្រឿងតុបតែងមុខរបស់អ្នក។ គោលបំណងនៃក្រែមលាបបបូរមាត់ទាំងនេះគឺធន់នឹងទឹក មិនមានភាពប្រតាកទៅលើបបូរមាត់។ ហើយជាមួយនឹងស្ថានភាពពាក់ម៉ាស់មុខនាពេលបច្ចុប្បន្ន វាគឺជាតម្រូវការចាំបាច់ដែលត្រូវមាន។
1. M.A.C. Cosmetics Powder Kiss Liquid Lipcolour
ក្រែមលាបបបូរមាត់ម៉ាក M.A.C. ត្រូវបានចាត់ចូលទៅក្នុងចំណាត់ថ្នាក់
ក្រែមដែលមានជំរើសពណ៌ដ៏សម្បូរបែបជាមួយនឹងភាពដ៏លេចធ្លោររបស់វា។
ក្រែមPowder Kiss Liquid Lipcolour នេះមានសាច់ក្រែមស្រាលនិងរលោង
ហើយពណ៌ជាប់បានយូរ។
2. Maybelline Superstay Matte Ink Liquid Lipstick
ក្រែមលាបមាត់ Maybellineប្រភេទនេះមានច្រើនពណ៌ ហើយពណ៌នីមួយៗ
មានសារធាតុសម្រាញ់ពណ៌បានល្អណាស់។ វាអាចខាំជាប់បបូរមាត់ និងជាប់ធន់
បានរហូតដល់ ១២ ម៉ោង។
3. KVD Vegan Beauty Everlasting Liquid Lipstick
ក្រែមលាបមាត់ KVD នេះត្រូវបានបង្កើតឡើងជាមួយនឹងរូបមន្តធម្មជាតិដូចជា
ប្រេងផ្កាឈូករ័ត្ន វីតាមីន Eនិងធាតុផ្សេងទៀតដែលជួយរក្សាសភាពដើមរបស់
បបូរមាត់បានយ៉ាងល្អ។ វាមានសភាពរលោង និងជាប់បានរយៈពេលយូរដោយមិន
ចាំបាច់លាបបន្ថែម។
4. Fenty Beauty by Rihanna Stunna Lip Paint
ក្រែម Rihanna Fetny Beauty ផលិតឡើងតំរូវគ្រប់ប្រភេទពណ៌ស្បែក ដែល
ក្រែមលាបជាប់បានយូរដោយគ្មានការបារម្មណ៍។ លាបតែមួយឆ្នូតគឺគ្រប់គ្រាន់
សម្រាប់បញ្ចេញមន្តស្នេហ៍បបូរមាត់របស់អ្នកបាន។
5. Yves Saint Laurent Water Stain Glow Lip Stain
YSL ប្រភេទនេះជាប្រភេទពណ៌ស្រាល។ពិតជាសក្តិសមនឹងតម្លៃព្រោះសារជាតិ
រលោងរបស់សាច់ក្រែមផ្សំឡើងពីបន្ទាលកន្ទុយក្រពើដែលជួយផ្តល់សំណើមនិង
ការពារបបូររបស់អ្នក។ វាផ្តល់នូវភាពរលោង និងសំណើមឲ្យអ្នកពេញមួយថ្ងៃ។
6. Sephora Collection Cream Lip Stain Liquid Lipstick
ផ្សំពីប្រេងផ្លែប័រ ដែលផ្តល់ភាពរលោងដល់បបូរមាត់ ជាប់
ធន់បានយូរ និងមានភាពលេចធ្លោ។ វាមានពណ៌សាច់ ផ្កាឈូក និងពណ៌ក្រហម។
7. The Lip Bar Vegan Liquid Matte Lipstick
ក្រែមលាបបបូរមាត់មានសារធាតុផ្សំជាមួយនឹងក្រមួនឃ្មុំដែលជួយរក្សាជាតិសំណើមនៅក្នុងបបូរមាត់របស់អ្នក និងធ្វើឲ្យទន់រលោងពេញមួយថ្ងៃ។ សាច់ក្រែមនេះជាប់បានល្អដោយមិនបាច់ពីការប្រលាក់លើម៉ាសឡើយ។
8. CHANEL Le Rouge Duo Ultra Tenue
ក្រែមChanelមួយដើមនេះមាន២ប្រភេទ ម្ខាងជាប្រភេទក្រែមទឹក និងម្ខាងទៀតជាប្រភេទរលោង។
លោកអ្នកអាចលាបទាំងពីរមុខរួមគ្នាក៏បាន ឬលាបតែមួយមុខក៏បាន ព្រោះលទ្ធផលនៅតែជាប់ភ្លឺរលោងបានយឬដូចគ្នា។
9. NYX Professional Makeup Liquid Suede Lipstick
សក្កិសមសម្រាប់ការប្រើរៀងរាល់ថ្ងៃ ក្រែមលាបបបូរមាត់នេះផ្សំពីប្រេងផ្លែបឺរ និងវីតាមីន E ដើម្បីជៀសវាងភាពស្ងួតគ្រើមរបស់បបូរមាត់។ វាអាចជាប់បានប្រាំបួនម៉ោងនិងរលុបទៅវិញដោយរក្សានូវសភាពដើមរបស់បបូរ មិនប្រតាក។
10. L'Oreal Paris Lightweight Matte Lip Stain
ក្រែមលាបមាត់មួយទៀតដែលជាប់សាហាវគឺ L’Oréal Paris Lip ដែលអ្នកជំនាញផាត់មុខល្បីតែងតែសរសើរពីគុណភាពរបស់វា លាបហើយក្រែមស្ងួតជាប់បានយូរ។
11. Beauty Bakerie Lip Whip
ក្រែមលាបមាត់ដែលគ្មានសារធាតុផ្សំពីសត្វឡើយ ហើយពណ៌របស់ជាប់បានយូរនិងមិនប្រតាក។
លោកអ្នកលាបតែម្តងហើយទុកនៅផ្ទះចុះ ព្រោះមិនត្រូវការលាបបន្ថែមទៀតទេ។
12. Rare Beauty - Lip Souffle Matte Cream Lipstick
ក្រែមនេះមានសភាពស្រាលខ្លាំង ហើយពណ៌នៅក្នុងក្រែមនឹងជ្រាបចូល ហើយផ្តល់នូវពណ៌បបូរមាត់បានស្មើនិងជាប់បានពេញមួយថ្ងៃ។
13. Butter London Fairy Cake Soft Matte Lip Cream
សាច់ក្រែមទន់រលោងដូចឈ្មោះមែន ភាពរលោង ស្រាល បែបកម្ញីរបស់វាធ្វើឲ្យយើងមានអារម្មណ៍ថាបបូរមាត់ទន់ ហើយពណ៌ជាប់បានយូរ។ វាមាន ១២ ពណ៌សម្រាប់ជ្រើសរើស។
14. Pat McGrath Labs "Flesh 5" Matte Trance Lipstick
ក្រែមម៉ាកPat McGrath ជាប្រភេទពណ៌ដិត ស្រអាប់។ លោកអ្នកមិនចាំបាច់លាបវាទៅមកលើបបូរមាត់ច្រើនដងទេ ព្រោះទំហំក្រែមនិងសារធាតុផ្សំពិសេសៗរបស់វា គ្រប់គ្រាន់សម្រាប់លោកអ្នកក្នុងការបញ្ចេញភាពស្រស់ស្អាតនៃបបូរមាត់ហើយ។
អត្ថបទដកស្រង់ពី Nikita Baruah
បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត