BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តួប្រុសកូរ៉េ10រូបដែលមានតម្លៃខ្លួនខ្ពស់ក្នុងឆ្នាំ2021

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 19:30  King Scorpio

តួប្រុសកូរ៉េ10រូបដែលមានតម្លៃខ្លួនខ្ពស់ក្នុងឆ្នាំ2021

បច្ចុប្បន្នវិស័យភាពយន្តរបស់កូរ៉េខាងត្បូងមានភាពរីកចម្រើនខ្លាំងដែលបានទាក់ទាញអារម្មណ៍ប្រិយមិត្តយ៉ាងច្រើនទូទាំងពិភពលោក មិនថានៅទ្វីបអាសុី ឬប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបនោះទេ។ ជាហេតុដែលធ្វើឲ្យតម្លៃខ្លួនរបស់តួសម្តែង ថ្លៃកប់ពពកប៉ុន្តែវាក៏ស័ក្តិសមនឹងការខិតខំប្រឹងប្រែងរបស់ពួកគេដែរ។

ថ្ងៃនេះ Beetube News នឹងនាំមកជូននូវតារាប្រុសទាំង10រូបដែលមានតម្លៃខ្ពស់ដូចខាងក្រោម ៖

10. ជី ចាងអ៊ុក Ji Chang Wook : គាត់ជាតារាសម្តែង ហើយក៏ជាតារាចម្រៀងដែរ រឿងល្បីៗដែលគាត់បានសម្តែងមានដូចជា Love struck in the city, Backstreet Rookie, Healer, K2, Suspicious Partner និងរឿងជាច្រើនទៀត។ តម្លៃខ្លួនថតរបស់គាត់គឺ 50,300ដុល្លារអាមេរិកក្នុងមួយវគ្គ។

photo_2021-09-14 19.10.34

9. សុង ជុងគី Song Joong Ki : ជាតារាសម្តែងនៅលេខរៀងទី9ដែលមានតម្លៃ 50,300ដុល្លារអាមេរិកក្នុងមួយវគ្គ។ រឿងរបស់គាត់មានដូចជា Descendants of the Sun, Werewolf Boy, Vincenzo, Space Sweepers និងរឿងជាច្រើនទៀត។

photo_2021-09-14 18.56.24 (1)

8. លី ជុងស៊ុក Lee Joong Suk : ជាតារាសម្តែង និងតារាបង្ហាញម៉ូដដែលឈរនៅលេខរៀងទី8មានតម្លៃ 50,300ដុល្លារអាមេរិកក្នុងមួយវគ្គ។ គាត់ជាតួឯកក្នុងរឿង I hear your voice, Doctor Strange, Pinocchio, Two world apart និងរឿងផ្សេងៗទៀត។

photo_2021-09-14 18.56.15 (1)

7. យូ អាអុីន Yoo Ah In : ជាតារាសម្តែងវ័យក្មេងដំបូងគេដែលជាប់ឈ្មោះជាតារាសម្តែងបានល្អបំផុត និងធ្លាប់ទទួលបានពានរង្វាន់ក្នុងកម្មវិធី Blue Dragon Awardទៀតផង។ រឿងរបស់គាត់មានដូចជា Chicago Typewriter, Secret Affair, Jang Ok Zhong ។ តម្លៃខ្លួនថតរបស់គាត់គឺ 59,000ដុល្លារអាមេរិកក្នុងមួយវគ្គ។

photo_2021-09-14 18.56.05 (1)

6. លី សឹងគី Lee Seung Gi : ជាតារាដែលមានច្រើនជំនាញក្រៅពីតួសម្តែង គាត់ជាតារាចម្រៀង និងជាពិធីករកាន់កម្មវិធីផងដែរ។ តម្លៃខ្លួនថតរបស់គាត់គឺ 59,000ដុល្លារអាមេរិកក្នុងមួយវគ្គ រឿងរបស់គាត់មានដូចជា A Korean Odyssey, My girlfriend is Gumiho, Vagabond។

photo_2021-09-14 18.55.51 (1) (1)

5. លី មីនហូ Lee Min Ho : គាត់ជាប្រុសស្អាតដែលមានតម្លៃ 62,000ដុល្លារអាមេរិកក្នុងមួួយវគ្គ។ រឿងរបស់គាត់មាន Boy Over Flower, The Heirs, The legend of blue sea, The King of Monarch។

photo_2021-09-14 18.55.27 (1)

4. សូ ជីស៊ប So Ji Sup : គាត់ជាតារាសម្តែងជើងចាស់ និងជាតារាចម្រៀងRapផងដែរ។ គាត់សម្តែងក្នុងមួយវគ្គតម្លៃ 67,100ដុល្លារអាមេរិក រឿងរបស់គាត់មាន Oh my venus, Master’s sun, My secret Terrius។

photo_2021-09-14 18.55.16 (1)

3. ចូ អុីនស៊ង Jo In Sung : ជាតារាសម្តែងនៅក្នុងរឿង What happened in bali, It’s ok that’s love, That winter the wind blow។ គាត់សម្តែងក្នុងមួយវគ្គតម្លៃ 67,100ដុល្លារអាមេរិក។

photo_2021-09-14 18.55.01 (1)

 2. យ៉ន ប៊ីន Hyun Bin : បន្ទាប់ពីរឿង Crush Landing on you បានធ្វើឲ្យគាត់ក្លាយជាតារាដែលមានតម្លៃ 83,900 ដុល្លារអាមេរិកក្នុងមួយវគ្គ។ រឿងរបស់គាត់មានដូចជា Secret Garden, The memories of Alhambra, The Negotiation។

photo_2021-09-14 18.54.48 (1)

1. គីម ស៊ូយ៉ន Kim Soo Hyun : ជាតួសម្តែងឈរលើលំដាប់ទី1ដែលទទួលបានតម្លៃថតថ្លៃជាងគេនៅឆ្នាំនេះ គឺតម្លៃ 84,00០ដុល្លារអាមេរិកក្នុងមួយវគ្គ។ រឿងរបស់គាត់មានដូចជា It’s ok to not be ok, My Love from the star, The moon embrace the sun។ 

photo_2021-09-14 18.54.31 (1)

អត្ថបទកែសម្រួលដោយ King Scorpio


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 19:30  King Scorpio