ការទន្ទឹងរង់ចាំនូវបទចម្រៀងថ្មី Left and Right ឬ ឆ្វេង និងស្តាំ ដែលជាការសហការគ្នារវាងសមាជិកក្រុម BTS គឺ Jungkook និងលោក Charlie Puth គឺពិតសហការគ្នាដ៏ធំបំផុតមួយនៅឆ្នាំនេះ។ ទោះបីជាបទចម្រៀងនេះគ្រោងចេញនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ប៉ុន្តែវាបាន កំពុងបំបែកកំណត់ត្រាដ៏អស្ចារ្យមុនពេលចេញផ្សាយទោះទៀត។ ឆ្វេង និងស្តាំ បច្ចុប្បន្នកំពុងស្ថិតក្នុងតារាង Top 5 នៃតារាង Billboard Hot Trend Songs 24h។
វាមានការលើកឡើងច្រើនជាង 141K Trending Hashtag នៅលើ Twitter ដោយសារការមានទាំងអ្នកគាំទ្រ ARMY របស់ក្រុមBTS និង Charlie Puth និយាយនិងចែករំលែកតៗគ្នាអំពីបទចម្រៀង របស់ពួកគេទាំងពីរ ដែលនេះទើបវាមិនមែនជារឿងភ្ញាក់ផ្អើលពេកនោះទេដែលវាបានចូលក្នុងតារាងដែលកំពុងពេញនិយមបែបនេះ។តារាងបទចម្រៀងដែលកំពុងពេញនិយមរបស់ Billboard បានតាមដាននិន្នាការ និងការសន្ទនាដែលទាក់ទងនឹងតន្ត្រីទូទាំងពិភពលោកក្នុងពេលជាក់ស្តែងនៅលើ Twitter បានអោយដឹងថា បទចម្រៀងដែលជាការសហការនេះ អាចនឹងទទួលបានការពេញនិយមទស្សនាក្នុងរយៈពេល ២៤ម៉ោង រហូតដល់៧ថ្ងៃ។ បច្ចុប្បន្ននេះសម្រាប់តារាងចុះថ្ងៃទី 25 ខែមិថុនានេះ ក្រុម BTS មានចំណាត់ថ្នាក់កំពូលទាំងបីរួចបាត់ទៅហើយ និងអាចបា៉ន់ប្រមាណថានឹងលោតមកលើតារាងលេខ១នៅថ្ងៃការចេញផ្សាយខាងមុខនេះ។
អត្ថបទដោយ Calvin Nann