BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ការបរាជ័យដ៏ភ្ញាក់ផ្អើលនៃរថក្រោះតំលៃ10លានដុល្លាពីដ្រូនថោករុស្ស៊ី

ថ្ងៃចន្ទ, 17 ខែមិថុនា 2024 09:16  BeeTube News

photo_3_2024-06-17_09-09-22

នៅថ្ងៃទី26 ខែមេសា ឆ្នាំ 2023 សារព័ត៌មាន Associated Press បានរាយការណ៍ថា មន្ត្រី​យោធា​អាមេរិក​ចំនួន២នាក់ដែល​មិន​បានបញ្ចេញ​ឈ្មោះ​បាន​លាតត្រដាងថាអ៊ុយក្រែន​បាន​ទុកចោលរថក្រោះ Abrams M11 មួយឡែកជាបណ្ដោះអាសន្នដោយសារតែភាពងាយរងគ្រោះរបស់ពួកវាចំពោះការងាយរកឃើញនិងវាយប្រហារពីសំណាក់ដ្រូនរបស់រុស្ស៊ី។ រថក្រោះ Abrams ជាមួយនឹងម៉ាស៊ីនទួរប៊ីនហ្គាសឥន្ធនៈរបស់ពួកវា បានបង្ហាញឱ្យឃើញពីលក្ខណៈដែលវាធ្វើអោយអាចងាយស្រួលរកឃើញបាននៅលើសមរភូមិ និងងាយរងគ្រោះពីការវាយប្រហារដោយដ្រូន និងកាំភ្លើងធំរុស្ស៊ី។ ដូច្នេះហើយ ទើបធ្វើអោយវាជាបញ្ហាប្រឈមសម្រាប់កងកម្លាំងអ៊ុយក្រែនក្នុងការប្រើប្រាស់រថក្រោះដែលមានទំងន់ 67 តោនរបស់ Abram នេះ ដោយមិនត្រូវធ្វើអោយវាអាចរកឃើញនិងកំណត់គោលដៅលើបាន។ 

កាលៈទេសៈនេះបានបង្ខំអោយអ៊ុយក្រែន​ផ្អាក​សកម្មភាព​ប្រើប្រាស់រថក្រោះទាំងនេះជាបណ្តោះអាសន្នខណៈពេលដែលទីប្រឹក្សាអាមេរិកបានធ្វើការជាមួយកងកម្លាំងអ៊ុយក្រែនហើយ និងធ្វើការវាយតម្លៃឡើងវិញពីយុទ្ធសាស្ត្រនិងដើម្បីអាចដាក់ប្រើប្រាស់រថក្រោះទាំងនេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ នៅក្នុងរយៈពេលពីរខែដំបូងនៃការបំរើសេវាកម្មរបស់ពួកវានៅអ៊ុយក្រែន មានប្រហែលជាប្រាំគ្រឿងនៃរថក្រោះនេះ ក្នុងចំណោមរថក្រោះនេះទាំង31គ្រឿងនៅអ៊ុយក្រែនដែលត្រូវបានផ្តល់ឱ្យដោយសហរដ្ឋអាមេរិក ត្រូវបានបំផ្លាញជាចម្បងដោយសារតែ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ដែល​ពាក់ព័ន្ធ​នឹង​ដ្រូនទាំងនេះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបង្កឡើងដោយដ្រូនរបស់រុស្ស៊ី សហរដ្ឋអាមេរិកបានផ្លាស់ប្តូរជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែន។ 

photo_2_2024-06-17_09-09-22

ការផ្តោតសំខាន់ឥឡូវនេះគឺនៅលើសមត្ថភាពប្រព័ន្ធការពារអាកាសប្រឆាំងដ្រូន​​​​​​ច្រើនជាង និងលើការពង្រឹងជំរើសយានជំនិះដើម្បីអោយកាន់តែសាកសមសម្រាប់សមរភូមិនាសម័យទំនើបនេះ។ ជំនួយនេះរួមបញ្ចូលទាំងការផ្តល់គ្រាប់កាំភ្លើងទាំង 50 គ្រាប់ដែលបានរចនាយ៉ាងពិសេសដើម្បីប្រឆាំងប្រព័ន្ធដ្រូនផងដែរ។ សហរដ្ឋអាមេរិកក៏បានកំពុងផ្គត់ផ្គង់បន្ថែមទៀតនូវប្រព័ន្ធការពារដែនអាកាសដើម្បីជួយការពារកងកម្លាំងអ៊ុយក្រែនពីការគំរាមកំហែងលើអាកាស។ ទន្ទឹមនឹងទាំងនេះផងដែរ ក៏មានភាពចម្រុះគ្នាជាច្រើនទៀតនៃយានជំនិះដែលមានតម្លៃសមរម្យ និងងាយអាចបត់បែននៅលើសមរភូមិក៏កំពុងត្រូវបានផ្តល់ជូនដល់អ៊ុយក្រែនផងដែរ។

យានជំនិះទាំងនេះរួមមាន Humvees ដែលមានលក្ខណៈងាយប្រើប្រាស់សំរបបានគ្រប់កាលៈទេសៈ និងមានភាពធន់។ រថក្រោះថ្មើរជើង Bradley ដែលផ្តល់ទាំងកម្លាំងភ្លើងនិងការការពារសម្រាប់កងទ័ព និងរថក្រោះការពារប្រឆាំងមីន ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ និង​បង្កើន​សុវត្ថិភាពដល់អ្នកប្រើប្រាស់របស់ពួកវា។ សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​ការ​ផ្តល់​នូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលគេស្គាល់ថាជាមីស៊ីល atacms ផងដែរ។ មីស៊ីលទាំងនេះអនុញ្ញាតឱ្យអ៊ុយក្រែនវាយ​ចូល​កាន់តែជ្រៅ​ទៅ​កាន់​ទឹកដីរបស់រុស្ស៊ី។ សមត្ថភាពនេះអនុញ្ញាតអោយកងកម្លាំង​អ៊ុយក្រែន​កំណត់​ទីតាំង​សំខាន់ៗ ដោយមិនចាំបាច់បង្ហាញខ្លួនឯងទៅនឹងការអាចរកឃើញរបស់ដ្រូន រឺប្រព័ន្ធការពារដ៏តឹងតែងរបស់រុស្ស៊ី។

ទោះបីជាមានការថយក្រោយបណ្តោះអាសន្នក៏ដោយ។ ថ្វីបើមានបញ្ហានៃការបាត់បង់រថក្រោះ Abrams ក៏ដោយ អ៊ុយក្រែននៅតែរក្សាភាពអត់ធន់។ ប្រទេសនៅតែបន្តសម្រប​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សមរភូមិដែលកំពុងវិវត្ត។ កងកម្លាំងអ៊ុយក្រែនដឹងច្បាស់ថារុស្ស៊ីបានបន្តកសាងឡើងវិញរឺធ្វើទំនើបកម្មកងកម្លាំងពាសដែករបស់ខ្លួនជារឿយៗ។ ដំណើរការកសាងឡើងវិញនេះបានកើតឡើងក្នុងអត្រាមួយខ្ពស់ ដោយចាប់តាំងពីខែមករា ឆ្នាំ2023មក។​​​ ជាលទ្ធផល ដូច្នេះធ្វើអោយអ៊ុយក្រែនចាំបាច់ផ្តោតលើការរួមបញ្ចូលយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថ្មីដើម្បីទប់ទល់នឹងការរីកចំរើនទាំងនេះ និងដើម្បីរក្សាសមត្ថភាពការពារ និងការវាយលុករបស់ខ្លួន។ 

photo_1_2024-06-17_09-09-22


 

 


ថ្ងៃចន្ទ, 17 ខែមិថុនា 2024 09:16  BeeTube News