BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Samsung រកចំណូលបានជាង ៧៤ពាន់លានដុល្លារ ពីការវិនិយោគនៅវៀតណាម នៅឆ្នាំ ២០២១

ថ្ងៃចន្ទ, 24 ខែមករា 2022 14:00  ថូ សិរីវឌ្ឍន៍

photo_2022-01-24_13-58-39

ហាណូយ៖ ទោះបីជាមានការលំបាកដោយសារកូវីដ១៩ ក្រុមហ៊ុន Samsung វិនិយោគនៅវៀតណាមទទួលបានប្រាក់ចំណូលចំនួន ៧៤,២ពាន់លានដុល្លារកាលពីឆ្នាំ២០២១ កើនឡើង ១៤ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។ ចំណែកតម្លៃនៃការនាំចេញរបស់ក្រុមហ៊ុន  បានកើនឡើងដល់ ៦៥,៥ពាន់លានដុល្លារ កើនឡើង ១៦ភាគរយក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Samsung វៀតណាម បានចាត់ទុកលទ្ធផលនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រោងចក្ររបស់ខ្លួនលើវិធានការបង្ការ និងត្រួតពិនិត្យជំងឺរាតត្បាត ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសបន្ទាប់ពីរលកទីបួន ចាប់តាំងពីមានការផ្ទុះឡើងបានចាប់ផ្តើមនៅចុងខែមេសា។

ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីរដ្ឋាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋានដែលមានរោងចក្ររបស់ខ្លួន ដូច្នេះចៀសវាងការរំខានដល់ប្រតិបត្តិការរបស់ពួកគេ។
 
ក្នុងឆ្នាំ ២០២១ ផងដែរ ទូរស័ព្ទ Samsung ដែលអាចបត់បានជាង ៤លានគ្រឿងត្រូវបានលក់ទូទាំងពិភពលោក ៤ ដងនៃបរិមាណដែលបានកត់ត្រាក្នុងឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ផលិតផលទូរស័ព្ទ Samsung ច្រើនជាង ៥០ភាគរយ ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម។ ទូរសព្ទឆ្លាតវៃដែលផលិតនៅរោងចក្រសាំស៊ុងក្នុងប្រទេសកំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ១២៨ និងតំបន់ជុំវិញពិភពលោក។

អគ្គនាយក Samsung វៀតណាម លោក Choi Joo-ho បាននិយាយថា ជាការឆ្លើយតបទៅនឹងជំនួយរបស់រដ្ឋាភិបាលវៀតណាម ក្រុមហ៊ុនរបស់លោកនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួនសម្រាប់ប្រទេសនេះនោះទេ។

នៅចុងឆ្នាំ ២០២១ ទុនវិនិយោគសរុបរបស់ Samsung នៅវៀតណាម បានកើនឡើងដល់ ១៨ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ១០២ភាគរយនៃទុនវិនិយោគដែលបានអនុម័តក្នុងឆ្នាំ ២០២០៕

photo_2022-01-24_13-58-32

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃចន្ទ, 24 ខែមករា 2022 14:00  ថូ សិរីវឌ្ឍន៍