មេដឹកនាំចិនលោក Xi Jing Ping បានសំរេចជោគជ័យដ៏ធំមួយកាលពីថ្ងៃព្រហស្បត៍ ខណៈដែលគណបក្សកុម្មុយនិស្តចិនដែលគ្រប់គ្រងអំណាច បានអនុមតិនូវសេចក្តីសំរេចជាប្រវត្តិសាស្ត្រ ដាក់តម្កល់លោកថាជា មេដឹកនាំប្រទេសមួយដ៏អស្ចារ្យ ដែលជាទង្វើមួយផ្តល់ឲ្យលោកនូវកំលាំងចលករនយោបាយគ្រប់គ្រងប្រទេសដោយគ្មានដែនកំណត់ អាចមួយជីវិត។
ក្នុងឯកសារមួយដែលបូកសរុបប្រវត្តិសាស្ត្រគណបក្សក្នុងរយៈពេល១០០ឆ្នាំ សេចក្តីសំរេចបានលើកតម្កើងលោក Xi ឲ្យមានកំរិតស្មើទៅនឹងស្ថាបនិកគណបក្ស លោកប្រធាន ម៉ៅ សេទុង និងមេដឹកនាំដ៏មានឥទ្ធិពល តេង ស៊ាវពីង ដែលគេស្គាល់ថាជាអ្នកធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ប្រទេសចិន, បើយោលទៅតាមប្រវត្តិសាស្ត្រនៃមន្ត្រីនយោបាយបក្សកុម្មុយនិស្ត។ បន្ទាបពី ម៉ៅ និង តេង លោក Xi គឺជាមេដឹកនាំទី៣ចាប់តាំងពីគណបក្សបានបង្កើតដែលគេបានឃើញ សេចក្តីសំរេចដូចនេះបានអនុមតិ។
“សមមិត្ត Xi Jing Ping តាមរយៈការពិចារណារដោយល្អិតល្អន់ និងឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅទៅលើបញ្ហាធំៗជាច្រើ់ន ទាំងទ្រឹស្តីនិងការអនុវត្តិន៍ និងផ្អែកទៅលើបុព្វហេតុនៃបក្ស និងប្រទេសនៅក្នុងសករាជថ្មី, បានធ្វើឲ្យមានការជឿនលឿនទៅមុខជាបន្តបន្ទាប់នៃគំនិតដើមថ្មីៗ, ការគិតពិចារណារ, និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងជាតិ និងបញ្ហាជាច្រើននៅក្នុងសម័យរបស់យើង” សេចក្តីថ្លែងការណ៍នៅក្នុងសេចក្តីសំរេចបាននិយាយ។
សេចក្តីសំរេចនេះបានចង្អុលបង្ហាញពីរបៀបយ៉ាងច្រើន ដែលលោក Xi បានផ្សាភ្ជាប់យ៉ាងណែនអំណាចនៅក្នុងដៃ ហើយនឹងរៀបចំឆាកសំរាប់គាត់នៅឆ្នាំក្រោយ ដើម្បីបន្តការកាន់អំណាច៥ឆ្នាំទៀត ក្នុងនាមជាអ្នកដឹកនាំចិន។ សភាចិនដែលជាសភាប្រថាប់ត្រាបានច្រានចោលនូវការកំណត់អាណត្តិប្រធានាធិបតី ក្នុងឆ្នាំ២០១៨ ហើយអ្នកបន្តវេនពីគាត់ទាំងអស់ នឹងមានសុពលភាពតែ២អាណត្តិទេ។
អ្នកជំនាញការបាននិយាយថា ការរិះគន់ចំពោះលោក Xi ក្នុងពេលនេះត្រូវបានគេគិតថា គឺជាការវាយប្រហារប្រឆាំងទៅលើគណបក្ស ដែលផ្តល់នូវការលើកតម្កើងចំពោះលោកថាជាបុគ្គលសំខាន់នៅក្នុងប្រវត្តិសាស្រ្ត។ លោកបានរៀបចំខ្លួនលោកឲ្យទៅប្រធានអស់មួយជីវិត ទោះបីជាលោកមានអាយុយ៉ឺនយូរប៉ិនណានៅក្នុងល្បែងនយោបាយ នៅពេលដែលលោកចាកចេញ លោកនឹងមិនដែលផ្តល់អំណាចឲ្យទៅមនុស្សដែលមានវ័យចាស់ជាអ្នកបន្តវេននោះទេ៕