BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Mr. Bean សម្តែងក្នុងខ្សែភាពយន្តថ្មី Man Vs Bee​ ក្រោយពីមាន Meme My Dog Stepped on a Bee ពី Amber Heard 

ថ្ងៃសុក្រ, 03 ខែមិថុនា 2022 10:23  BeeTube News

Amber Head បន្ទោសកំហុសគ្រប់គ្រប់ដោយសារសត្វឆ្កែរបស់នាងបានជាន់សព្វឃ្មុំមួយក្បាល ចំណែកឯ លោកអ៊ុំកម្សត់និងគួរអោយអាណិត Mr. Bean នេះវិញ ត្រូវបានសត្វឃ្មុំកំហូចមួយក្បាលបំផ្លិចបំផ្លាញឆាកជីវិតទាំងស្រុងរហូតដល់ចូលតុលាការ។

AAAAQUrR4BKFnE38IcbBNSzlUJo-eqWV95OOU-m8DD0RCrKb4C4Ce0koRMIH5V4_mEfKwGNMZyeNxSuDO8ijMuz1b7boLXCpv58Q7yJb7xq-VUO_XSz19rTiFHmdWmulLQk2W3VqVC9pdifRaZLNjLpjFOcC

កាលពីថ្ងៃទី២៦​ ខែឧសភា ឆ្នាំ​២០២២ Netflix បានចេញ Trailer ផ្លូវការនៃភាពយន្តថ្មីមួយបែបកំប្លែង​ ដែលសម្តែងដោយតារា កំប្លែងជើងចាស់ដែលមានកិត្តិនាមល្បីល្បាញនៅទូទាំងពិភពលោក ហើយមានមនុស្សតិចបំផុតដែលថាមិនស្គាល់លោកនោះ គឺ Mr. Bean។ បើទោះបីជាគាត់មានវ័យចំណាស់ខ្លាំងបន្តិចមែន តែទេពកោសល្យនៃការសម្តែងរបស់គាត់នៅតែខ្លាំង ហើយនៅតែអាចធ្វើឲ្យហ្វែនៗរបស់លោក សើចសប្បាយ រីករាយ និងទប់សំណើចមិនជាប់នៅរាល់ពេលមើលភាពយន្តរបស់លោកម្តងៗ។ ឥឡូវនេះ នៅក្នុងភាពយន្តរឿង Man Versus Bee​ ដោយ Mr. Bean ដើរតួជាឪពុកដ៏កំសត់ ឈ្មោះ Trevor ជាមួយនឹងដៃគូរសមភាគីរបស់គាត់ ដែលកំពូលរពឹសហើយតែងតែធ្វើបាបគាត់រហូតនោះគឺសត្វឃ្មុំ (Mr. Bee)។

AAAAQSRxpijBwEktlOagfLF1OOg0-GOt3N-iCtsoO8-kuFvwkHaXhVpqmhtatjgvqAZRvHJd89HEo4rnlHYl-CaFfT8oanznF7kbu7LuBZ6onNPKURkJ6OoHXWBy5sKM1w-kMBr8lkTGC7_HvSqyaCNltjn8

ចំណុចកំប្លែងនៅក្នុងភាពយន្តនេះគឺនៅត្រង់ Mr. Bean ព្យាយាមដេញវាយ Mr. Bee ហើយបង្កជាសង្គ្រាមឈ្លោះគ្នាពេញបន្ទប់ ផ្ទះបាយ បន្ទប់ទឹក និងទីបំផុតត្រូវឆេះផ្ទះខ្ទេចខ្ទីអស់។ ដូច្នេះប្រាប់ហើយថាកុំចង់ខ្លាំងជាមួយបងឃ្មុំ។ កាលពីរឿងមុន លោកតា Bean គឺជាតួឯក ហើយតែងឈ្នះគេគ្រប់រឿង តែលើកនេះប៉ះបង ឃ្មុំ គឺសយធំហើយ ពីព្រោះមិនត្រឹមតែចាញ់ទេ តែថែមទាំង ហិនហោចទាំងផ្ទះរបស់ខ្លួនឯងទៀត។ និយាយជារួមទៅ គ្រាន់តែមើល Trailer Admin សើចឡើងចង់គាំងហើយ ចុះទម្រាំតែមើលមួយរឿងពេញវិញមិនដឹងថា Admin សើចហៀរទឹកមាត់ប៉ុនណាទៅ? ដូច្នេះបើអ្នកទាំងអស់គា្នចង់មើលមួយរឿងពេញ អ្នកអាចចូលទៅមើលនៅក្នុង Netflix បានដែលគេនឹងត្រៀមចេញនៅក្នុងខែមិថុនា៕

MV5BYTU4ZmM4MzEtNDk1My00NmE3LTlhNTQtY2RmMDllOTYwYmY3XkEyXkFqcGdeQWxiaWFtb250._V1_

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃសុក្រ, 03 ខែមិថុនា 2022 10:23  BeeTube News