(ភ្នំពេញ)៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ដ្រមណ្ឌលខេត្ដព្រៃវែង សមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្ដិការអន្ដរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានផ្ញើសារសម្តែងនូវការជូនពរចំពោះ សម្តេចក្រឡាហោម ស ខេងក្នុងឱកាសគំរប់ខួបកំណើតនៅថ្ងៃទី15 ខែមករា ឆ្នាំ2023 អោយមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណឈ្លាសវៃជានិច្ចនិរន្តរ៍។
សម្តេច ជាទីគោរព ឆ្លងតាមការដឹកនាំំប្រកបដោយទំនួលខុសត្រូវចំពោះជាតិ មាតុភូមិ និងប្រជាជនធ្វើយ៉ាងណាអោយក្រសួងមហាផ្ទៃឈានទៅសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្រ្តលើការងារការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនោះ សម្តេចក្រឡាហោមបានដាក់ចេញនូវយន្តការធ្វើកំណែទម្រង់គ្រប់វិស័យ ពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់បំពាក់ឧបករណ៍សម្ភាៈបំរើអោយកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានដើម្បីធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសនានា ដែលសមិទ្ធផលទាំំងនេះកើតចេញពីការផ្តួចផ្តើមយ៉ាងសកម្មរបស់សម្តេចសម្រាប់មនុស្សជំនាន់ក្រោយ។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសិរីជ័យមង្គល វិបុលសុខជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕