ដោយផ្អែកទៅលើការពិសោធន៍ថ្នាំគ្រាប់លេបប្រឆាំងទៅនឹងកូវីដ-19 របស់Pfizer ក្នុងពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ហានិភ័យសំរាប់អ្នកជម្ងឺឆ្លងមេរោគវីរុសកូវិដ-19នឹងកាត់បន្ថយបានចំនួន៨៩%ក្នុងការចូលទៅសម្រាកក្នុងមន្ទីរពេទ្យរឬក៍ស្លាប់ សំរាប់មនុស្សពេញវ័យដែលទោះជាបានឆ្លងជម្ងឺនេះធ្ងន់ធ្ងរក៍ដោយ
ក្រុមហ៊ុនPfizer បានបញ្ចេញឲ្យដឹងកាលពីថ្ងៃសុក្រ។
លទ្ធផលដែលចេញមកហាក់ដូចជាមានប្រសិទ្ធភាព ដែលបង្ហាញនូវភាពលឿនលយទៅមុខហួសថ្នាំគ្រាប់លេបរបស់ Merck (Molnupiravir) ដែលបានបង្ហាញកាលពីខែមុនដែលមានប្រសិទ្ធភាពការពារនូវអត្រាស្លាប់និងចូលមន្ទីរពេទ្យសំរាប់អ្នកជម្ងឺកូវីដ-19ដែលបានឆ្លងយ៉ាងធ្ងន់ធ្ងរ។ទិន្ន័យនៃប្រសិទ្ធភាពពេញលេញនៅមិនទាន់បានបញ្ចេញដោយក្រុមហ៊ុននៅឡើយទេ។
“ វាគ្រាន់តែជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល “ Ashis Jha , ព្រឹទ្ធបុរសនៃមហាវិទ្យាល័យBrown ដែលជាសាលាសុខាភិបាលសាធារណៈ បាននិយាយនៅក្នុងTwitter ដែលបានផុសពីលទ្ធផលរបស់Pfizer។ លទ្ធផលដែលគេមិនបាននិយាយជាចំហរនៃប្រសិទ្ធភាពក្នុងការព្យាបាលដើម្បីបញ្ចប់ជម្ងឺរាតត្បាតនេះនឹងមានទំហំធំធេងណាស់”។
អ្នកជំនាញខាងជម្ងឺឆ្លងបានបញ្ជាក់ថា ការការពារជម្ងឺឆ្លងរាតត្បាតកូវីដ-19នេះវានៅតែពឹងពាក់ចាំបាច់លើវ៉ាក់សាំងដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីត្រួតត្រាជម្ងឺនេះ ,ប៉ុន្តែមានតែ៥៨%នៃពលរដ្ឋអាមេរិកកាំងទេដែលបានទទួលនូវវ៉ាក់សាំងគ្រប់គ្រាន់ ហើយការចា់វ៉ាក់សាំងនេះនៅមានកំណត់នៅឡើយក្នុងផ្នែកខ្លះនៃពិភពលោក។
“វ៉ាក់សាំងវាជាបរិក្ខាមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងគេនិងគួរឲ្យជឿជាក់បានដែលយើងមាននៅក្នុងអម្លុងពេលនៃជម្ងឺរាតត្បាតនេះ” លោកវេជ្ជបណ្ឌិត Grace Lee សាស្ត្រាចារ្យជម្ងឺកូនក្មេងក្នុងមហាវិទ្យាល័យ Stanford នៃសាលាវេជ្ជសាស្ត្រ។ ថ្នាំលេបគ្រាប់នេះកំពុងតែមានការប្រទាំងប្រទិសនិងក្លាយទៅជាការពិភាក្សាគ្នាអំពីលទ្ធភាពរបស់វា ថាតើវាប្រាកដជាអាចកាត់បន្ថយនូហានិភ័យនៃជម្ងឺធ្ងន់ធ្ងរបានដែរឬទេ ព្រោះវាមិនអាចកាត់បន្ថយនូវការឆ្លងបានទេ។