BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] សហគ្រាសបញ្ជូនដល់រុស្ស៊ីរថក្រោះ1500 គ្រឿង, មីស៊ីល 1400ដើម,ដ្រូន2200 គ្រឿង

ថ្ងៃព្រហស្បតិ៍, 28 ខែមីនា 2024 15:07  BeeTube News

photo_2_2024-03-28_15-02-03

ជម្លោះ​ដែល​កំពុង​បន្ត​នៅ​អ៊ុយក្រែន​បាន​ធ្វើអោយទាំងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តប្រើប្រាស់បច្ចេកវិទ្យាយោធារបស់ពួកគេដើម្បីរក្សាទីតាំងជំហររៀងខ្លួន។ ខណៈពេលដែលអ៊ុយក្រែនទទួលបានជំនួយយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួន រុស្ស៊ី​បើ​ទោះបី​ជា​ប្រឈម​មុខ​នឹង​លោក​ខាង​លិច​យ៉ាង​ខ្លាំង​ក៏​ដោយលើការដាក់ទណ្ឌកម្មវិស័យយោធា-ឧស្សាហកម្មរបស់ខ្លួន ក៏នៅតែអាចបន្តគ្រប់គ្រងការផលិតអាវុធរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ នៅឆ្នាំ ២០២៣ យោធារុស្ស៊ីបានជួបប្រទះការបង្កើនឃ្លាំងអាវុធរបស់ខ្លួនយ៉ាងខ្លាំងដោយទទួល​បាន​រថក្រោះ​ជាង 1,500 គ្រឿង មីស៊ីល និងយានកាំភ្លើងធំជាង1,400គ្រឿង និងដ្រូនច្រើនជាង 22,00 គ្រឿងថែមទៀត។ 

តើ​រុស្សី​គ្រប់គ្រង​ដោយ​របៀប​ណា​ដើម្បី​ទ្រទ្រង់​កម្រិតផលិតកម្មយោធាទាំងនេះបើទោះបីជាមានការប្រឈមនឹងទណ្ឌកម្មលោកខាងលិចយ៉ាងខ្លាំង? ដូចដែលដឹងរួចមកហើយ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន លោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យឧស្សាហកម្មយោធាស្មុគស្មាញរបស់រុស្ស៊ី ឬហៅថា MIC ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកយោធារបស់ខ្លួននៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ2022។ ផលប៉ះពាល់
លើ MIC របស់រុស្ស៊ីនេះត្រូវបានបង្ហាញឡើងថាជាបញ្ហាប្រឈមក្នុងការជំនួសសម្ភារៈដែលខ្វះខាត រឺកង្វះខាតនៅក្នុងធាតុអេឡិចត្រូនិចកម្រិតខ្ពស់ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតអាវុធទាំងនេះ។ 

photo_3_2024-03-28_15-02-03

ដោយកត្តានេះបានធ្វើអោយផលិតកម្មនៃប្រព័ន្ធអាវុធជាក់លាក់របស់រុស្ស៊ីណាមួយអន់ថយល្បឿន។ ភាពខ្វះខាតនៃសម្ភារៈកម្រិតខ្ពស់របស់បរទេសបានបង្ខំអោយទីក្រុងម៉ូស្គូងាកទៅរកជម្រើសសម្ភារៈអន់ថយជាងនេះ ដែលបណ្តាលអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពអាវុធរបស់រុស្ស៊ី និងបច្ចេកវិទ្យា។ ប៉ុន្តែរុស្ស៊ីមិនប្លែកទេចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបែបនេះ ដោយក៏ធ្លាប់ប្រឈមនឹងវិធានការបែបនេះពីមុនមកដែរ។ នោះគឺទណ្ឌកម្មក្នុងឆ្នាំ ២០១៤ ដែលត្រូវបានអនុវត្តឡើងដើម្បីឆ្លើយតបទៅនឹងការបញ្ចូលតំបន់គ្រីមៀរបស់រុស្ស៊ី។ ខណៈនៅក្នុងបរិបទនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី​បន្ទាប់​ពី​ឆ្នាំ​២០២២នេះវិញ រុស្ស៊ីបានស្វែងរកមធ្យោបាយជំនះការខ្វះខាតនេះដោយរំពឹងលើប្រទេសដែលមិនបានចូលរួមនៅក្នុងទណ្ឌកម្ម។ 

ក្នុងនោះមានដូចជា ចិន កាហ្សាក់ស្ថាន និងតួកគី។ រុស្ស៊ីក៏មានយុទ្ធសាស្រ្តបញ្ជូនបន្តការនាំចូលសំខាន់ៗតាមរយៈប្រទេសទីបីដូចជាអ៊ីរ៉ង់ អាស៊ីកណ្តាល និងប្រទេសនៃឧបទ្វីបបាល់កង់ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ដោយ​ការ​រៀបចំ​ក្លែងព័ត៌មាន និងប្រើប្រាស់អង្គភាពស៊ីវិលដើម្បីបង្វែរសម្ភារៈ និងអាវុធទៅអង្គភាពយោធា ទើបរុស្ស៊ីអាចមានសមត្ថភាពទ្រទ្រង់ការផលិតយោធារបស់ខ្លួន។ គួរឱ្យកត់សម្គាល់ថា និរន្តរភាពនៃផលិតកម្មយោធារបស់រុស្ស៊ី មិនមែនពឹងផ្អែកទាំងស្រុងលើការគាំទ្រពីសម្ព័ន្ធមិត្ត ឬការកេងប្រវ័ញ្ចលើដែនកំណត់នៃការគ្រប់គ្រងទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចនោះទេ។ ផ្ទុយទៅវិញ ការឆ្លើយតបដោយភាពបត់បែនរបស់រុស្សីទៅលើស្ថានភាពនេះ ទើបង្ហាញថា រុស្ស៊ីអាចសំរបខ្លួនបានយ៉ាងឆាប់រហ័ស ដែលអាចកែសំរួលខ្សែសង្វាក់ផ្គត់ផ្គង់នៃសព្វាវុធ និងកំណត់បានប្រភពសម្រាប់ប្រើប្រាស់ជំនួសសមាសធាតុសំខាន់ៗដូចជា ប្រព័ន្ធអុបទិក គ្រឿងម៉ាស៊ីន និងមីក្រូឈីបជាដើម។

photo_1_2024-03-28_15-02-03


 


ថ្ងៃព្រហស្បតិ៍, 28 ខែមីនា 2024 15:07  BeeTube News