BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូក្រឹម បង្ហាញខ្លួននៅក្នុងវីឌីអូបទចម្រៀង "007" របស់ YCN Rakhie 

ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 08:55  BeeTube News

មួយរយៈចុងក្រោយនេះក្រុមហ៊ុនផលិតចម្រៀង La Cima Cartel ប្រចាំប្រទេសកម្ពុជាបានបញ្ចេញចម្រៀងជាច្រើនបទបន្តបន្ទាប់គ្នាសំរាប់សិល្បករដ៏ពេញនិយមរបស់ពួកគេ ដោយមានដូចជាបទ 5Gរបស់លោក Meezy24k បទAwesome របស់លោក YCN Tomie និងបទចុងក្រោយនេះគឺ 007 របស់លោក YCN Rakhie តែម្តងបន្ទាប់ពីការចេញបទចម្រៀងរួមគ្នារបស់ពួកគេនូវបទ«ស្ទាវ៦សាស្រ្ត» ដែលបានចេញផ្សាយកាលពី២ខែកន្លងទៅ។ សំរាប់បទចម្រៀងដែលបានចេញផ្សាយថ្មីៗនេះ គឺបទ«០០៧» ត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី០៩ ខែកញ្ញា និងមានការចូលរូមសម្តែងពិសេសពីសិល្បករកំប្លែកជើងចាស់មួយរូបគឺលោកពូក្រឹមផងដែរ។

305198681_618170383199869_985009004504733769_n

ដោយយើងមើលឃើញថាតាំងពីបើកក្បាលបទចំរៀងភ្លាមពិតជាមានភាពទាក់ទាញមែនទែន​​​ ដោយលោកពូក្រឹមបានចូលរួមបង្ហើរសំនៀងច្រៀងផងដែរ នូវប្រយោគថា «តាំងព្រះនាមខ្លួនឯងនៀក James bond»​​​​​​ ជាមួយនឹងពាក្យពេចន៍ច្រៀង និងសកម្មភាពឆ្លងឆ្លើយគ្នារវាងលោក និងលោកYCN Rakhie ដែលធ្វើអោយមួយបទនេះកាន់តែស៊ីចង្វាក់គ្នា និងមានភាពឡូយអស់ទាស់មែនទែន។ នៅក្នុងមួយបទនេះលោក YCN Rakhie បានច្រៀងរ៉េបរៀបរាប់ពីច្រើនពីដណើរជីវិតពីមុនដែលចង់ឡូយ ចង់Gangដូចគេ មិនខុសពីចង់ប្រាថ្នាខ្លួនឯងជាតួអង្គ James bond មួយរូបនៅក្នុងស៊េរីរឿង 007។ ​​​ប៉ុន្តែលោក YCN Rakhie ចង់ប្រាប់ថាទោះជាយ៉ាងនេះក្តីក៏មិនអាចព្រមអោយនរណាទាញរូបលោកដើរថយក្រោយ រឺមិនអោយដើរទៅមុខបានទេ លោកនឹងបន្តដើរទៅមុខទៀតជាមួយនឹងការយល់ពីតំលៃខ្លួនឯង និងអ្វីដែលខ្លួនឯងអាចធ្វើបាន អ្នកផ្សេងទៀតមិនអាចធ្វើបាន។ 

304582378_618170546533186_7407934678199882257_n

យ៉ាងណាមិញផងដែរមហាជនជាច្រើនក៏ចាប់អារម្មណ៍ការបង្ហាញខ្លួនរបស់កំពូលតារាកំប្លែកលោកពូក្រឹមមែនទែន ដោយមួយបទនេះពួកគេទាំងពីរសហការគ្នាបានយ៉ាងល្អឥតខ្ចោះ និងបានកោតសរសើរស្នាដៃផលិតរបស់ក្រុមហ៊ុនចម្រៀង La Cima Cartel ខ្លាំងមែនទែន ព្រោះទាំងបទចម្រៀងសុទ្ធតែមានគុណភាព រីឯសិល្បករម្នាក់ៗផងដែរសុទ្ធតែខ្លាំងពូកែនិងមានទេពកោសល្យរៀងៗខ្លួនទាំងអស់។ ចំនែកឯនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន La Cima Cartel វិញនោះក៏ទើបតែបង្ហោះវីឌីអូខ្លីមួយរបស់លោក YCN Rakhie និងលោកពូក្រឹមរាំច្រៀងលេងតាមចម្រៀងមួយនោះរបស់ពួកគេយ៉ាងសប្បាយរីករាយ។


ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 08:55  BeeTube News