វ៉ាស៊ិនតោន-AP.
ការិយាល័យជាន់ខ្ពស់យោធាអាមេរិកកាលពីថ្ងៃពុធបាននិយាយថា ការហៅទូរស័ព្ទជាសម្ងាត់ទៅកាន់សមភាគីចិនកាលពីខែចុងក្រោយនៅក្នុងអាណត្តិលោកTrump គឺមានចេតនានឹងបញ្ជូននូវការធានារ៉ាប់រងដើម្បីបញ្ចៀសទំនាស់ក្នុងការទទួលខុសត្រូវក្នុងឋានៈជាប្រធានសេនាធិការចម្រុះ។
សមាជិកសភាខ្លះបានចោទប្រកាន់ លោកឧត្តមសេនយ៍ Mark Milley ថាបានរំលោភនិងបានទៅផុតពីដែនអំណាចរបស់ខ្លួន ហើយបានជំរុញឲ្យលោកប្រធានាធិបតី Joe-Biden បណ្តេញលោកចេញពីតំណែង ប៉ុន្តែកាលពីថ្ងៃពុធលោកប្រធានាធិបតីបាននិយាយថា លោកគាំទ្រ លោក Milley ។
“ខ្ញុំគាំទ្រនិងមានទំនុកចិត្តយ៉ាងធំធេង ចំពោះលោក Milley “នៅពេលដែលអ្នកកាសែតបានសួរថា តើលោកឧត្តមសេនីយ៍ធ្វើនេះខុសឬត្រូវ ? ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខ័អក្សរ អ្នកនាំពាក្យលោក Milley លោកវរសេនីយ៍ឯក Dave Butler បាននិយាយថា លោកឧត្តមសេនីយ៍ធ្វើនេះនៅក្នុងដែនសមត្ថកិច្ចលោកជា ទីប្រឹក្សារជាន់ខ្ពស់យោធា របស់លោករដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកប្រធានាធិបតី។
“លោកបាននិយាយទូរស័ព្ទជាមួយនឹងចិននិងអ្នកដទៃទៀតក្នុងខែតុលា និងខែមករា ក្នុងការបំពេញភារៈកិច្ចនិងការទទួលខុសត្រូវដើម្បីធានានូវស្ថិរភាពជាយុទ្ធសាស្រ្ត រាល់ការហៅទូរស័ព្ទទៅកាន់សមភាគីតបស់ខ្លួន លោកតែងតែធ្វើទៅតាមទម្រង់ និងអនុលោមទៅតាមបែបបទនិងកិច្ចសហការជាមួយក្រសួងការពារជាតិជាប្រចាំ ”។
Milley ត្រូវបានតែងតាំងជាប្រធានសេនាធិការចម្រុះ កាលពីឆ្នាំ២០១៩ ដោយលោកប្រធានាធិបតី Trump។