ជាទូទៅប្រជាជនខ្មែរយើងភាគច្រើនតែងតែប្រើប្រាស់ទៅលើការចម្អិនម្ហូបអាហារ ការបំបាត់ក្លិន ឬជាឱសថសម្រាប់ព្យាបាល និងថែរក្សាសម្រស់ដោយការយកមកឆុងជាតែសម្រាប់ពិសា ឬការចម្រាញ់ជាប្រេងជាដើម។
តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាគល់ស្លឹកគ្រៃមានផ្ទុកនូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែជាច្រើនដូចជា ៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រម៉ាញេស្យូម ដែក ស័ង្កសី និងទង់ដែងដែលរាងកាយរបស់យើងត្រូវការជាចាំបាច់សម្រាប់សុខភាព។ លើសពីនេះវាក៏មានផ្ទុកនូវវិតាមីន A វីតាមីន B វីតាមីន C និងហ្វូលេត (វីតាមីន B9)។ វីតាមីនទាំងអស់នេះមានសារៈសំខាន់យ៉ាងខ្លាំងដល់ការទ្រទ្រង់រាងកាយប្រចាំថ្ងៃរបស់យើង។
ខាងក្រោមនេះជាគុណប្រយោជន៍ទាំង២៤ចំណុចរបស់គល់ស្លឺកគ្រៃ
១- បង្ការជំងឺមហារីក
ស្លឹកគ្រៃត្រូវបានគេរកឃើញថាមានផ្ទុកនូវសារធាតុCitralមានប្រសិទ្ធភាពពន្យឺតការលូតលាស់កោសិកាមហារីក និងមានចំណែកក្នុងការព្យាបាលជំងឺមហារីកផ្សេងៗ ដូចជាមហារីកស្បែក មហារីកថ្លើម និង មហារីកសុដន់។
២- គ្រប់គ្រងកូលេស្តេរ៉ុល (Cholesterol)
ជួយកំរិតជាតិខ្លាញ់ និងការពារការរីករាលដាលខ្លាញ់រុំក្នុងសរសៃឈាម (Triglycerides)ដែលបង្ករឲ្យកើតជំងឺក្រិនសរសៃឈាម និងជំងឺបេះដូងធ្ងន់ធ្ងរ។
៣- ការពារការឆ្លងមេរោគ Staphylococcus Aureus
ស្លឹកគ្រៃមានលក្ខណៈប្រឆាំងជីវឧស្ម័ន ដែលមានសមត្ថភាពការពារការឆ្លងមេរោគលើស្បែក រលាកសួត រលាកស្រោមបេះដូង និងឆ្លងមេរោគក្នុងឆ្អឹង។
៤- ជួយបណ្តេញជាតិពុល
ជួយបញ្ចុះទឹកនោម ជួយសម្អាត និងបណ្តេញជាតិពុលចេញពីរាងកាយ ព្រមទាំងថែរក្សាប្រព័ន្ធរំលាយអាហារឲ្យស្អាតផងដែរ។
៥- ព្យាបាលជំងឺក្រពះ
ស្លឹកគ្រៃអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ E-coli និង Helicobacter pylori ដែលជាដើមហេតុនៃជំងឺក្រពះ និងពោះវៀន។
៦- ជួយសំរួលដល់បញ្ហាផ្លូវដង្ហើម
វីតាមីនCដែលមានក្នុងស្លឹកគ្រៃជួយឲ្យភាពធូរស្បើយពីជំងឺផ្តាសាយ តឹងច្រមុះ និងជំងឺហឺតរលាកទងសួត។
៧- អាចព្យាបាលការគេងមិនលក់
ការស្រាវជ្រាវបានបង្ហាញថាស្លឹកគ្រៃមានឥទ្ធិពលធ្វើឲ្យងងុយគេង និងជាថ្នាំងងុយគេងកម្រិតស្រាលដែលអាចបង្កើនគុណភាព និងរយៈពេលនៃការគេងបានស្កប់ស្កល់។ ស្លឹកគ្រៃ មិនមានជាតិកាហ្វេអុីនទេ វាជាអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់អ្នកដែលមានបញ្ហាពិបាកគេង និងមិនចង់ប៉ះពាល់សារធាតុកាហ្វេអុីន តែត្រូវចាំថាវាក៏ជាថ្នាំបញ្ចុះទឹកនោមដូច្នេះ កុំផឹកវានៅពេលជិតចូលគេងបើអ្នកមិនចង់ទៅបន្ទប់ទឹកនៅពាក់កណ្តាលអធ្រាត្រ។
៨- អាចកាត់បន្ថយរោគសញ្ញាគ្រុនក្តៅ
ស្លឹកគ្រៃត្រូវបានគេប្រើនៅក្នុងឱសថបុរាណដើម្បីសម្លាប់ការរីករាលដាលនៃមេរោគគ្រុនក្តៅ ហើយព្យាបាលគ្រុនក្តៅតាមរយៈការបែកញើស។
៩- កាត់បន្ថយការឆ្លងមេរោគ
ស្លឹកគ្រៃមានសារធាតុសម្លាប់មេរោគ ប្រឆាំងមេរោគផ្សិត និងប្រឆាំងបាក់តេរីដែលបង្ការការកើតស្រែង ជម្ងឺត្រអក ជំងឺមុន ជំងឺស្បែករបកក្រហម និងរលាកតម្រងនោមទៀតផង។
១០- ធ្វើឲ្យមុខងាររបស់ប្រព័ន្ធសរសៃប្រសាទប្រសើរឡើង
ស្លឹកគ្រៃក៏ជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែលត្រូវបានគេស្គាល់ថាជាការព្យាបាលដ៏ល្អសម្រាប់កាត់បន្ថយការចុះខ្សោយនៃសរសៃប្រសាទដែលជំរុញប្រព័ន្ធប្រសាទឲ្យប្រយុទ្ធប្រឆាំងនឹងការភ័យ ការប្រកាច់ និងជំងឺសរសៃប្រសាទមួយចំនួនទៀត។ វាត្រូវបានប្រើជាការព្យាបាលចំពោះអ្នកដែលមានបញ្ហាទាក់ទងនឹងស្ត្រេសផងដែរ។
១១- ជួយកាត់បន្ថយការឈឺក្បាល
ស្លឹកគ្រៃមានលក្ខណៈសម្បត្តិបំបាត់ការឈឺចាប់ដែលបណ្តាលមកពីការឈឺក្បាលប្រកាំង និងឈឺក្បាលរយៈពេលវែង។ សារជាតិ phytonutrients ដែលមាននៅក្នុងស្លឹកគ្រៃអាចជួយកំរិតចរន្តឈាម ដោយសារការឈឺក្បាលជារឿយៗ អាចបណ្តាលមកពីចរន្តឈាមខ្សោយ ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។
១២- ព្យាបាលជំងឺទឹកនោមផ្អែមកម្រិតទី២
ការសិក្សាបានបង្ហាញថា សមាសធាតុនៅក្នុងស្លឹកគ្រៃអាចជួយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អប្រសើរ ព្រមទាំងជួយបង្កើនការដុតបំផ្លាញជាតិស្ករដែលលើសចេញពីក្នុងឈាមទៀតផង។ នេះជាសញ្ញាល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមកម្រិតទី២អាចគ្រប់គ្រងកំរិតជាតិស្ករបាន។
១៣- បង្កើនប្រព័ន្ធការពាររាងកាយ
ស្លឹកគ្រៃអាចផ្តល់អត្ថប្រយោជន៍ដល់សកម្មភាពរំញោចរបស់ស៊ីតូគីនដែលមានតួនាទីក្នុងការពាំនាំពាក្យឬរូបភាពរបស់កោសិកា។
១៤- អាចប្រើជាគ្រឿងសម្អាតស្បែក
សារធាតុរបស់ស្លឺកគ្រៃជួយលាងសម្អាតមេរោគលើស្បែក ជួយដល់ការកកស្ទះនៃរន្ធស្បែកដែលបង្ករឲ្យកើតមុន ជួយផ្ជិតរន្ធស្បែក និងជួយកំរិតជាតិប្រេងលើស្បែកផងដែរ។
១៥- ជំរុញសុខភាពកោសិកា
ជួយជំរុះកោសិកាចាស់ឬខូច ហើយជួយជំរុញកោសិកាថ្មីដើម្បីទប់ស្កាត់ការចាស់មុនវ័យ។
១៦- មានក្លិនប្រហើរ
ក្លិនប្រហើររបស់ស្លឹកគ្រៃជួយបំបាត់ភាពតានតឹង និងផ្តល់ភាពស្ងប់សុខទៅកាន់ប្រព័ន្ធប្រសាទ។
១៧- អាចជួយសម្រកទម្ងន់
ជួយផ្ទុកថាមពលក្នុងរាងកាយ និងបង្ការការកកើតខ្លាញ់ដោយជួយជំរុញដល់ប្រព័ន្ធរំលាយខ្លាញ់ឲ្យដំណើរការបានលឿន។
១៨- ការពារក្លិនខ្លួន
ជួយទប់ស្កាត់ការបង្កើតក្លិនអាក្រក់ពីក្នុងរាងកាយ។
១៩- អាចបន្ថយសម្ពាធឈាម
ជួយដល់វដ្តឈាមឲ្យដំណើរការបានល្អ ដែលជាហេតុជួយសម្រួលដល់សម្ពាធឈាម។
២០- ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ការទទួលទានតែស្លឹកគ្រៃមួយពែងបន្ទាប់ពីអាហារពេលល្ងាច អាចជួយសម្រួលដល់ការទល់លាមក ហើមពោះ និងរំលាយអាហារបានលឿន។
២១- បំបាត់ការរលាកសន្លាក់ ហើម ឬស្ពឹកស្រពន់
២២- ព្យាបាលជំងឺឆ្អល់ និងចុកចុងដង្ហើម
២៣- ជួយដល់អ្នកម្តាយថ្មីថ្មោង
សម្រាប់អ្នកម្តាយដែលខ្សត់ទឹកដោះក្នុងការបំបៅកូនដោយទឹកដោះ ស្លឹកគ្រៃអាចជួយបង្កើននិងជួយដល់លំហូរទឹកដោះបាន ព្រមទាំងជួយការពារការឆ្លងបាក់តេរីដល់ទារកទៀតផង។ ទោះយ៉ាងណាចំពោះស្ត្រីដែលកំពុងពពោះមិនគួរទទួលទានតែស្លឹកគ្រៃឡើយ។
២៤- ជំនួយសក់និងស្បែកក្បាល
ស្លឹកគ្រៃសម្បូរទៅដោយវីតាមីន C និង A ព្រមទាំងជួយឲ្យរាងកាយស្រូបជាតិដែកបានល្អដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ដល់សក់បានក្រាស់ រលោង សុខភាពល្អ ពង្រឹងដល់សរសៃសក់ដុះបានលឿន បំបាត់អាការរមាស់លើស្បែកក្បាល និងបំបាត់អង្គែផងដែរ។
ផលប៉ះពាល់នៃស្លឹកគ្រៃ
យើងត្រូវដឹងថាឱសថជាកាំបិតមុខពីរ ដូច្នេះហើយមុននឹងប្រើប្រាស់យើងទាំងអស់គ្នាត្រូវដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ស្លឹកគ្រៃមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងព្រោះវាអាចបង្កឱ្យរលូតកូន។ អ្នកក៏អាចមានអាការៈឈឺពោះ ក្អួតចង្អោ ឈឺក្បាល និងក្តៅខ្លួនប្រសិនបើអ្នកផឹកតែស្លឹកគ្រៃច្រើនហួសពេក។
ការប្រើប្រេងស្លឹកគ្រៃ ឬម្សៅលាបលើស្បែក ក៏គួរតែធ្វើតាមការណែនាំដែលមាននៅលើផលិតផល។ ត្រូវឈប់ប្រើវាភ្លាមប្រសិនបើអ្នកមានប្រតិកម្មអាលែកហ្សុី ដូចជារលាកស្បែក ឡើងក្រហម រមាស់ ឬកន្ទួលជាដើម។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលដោយ កញ្ញា បូរមី