BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីកន្លែងសម្គាល់ល្បីៗទាំង15នៅតំបន់អាស៊ី

ថ្ងៃអង្គារ, 21 ខែវិច្ឆិកា 2023 14:01  BeeTube News

asia-landmarks-1024x683

ទ្វីបអាស៊ីគឺជាទ្វីបមួយដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ដែលបង្កើតឡើងដោយប្រទេសចំនួន48ប្រទេស ហើយក៏មានតំបន់ទេសចរណ៍ និងទីកន្លែងសម្គាល់ល្បីៗជាច្រើន ដែលនៅក្នុងនោះក៏មានទីកន្លែងចូលបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ប្រមាណ144 កន្លែងផងដែរ។ អេដមីនសូមលើកយកទីកន្លែងសម្គាល់ល្បីៗទាំង១៥កន្លែងនេះមកចែកជូនប្រិយមិត្តទាំងអស់គ្នា ព្រោះជារៀងរាល់ឆ្នាំទីកន្លែងទាំងអស់នេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ 

  1. អគារ Burj Khalifa នៃទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួម

    uMTYBELp-burjkhalifa-1-1200x800

           វាជាអគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់ 830ម៉ែត្រ។

  1. ស្ពាន BaNa Hill នៅក្នុងប្រទេសវៀតណាម

    big-hand-ang-golden-bridge

    វាជាស្ពានពណ៌មាសមួយដែលសាងសង់ឡើងនៅក្នុងរីសត Bà Nà Hills នៅក្បែរទីក្រុង Danang។

  2. ជញ្ជាំង Great Wall នៅក្នុងប្រទេសចិន

    the-great-wall-of-china

    វាគឺជាជញ្ជាំង Great Wall ដែលលាតសន្ធឹងវែងជាងគេបំផុតនៅភាគខាងជើងប្រទេសចិន ដោយឆ្លងកាត់តំបន់ទាំង១៥។ 

  3. រូបសំណាក់ Merlion នៅក្នុងប្រទេសចិន

    Singapore_Skyline_2019-10

    រូបសំណាក់នេះមានខ្លួនជាត្រី ក្បាលជាតោ ដែលមានន័យដល់ដើមកំណើតប្រទេសសឹង្ហបុរី កើតចេញភូមិអ្នកនេសាទ ដែលមានម្តងនោះស្ថាបនិកនៃប្រទេសសឹង្ហបុរីបានប្រទះឃើញសត្វតោពេលកំពុងតាមប្រមាញ់! តែធាតុពិតនោះគឺជាសត្វខ្លាទេ សត្វតោមិនមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ!

  4. ភ្នំ Fuji នៅក្នុងប្រទេសជប៉ុន

    fuji-mountain-in-autumn

    ភ្នំ Fuji ស្ថិតនៅលើកោះ Honshu និងត្រូវបានចាត់ទុកជាភ្នំមួយក្នុងចំណោមភ្នំស័ក្តិសិទ្ធិរបស់ប្រទេសជប៉ុន។

  5. វិមាន Taj Mahal នៃប្រទេសឥណ្ឌា

    Taj2-1

    វាជាវិមានដែលមានសិល្បៈបែបមូស្លីមយ៉ាងស្រស់ស្អាត។

  6. ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា

    veQKQrhqeLXwXHw4Q6qM3N

    ប្រាសាទនេះត្រូវបានសាងសង់ឡើងសម្រាប់អាទិពទេពវិស្ណុនៅក្នុងសាសនាព្រាហ្មណ៍នៅក្នុងអំឡុងសតវត្សន៍ទី12។

  7. ប្រាសាទ Wat Arun នៃប្រទេសថៃ

    BRD05584

    ត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សន៍ទី១៧ និងតួប្រាសាទត្រូវបានលាបដោយពណ៌ផ័រសឺឡែន។

  8. វិមាន Isfahan Royal Square នៅក្នុងប្រទេសអ៊ីរ៉ង់

    1520242093004

    ទីកន្លែងនេះមានទាំងរាជវាំង និងផ្សារផងដែរ។ នៅទីនោះមានលក់របស់ដូចជាកំរាលព្រំ និងក្រណាត់ Persian។

  9. Ancient City of Petra នៅក្នុងប្រទេស Jordan

    petra

    ទីក្រុងបុរាណនេះគឺស្ថិតនៅក្នុងជ្រលងភ្នំ។

  10. វិមាន Hawa Mahal នៃប្រទេសឥណ្ឌា

    Hawa-Mahal-Evening-View

    វិមាននេះមានពណ៌ដ៏ប្លែកដែលទទួលបានពីការសាងសង់ដោយថ្មភក់ពណ៌ផ្កាឈូក និងពណ៌ក្រហម។

  11. ភ្នំ Chocolate Hills នៅប្រទេសហ្វីលីពីន

    1884913

    ភ្នំនេះមានពណ៌ត្នោត ដោយកើតឡើងដោយសារកត្តាសំណឹកថ្មកំបោរដែលមានលើភ្នំតូចៗនោះ។

  12. កោះ Jeju Volcanic Island នៅប្រទេសកូរ៉េ

    havo_manage_sisterparks_jeju_mt_lg_1

    វាគ្របដណ្តប់ដោយរណ្តៅជាច្រើននៅទីនោះដែលកើតឡើងពីបន្ទុះភ្នំភ្លើង។

  13. ប្រាសាទ Besakih នៅកោះបាលី

    e9

    ប្រាសាទនេះស្ថិតនៅលើជំរាលភ្នំភ្លើងសកម្ម Agung នៃកោះបាលី។

  14. ទីក្រុង Bagan នៃប្រទេសមីយ៉ាន់ម៉ា

    banner-temples-of-bagan

    ទីក្រុងនេះពោរពេញដោយប្រាសាទ និងវត្តជាច្រើន ដែលមានរហូតទៅដល់ 2000 ប្រាសាទ។ 

 


ថ្ងៃអង្គារ, 21 ខែវិច្ឆិកា 2023 14:01  BeeTube News