នៅក្នុងយុគសម័យបច្ចុប្បន្នដែលជំងឺកូវីដ-១៩បានរាតត្បាតពោសពេញពិភពលោក បានតម្រូវឲ្យប្រជាជនទាំងអស់ពាក់ម៉ាស់គ្រប់វេលារាល់ពេលចេញទៅខាងក្រៅផ្ទះ បាននាំមកនូវផលពិបាកដល់ការថែរក្សាមុខឲ្យបានស្អាតល្អ។
ការកើតមុនដោយការពាក់ម៉ាស់ គឺគ្រាន់តែជារឿងឌថ្មីមួយបង្កឡើងក្នុងយុគសម័យជំងឺកូវីដ-១៩ ដែលជាការរំខានដល់មនុស្សគ្រប់គ្នាជាមួយនឹងបញ្ហានេះ។
ម៉ាស់ត្រូវតម្រូវឱ្យពាក់នៅទូទាំងពិភពលោក បានបង្កើតជាបញ្ហាថ្មីមួយដល់ស្បែកមុខដូចជារលាកក្រហម ឬស្នាមស ឬសូម្បីតែមុនក្បាលខ្មៅជាដើម។ វាមិនត្រឹមតែជាសុបិន្តអាក្រក់ដល់អ្នកមានអាយុចាប់ពី១១ទៅ ៤៥ឆ្នាំនោះទេតែម៉ាសមុខអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ សំណាងល្អដែលមានដំណោះស្រាយសាមញ្ញៗអាចជួយកំណត់ការខូចខាតដល់មុខរបស់អ្នកនៅពេលពាក់ម៉ាស់។
ជ្រើសរើសម៉ាសកប្បាសដើម្បីការពារស្បែកមុខ
អ្នកឯកទេសបានណែនាំថា យកល្អគួរតែរើសយកក្រណាត់ធ្វើពីកប្បាស១០០ភាគរយ ដើម្បីកាត់បន្ថយហានិភ័យនៃការរលាកស្បែក។ ខណៈពេលនេះម៉ាស់ពេទ្យហាក់ដូចជាមានការនិយមជាពិសេសជាមួយសាធារណជន តែវាក៏ធ្វើឲ្យការរីករាលដាលនៃបាក់តេរីបង្កឲ្យមានការរលាកស្បែកអាចកើតមាន ហើយទីបំផុតគឺមុន។
សំណើម និងកំដៅដែលបង្កើតឡើងនៅក្រោមម៉ាស់ក៏ដូចជាការកកិតរបស់ម៉ាស់ទៅលើស្បែក ជាមូលហេតុដែលធ្វើអោយមានបញ្ហាស្បែក។ ម៉ាស់កប្បាសអាចកាត់បន្ថយហានិភ័យនៃការរលាកបានយ៉ាងច្រើន។ ចំនុចក្នុងការជ្រើសរើសម៉ាស់គួររើសប្រភេទដែលមិនសង្កត់មុខអ្នកពេក ហើយមិនតឹងពេក ដើម្បីជៀសវាងការកើនឡើងកំដៅនៅក្រោមម៉ាស់។ ប្រសិនបើអ្នកនៅតែចូលចិត្តម៉ាស់ពេទ្យ សូមព្យាយាមផ្លាស់ប្តូរវាឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ទើបស្បែកមិនឡើងក្រហមពេលពាក់វាយូរ។
អ្នកត្រូវតែធ្វើការផ្លាស់ប្តូរភ្លាមៗ នៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាម៉ាស់សើម។ សម្រាប់ម៉ាស់ក្រណាត់អ្នកចាំបាច់ត្រូវធ្វើការបោកសម្អាត និងហាលក្រោមពន្លឺថ្ងៃជារៀងរាល់ថ្ងៃ វាជាទម្លាប់ដែលយើងគួរមានដើម្បីសុខភាព និងអនាម័យសាធារណៈ។ ក្រៅពីស្បែកមុខយើងកត់សំគាល់ឃើញថានៅពីក្រោយត្រចៀកកន្លែងដែលខ្សែយឺតរបស់ម៉ាសពាក់ពីលើក៏មានការរលាកដែរ។ ដើម្បីដោះស្រាយបញ្ហានេះ សូមព្យាយាមរកមើលម៉ាស់ដែលមានខ្សែចងនៅខាងក្រោយក្បាលវិញ។
ពិចារណាឡើងវិញនូវទម្លាប់នៃការថែរក្សាស្បែក
ការអនុវត្តន៍បានខ្ជាប់ខ្ជួន វាមិនត្រឹមតែធ្វើឱ្យស្បែកមានសុខភាពល្អ និងភ្លឺរលោងនោះទេ វាថែមទាំងជួយការពារកុំអោយមានស្នាមជាំទៀតផង។ ដូចនេះត្រូវគិតឡើងវិញអំពីទម្លាប់នៃការថែរក្សាស្បែករបស់អ្នកបន្តិច ឧទាហរណ៍ ប្រសិនបើអ្នកសម្អាតមុខរបស់អ្នកនៅពេលល្ងាចមុនចូលគេង ឥឡូវនេះអ្នកត្រូវធ្វើវាឲ្យបានពីរដងបន្ទាប់ពីសម្អាតគ្រឿងសម្អាងចេញ។ ជំហានបន្ថែមនេះនឹងជួយកំចាត់រាល់ជាតិកខ្វក់ និងជាតិខ្លាញ់លើសដែលកើតឡើងពេញមួយថ្ងៃ និងកំឡុងពេលយប់។
ការលាងសម្អាតនិងជំរុះស្បែកមុខ (ការសម្អាតកោសិកាចាស់ៗ) គួរធ្វើឲ្យបានពីរដងក្នុងមួយសប្តាហ៍ជាការល្អសម្រាប់ស្បែកលាយ(មានខ្លាញ់ និងស្ងួត) ឬខ្លាញ់, គួរប្រើម៉ាស់បឺតសម្អាតមុខ(សម្រាប់ស្បែកដែលមានបញ្ហាច្រើនគួរប្រើម៉ាស់ភក់) បន្ទាប់មកលាបក្រែមផ្តល់សំណើមដែលសមស្របនឹងប្រភេទស្បែករបស់អ្នក។
គ្រូពេទ្យជំនាញខាងសើស្បែកបានណែនាំបន្ថែមចំពោះស្បែកងាយប្រតិកម្ម ដើម្បីការពារការឡើងក្រហម រមាស់ និងរលាក លើកលែងតែស្បែករបស់អ្នកធ្ងន់ធ្ងរដែលមិនអាចជៀសពីការទៅព្យាបាលបាន។ តាមវិធីធម្មជាតិប្រេងដើមតែគឺល្អបំផុតក្នុងការប្រឆាំងនឹងការរីករាលដាលនៃបាក់តេរី និងប្រឆាំងនឹងការរលាក។
ការតុបតែងមុខងាយៗ
មធ្យោបាយមួយទៀតដែលអាចជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នកគឺការតុបតែងមុខតិចតួច។ អ្នកពិតជាឆ្ងល់ហើយថាតើវាមានអ្វីទាក់ទងនឹងមុនលើមុខ? វាអាស្រ័យលើប្រភេទផលិតផលដែលបានប្រើ ម្សៅស្រនាប់អាចរួមចំណែកមិនឲ្យស្បែកមានខ្យល់ចេញចូលរួមជាមួយនឹងការពាក់ម៉ាស់ទៀតនោះវាកាន់តែធ្វើឲ្យស្បែកងាយឡើងមុន។
ប្រសិនបើអ្នកចាំបាច់ត្រូវប្រើគ្រឿងសម្អាង ទាំងដែលត្រូវពាក់ម៉ាស់ សូមធ្វើជ្រើសផលិតផលម្សៅទ្រនាប់ដែលមានសភាពស្រាលបំផុត ហើយយកល្អគួររើសប្រភេទ non-comedogenic (សារធាតុផ្សំដែលមិនរាំងរន្ធស្បែក) ៕
អត្ថបទដកស្រង់ពី Staff Writer
បកប្រែ និងកែសម្រួលដោយ លោក ម៉េងស៊