វៀតណាម: ការចាត់វិធានការបន្ត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្រុងសំខាន់ៗនៃប្រទេសវៀតណាម យ៉ាងហោចណាស់ត្រូវបន្តក្នុងរយៈពេល២សប្តាហ៍បន្ថែមទៀត គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ កញ្ញា ខណៈដែលអាជ្ញាធរ បានដាក់ចេញនូវ ផែនការធ្វើតេស្ត លើមនុស្សរហូតដល់ ១.៥លាននាក់ នៅតំបន់មានហានិភ័យខ្ពស់ នៃទីក្រុងហាន់ណូយ គឺដើម្បីទប់ទល់ការឆ្លងរាលដាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងហាន់ណូយ ទាំងអស់មានប្រមាណជាង ៨លាន់នាក់ ហើយការធ្វើតេស្តលើមនុស្ស១.៥លាននាក់នេះ ស្មើនិងប្រមាណជាង ២០%។ ប្រទេសវៀតណាម ធ្លាប់ទទួលបានជោគជ័យ ក្នុងការការពារ និងគ្រប់គ្រងការឆ្លងជាច្រើនលើកមកហើយ ប៉ុន្តែនៅពេលដែលជួបនិងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា (Delta) បានបង្កបញ្ហាជាខ្លាំងដល់ប្រទេសវៀតណាម ក្នុងមួយរយ:ចុងក្រោយនេះ។
រដ្ឋធានី ហាណូយ ដែលបានចេញបញ្ជាឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងផ្អាកសកម្មភាពដែលមិនចាំបាច់ទាំងអស់ ហើយឥលូវនេះអាជ្ញាធរ ក៏បានបែងចែកជាតំបន់ «ក្រហម», «លឿងទុំ» និង «បៃតង» អាស្រ័យទៅតាមកម្រិតហានិភ័យនៃការឆ្លង។
យោងតាមសេចក្តីថ្លែងការណ៍ របស់អាជ្ញាធរបានបញ្ជាក់បន្ថែមថា: ចំពោះពលរដ្ឋណាដែលរស់នៅក្នុងតំបន់ក្រហម គឺមិនអនុញ្ញាតិឲ្យចេញពីផ្ទះនោះទេ ហើយសមាជិកម្នាក់ ក្នុងគ្រួសារនីមួយៗ នឹងត្រូវធ្វើតេស្ត៣ដងក្នុងមួយសប្តាហ៍ ខណៈដែលពលរដ្ឋ ដលរស់នៅតំបន់ផ្សេង ក៏នឹងត្រូវធ្វើតេស្តដែរ តែការធ្វើតេស្តម្តងៗ នៅក្នុងចន្លោះ ពីរយ:ពេល ៥ ទៅ ៧ថ្ងៃម្តង។
អាជ្ញាធរវៀតណាមរំពឹងថា នឹងអាចប្រមូលសំណាកពលរដ្ឋបានដល់១.៥លាន់នាក់ហើយ នឹងអាចទប់ស្កាត់បាន ពីព្រោះរដ្ឋាភិបាលវៀតណាម កំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ឈានដល់កម្រិតធ្ងន់ធ្ងរ ដូចធ្លាប់ជួបនៅក្រុង ហូជីមិញ នាពេលថ្មីៗកន្លងមកនេះ។
សូមបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅថ្ងៃទី ០៧ កញ្ញា នេះ មានចំនួនអ្នកឆ្លងចំនួន ១២,៤៨១នាក់ និងឆ្លងសរុបចំនួន ៥៣៦,៧៨៨នាក់ ធ្វើឲ្យប្រទេសវៀតណាមឈរនៅលេខរៀងទី ៥១ ក្នុងចំណោម ១៩៥ប្រទេស ដែលមានវីរុសកូវីដទូទាំងពិភពលោក៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក