BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្គាហ្សាកំពុងឈ្នះ! អាមេរិក​ដាក់​សម្ពាធ​​អ៊ីស្រាអែលដោយ​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​វាយលុក​តំបន់​ហ្គាហ្សា​ភាគ​ខាង​ត្បូង ហើយមាន​ទាហាន​អ៊ីស្រាអែល1ពាន់នាក់​បានស្លាប់

ថ្ងៃពុធ, 29 ខែវិច្ឆិកា 2023 16:02  BeeTube News

Untitled design - 2023-11-29T160111.067 (1)

កាសែត Haaretz បានប្រកាសថាមានអ្នកស្លាប់និងរបួសរាប់ពាន់នាក់នៅក្នុងជួរកងទ័ពអ៊ីស្រាអែលនៃតំបន់ហ្គាហ្សាជាមួយនឹងការសម្ពាធបន្ថែមអោយបន្តបទឈប់បាញ់ ហើយអាមេរិកកំណត់លក្ខខណ្ឌសម្រាប់ដំណាក់កាលទីពីរនៃសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង ដែលអាមេរិកបានកំណត់ថានឹងមិនផ្លាស់ទីប្រជាជននៃភាគខាងត្បូងនោះទេ និងទប់ស្កាត់​ការ​វាយ​ប្រហារ​មក​លើ​មន្ទីរពេទ្យ កន្លែង​សាធារណៈ និង​កន្លែងជួយ​សង្គ្រោះ បន្ថែម​ពី​លើ​ការ​បង្កើន​ជំនួយ​យ៉ាង​ច្រើន ជា​ពិសេស​ប្រេង​ឥន្ធនៈ! តើ​អ៊ីស្រាអែល​នឹង​ចុះ​ចូល​លក្ខខណ្ឌរបស់​អាមេរិក​ឬទេ? តើកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តបទឈប់បាញ់នឹងទទួលបានជោគជ័យក្នុងការដោះលែងចំណាប់ខ្មាំងទាំងអស់ដែរឬទេ?

  1. នាយក CIAជំរុញឱ្យមានកិច្ចព្រមព្រៀងចំណាប់ខ្មាំងដ៏ធំជាមួយប្រធាន Mossad

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា នាយក CIA លោក William J. Burns បានទៅដល់ប្រទេសកាតាកាលពីថ្ងៃអង្គារសម្រាប់កិច្ចប្រជុំសម្ងាត់ជាមួយប្រធានចារកម្មរបស់អ៊ីស្រាអែល និងនាយករដ្ឋមន្ត្រីនៃប្រទេសកាតាក្នុងគោលបំណងធ្វើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ 

លោក Burns កំពុងជំរុញឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែលពង្រីកការចាប់អារម្មណ៍ទៅលើការចរចាអំពីចំណាប់ខ្មាំងដែលកំពុងបន្តរបស់ពួកគេ។

លោកក៏កំពុងស្វែងរកការទទួលបានការផ្អាកប្រយុទ្ធយូរថ្ងៃជាងនេះ ខណៈក៏ពិចារណាទៅលើការទាមទាររបស់អ៊ីស្រាអែលផងដែរក្នុងការត្រូវការឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស់ធ្វើការដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ 10 នាក់ជារៀងរាល់ថ្ងៃ។

ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ សេតវិមានបានប្រកាសថា អ៊ីស្រាអែលនឹងចាប់ផ្តើមការផ្អាកប្រយុទ្ធរយៈពេល 4 ម៉ោងនៅតំបន់ហ្គាហ្សាភាគខាងជើង ដើម្បីអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនរត់ភៀសខ្លួន។ នេះគឺជាជំហានដ៏គួរអោយរីករាយមួយសម្រាប់សេតវិមាន ថ្វីបើមិនបានឆ្លើយតបទៅនឹងសំណើរបស់អាមេរិកសម្រាប់ការផ្អាកប្រយុទ្ធរយៈពេលច្រើនថ្ងៃ។

6565cf6a429bc6565cf6a429bd17011710506565cf6a429ba6565cf6a429bb

 

  1. កងកម្លាំងការពារអ៊ីស្រាអែលមិនគួរផ្លាស់ទីប្រជាជននៅភាគខាងត្បូងហ្គាហ្សា

យោងតាមសារព័ត៌មាន The Time of Israel ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលលោក Biden បានប្រឆាំងនឹងការផ្លាស់ទីលំនៅដ៏ធំជាលើកទីពីររបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់បន្ថែមទៀតថា ពួកគេមានលក្ខខណ្ឌក្នុងការបន្តគាំទ្រកងកម្លាំងការពារអ៊ីស្រាអែល IDF សម្រាប់ការពង្រីកការវាយលុយរបស់ខ្លួនលើតំបន់ហ្គាហ្សាភាគខាងត្បូងបន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្នត្រូវបានផុតកំណត់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ពីរនាក់បានប្រាប់អ្នកយកព័ត៌មានថា"កងកម្លាំងការពារអ៊ីស្រាអែលមិនអាចធ្វើការផ្លាស់ទីលំនៅដ៏ធំនៅភាគខាងជើងដូចដែលបានធ្វើឡើងនៅភាគខាងត្បូងនោះទេ" ។

ការកត់សម្គាល់នេះត្រូវបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា រដ្ឋបាលលោក Biden ចង់ឱ្យអ៊ីស្រាអែល "ទទួលមេរៀន" នៃការវាយលុយរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា និងមិនចាប់ផ្តើមប្រតិបត្តិការវាយលុកនៅភាគខាងត្បូងហ្គាហ្សាទៀត រហូតដល់ទាល់តែអាចធានាថាជនស៊ីវិលប៉ាឡេស្ទីនអាចគេចចេញពីការប្រយុទ្ធនេះបាន។

AP23323678168321

 

  1. អ៊ុយក្រែន​​ថាភរិយា​របស់​មេចារកម្ម Budanov ត្រូវ​បាន​​បំពុល

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា ភរិយារបស់ប្រធានចារកម្មយោធាអ៊ុយក្រែនត្រូវបានបំពុលដោយលោហធាតុធ្ងន់ ហើយកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះបើតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារបាននិយាយកាលពីថ្ងៃអង្គារ។

អ្នកស្រី Mariana Budanova គឺជាភរិយារបស់លោក Kyrylo Budanov ដែលជាប្រធានទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន GUR ដែលបានចូលរួមយ៉ាងលេចធ្លោក្នុងប្រតិបត្តិការសម្ងាត់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈឆ្នាំ 2022 មកលើអ៊ុយក្រែន។

អ្នកនាំពាក្យ GUR លោក Andriy Yusov បានប្រាប់សារព័ត៌មានរ៉យទ័រថា "ខ្ញុំអាចបញ្ជាក់ព័ត៌មាននេះថាជាការពិត" ។

BBC បានដកស្រង់សម្តីលោក Yusov ថា មានមន្ត្រី GUR ជាច្រើននាក់ក៏បានជួបប្រទះនូវរោគសញ្ញាស្រាលនៃការបំពុលនេះផងដែរ។

NIJZWVVYRZPEPG2YPHKUWKIDDI


 


ថ្ងៃពុធ, 29 ខែវិច្ឆិកា 2023 16:02  BeeTube News