រឿងក្តីរបស់តារាសម្តែងហូលីវូដដ៏ល្បីដែលបានកក្រើកបណ្តាញ Internet ត្រូវបានបញ្ចប់ជាស្ថាពរដោយ លោក Johnny Deppបាន ឈ្នះ ការ ចោទ ប្រកាន់ ពី បទបរិហារកេរ្តិ៍ទាំងបីក្នុងសំណុំរឿងប្រឆាំងនឹងអតីតភរិយារបស់លោកហើយត្រូវបានតុលាការសម្រេចផ្តល់សំណងជំងឺចិត្តចំនួន ១៥ លានដុល្លារ។ ប៉ុន្តែចៅក្រមបានសម្រេចបន្ធូរបន្ថយទោសដោយយោងតាមច្បាប់ Virginia អតីតប្រពន្ធរបស់លោកគឺ អ្នកនាង Amber Heard ទាមទារអោយបង់ប្រាក់ត្រឹមតែ 10លាន និង 35ម៉ឺន ដុល្លារប៉ុណ្ណោះ ។ មិនយូរប៉ុន្មាន លោក Johnny Depp ក៏បានចែករំលែក ចំណាប់អារម្មណ៏របស់ខ្លួនមួយនៅលើ Instagram បន្ទាប់ពីឈ្នះ រឿងក្តីបរិហារកេរ្តិ៍រនេះថា លោកពិតជាមានអារម្មណ៍រំភើបមែនទែនក្នុងការដែលទទួលបាននូវជីវិតរបស់លោកមកវិញដោយអង្គចៅក្រម។
លោកបាននិយាយថា “ ប្រាំមួយឆ្នាំកន្លងផុតទៅ ជីវិតរបស់ខ្ញុំ ជីវិតកូនៗរបស់ខ្ញុំ ជីវិតរបស់មនុស្សដែលស្និទ្ធនឹងខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំជាច្រើនទៀត ត្រូវបានផ្លាស់ប្តូរមិនអាចបកក្រោយបាន។ អ្វីៗទាំងអស់បានកើតឡើងត្រឹមតែមួយប៉ព្រិចភ្នែក។”ការចោទប្រកាន់មិនពិត និងបែបឧក្រិដ្ធកម្មបានហ៊ុព័ទ្ធខ្ញុំតាមប្រព័ន្ធផ្សព្វផ្សាយដែលបានក្លាយជារការស្អប់ខ្ពើមគ្មានទីបញ្ចប់ បើទោះបីជាគ្មានការចោទប្រកាន់ណាមួយមកលើខ្ញុំក៏ដោយ។
រឿងរ៉ាវអាស្រូវទាំងអស់នេះបានឮខ្ទរខ្ទារពាសពេញពិភពលោកចំនួនពីរដងរួចមកហើយ ហើយវាបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងមកលើជីវិត និងអាជីពរបស់ខ្ញុំ ហើយប្រំាមួយឆ្នាំក្រោយមក អ្វីៗទាំងអស់បានល្អប្រសើរឡើងវិញតាមរយៈការកាត់ក្តីដ៏ត្រឹមត្រូវរបស់អង្គចៅក្រមសម្រាប់ខ្ញុំ ដូច្នេះខ្ញុំពិតជារីករាយ
និងរំភើបខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ Depp បានដឹងខ្លួនលោកហើយថា លោកនឹងត្រូវប្រឈមមុខនឹងឧបសគ្គផ្លូវច្បាប់ជាច្រើន ប៉ុន្តែលោកគ្រាន់តែចង់លាតត្រដាងការពិតតែប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថាពេលនេះលោកចាប់ផ្តើមមានអារម្មណ៍ថាលោកមានអ្នកស្រឡាញ់ចូលចិត្តច្រើនវិញហើយ។លោកបានបញ្ជាក់ទៀតថាលោកនឹងជួយលើកទឹកចិត្តអ្នកដទៃទាំងបុរសនិងស្រ្តីប្រសិនបើពួកគេជួបបញ្ហាដូចខ្ញុំដែរឲ្យពួកគេធ្វើដូចខ្ញុំដែរ។
អត្ថបទដោយ KuyDorng