BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីត្រៀមខ្លួនចរចា,ណាតូទិញគ្រាប់រំសេវជាង1ពាន់លានអឺរ៉ូ,មីស៊ីលរុស្ស៊ីសម្លាប់មនុស្ស៦នាក់

ថ្ងៃពុធ, 24 ខែមករា 2024 13:53  BeeTube News

 

Untitled design (1)-3

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ថា ទីក្រុងម៉ូស្គូនឹងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់នរណាម្នាក់ដែលចាប់អារម្មណ៍ក្នុងការបញ្ឈប់ប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍នៃសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ ណាតូបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ 1.1 ពាន់លានអឺរ៉ូ (ស្មើនឹង1.2 ពាន់លានដុល្លា) សម្រាប់គ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្ររាប់រយរាប់ពាន់គ្រាប់កាលពីថ្ងៃអង្គារ។ មីស៊ីលរបស់រុស្ស៊ីបានតម្រង់គោលដៅទីក្រុងធំៗចំនួនពីររបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារដោយបានបំផ្លាញអគារApartment និងបានសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់។


1. Lavrov ថាទីក្រុងមូស្គូត្រៀមខ្លួនចរចាជាមួយអ្នកឈប់ប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍សង្គ្រាម

យោងតាមសារព័ត៌មាន Apa ចុះផ្សាយថ្ងៃទី២៣ ខែមករាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS ថា ទីក្រុងម៉ូស្គូនឹងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់នរណាម្នាក់ដែលចាប់អារម្មណ៍ក្នុងការបញ្ឈប់ប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍នៃសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោកបាននិយាយឡើងថា “អ្នកណាក៏ដោយដែលចាប់អារម្មណ៍ដោយស្មោះចំពោះយុត្តិធម៌ រួមទាំងយុត្តិធម៌រវាងទំនាក់ទំនងរុស្ស៊ី និងអ៊ុយក្រែន ជាការពិតណាស់ជាក់ស្តែងពាក់ព័ន្ធនឹងការចូលរួមបញ្ឈប់គោលនយោបាយលោកខាងលិចនៃការប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍នៃសង្គ្រាមប្រឆាំងនឹងរុស្ស៊ី យើងនឹងត្រៀមខ្លួនដើម្បីស្តាប់។”

លោក Lavrov បានរំលឹកឡើងវិញនូវការកត់សម្គាល់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថាវាគឺជាការចោទប្រកាន់មិនពិតដែលថារុស្ស៊ីប្រឆាំងនឹងការចរចា។ 

photo_4_2024-01-24_13-34-40

 

2. ណាតូចុះកិច្ចសន្យាតម្លៃ ១,១ ពាន់លានអឺរ៉ូសម្រាប់គ្រាប់កាំភ្លើងធំ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៣ ខែមករាបានអោយដឹងថា ណាតូបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ 1.1 ពាន់លានអឺរ៉ូ (ស្មើនឹង1.2 ពាន់លានដុល្លា) សម្រាប់គ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្ររាប់រយរាប់ពាន់គ្រាប់កាលពីថ្ងៃអង្គារ ដែលមួយចំនួននឹងត្រូវបានផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែន បន្ទាប់ពីទីក្រុង Kyiv បានត្អូញត្អែរពីការខ្វះខាតគ្រាប់រំសេវ។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខានៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធយោធាលោកខាងលិចនៅទីក្រុងប្រ៊ុចសែលថា"សង្រ្គាមនៅអ៊ុយក្រែនបានក្លាយជាសមរភូមិនៃគ្រាប់រំសេវហើយ" ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បាននិយាយកាលពីសប្តាហ៍មុនថា កង្វះគ្រាប់រំសេវ ដែលលោកបានពិពណ៌នាថាដូចជា "ការស្រេកឃ្លានគ្រាប់រំសេវ" គឺជាបញ្ហាធំមួយសម្រាប់កងទ័ពរបស់ទីក្រុង Kyiv រយៈពេលជិតពីរឆ្នាំបន្ទាប់ពីការលុកលុយយ៉ាងពេញលេញរបស់រុស្ស៊ី។

photo_2_2024-01-24_13-34-40

 

3. មនុស្ស៦នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី

យោងតាមសារព័ត៌មាន NPR ចុះផ្សាយថ្ងៃទី២៣ ខែមករាបានអោយដឹងថា មីស៊ីលរបស់រុស្ស៊ីបានតម្រង់គោលដៅទីក្រុងធំៗចំនួនពីររបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារដោយបានបំផ្លាញអគារApartment និងបានសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់បន្ទាប់ពីទីក្រុងម៉ូស្គូបានបដិសេធកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមដែលមានជិតរយៈពេលពីរឆ្នាំ។

ក្រុមមន្ត្រីបាននិយាយថា អាវុធរបស់រុស្សី រួមមានគ្រាប់ផ្លោង មីស៊ីលគ្រូស មីស៊ីលប្រឆាំងយន្តហោះ និងមីស៊ីលដឹកនាំជាង ៤០គ្រាប់។

យោងតាមអភិបាលក្រុងលោក Vitalii Klitschko បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 20 នាក់រងរបួសនៅក្នុងស្រុកចំនួន 4 នៃទីក្រុង Kyiv រួមទាំងក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់ផងដែរ។

អភិបាលតំបន់លោក Oleh Syniehubov បាននិយាយថា នៅទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែនវិញ ការវាយលុកបានធ្វើឱ្យមនុស្ស 42 នាក់រងរបួស ខណៈដែលមីស៊ីលបានបំផ្លាញអគារលំនៅដ្ឋានចំនួន 30 និងបានបំបែកបង្អួចអាផាតមិនជិតមួយពាន់នៅក្នុងអាកាសធាតុត្រជាក់។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា សីតុណ្ហភាពនៅក្នុងទីក្រុងគឺដក ៧ អង្សាសេ។

លោក Terekhov បាននិយាយថា ផ្នែកទាំងមូលនៃអគារលំនៅដ្ឋានពហុជាន់មួយត្រូវបានបំផ្លាញ ដែលបង្កអោយមានការជាប់មនុស្សមួយចំនួននៅទីនោះ។

photo_1_2024-01-24_13-34-40


 


ថ្ងៃពុធ, 24 ខែមករា 2024 13:53  BeeTube News