BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងកោះហៅទូតរបស់ខ្លួននៅអាមេរិកនិងអូស្រ្តាលី ទៅស្រុកវិញ

ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 11:02  Sun Flower


បារាំងបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅអូស្រ្តាលី និងអាមរិក ដើម្បីមកពិភាក្សារគ្នាដែលជាការតវ៉ាតាមរយៈការទូតទៅនឹងបញ្ហកិច្ចព្រមព្រៀងទំនាក់ទំនងនិងសន្តិសុខត្រីភាគីដែលកើតមានឡើងពីប៉ុន្មានថ្ងៃមុននេះ។

ក្រសួងការបរទេសបារាំងបាននិយាយថា សេចក្តីសំរេចក្នុងការតវ៉ានេះ វាត្រូវបានវិនិច្ឆ័យដោយស្ថានការណ៍ដ៏ចាំបាច់មួយដែលត្រូវតែធ្វើការតវ៉ា។

photo_2021-09-18_09-51-25 (3)


 

សកម្មភាពដែលនាំឲ្យបារាំងខឹងសម្បារគឺបណ្តាលមកពីការដកហូតត្រឡប់ទៅវិញនិងបញ្ចប់នូវសន្យាទិញលក់នាវាមុជទឹកដែលធ្វើឡើងដោយភាគីអូស្រ្តាលី។បារាំងត្រូវបានជូនដំណឹងតែប៉ុន្មានម៉ោងមុនតែប៉ុណ្ណោះ មុននឹងកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធមិត្តត្រូវបានប្រកាស។

លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបាននិយាយថា” នេះជាការចាក់ពីក្រោយខ្នង “ ។
“ការរៀបចំនូវសម្ព័ន្ធមិត្តថ្មីមួយនេះ វាជាអាកប្បកិរិយាមិនសមរម្យដែលមិនអាចទទួលយកបាន រវាងសម្ព្ធ័ន្ធហើយនឹងដៃគូរ ដែលជាផលវិបាកប៉ះពាល់ដោយផ្ទាល់មកលើទស្សនៈដែលយើងធ្លាប់មានចំពោះដៃគូររបស់យើងនិងសម្ព័ន្ធមិត្តរបស់យើងន ហើយវាមានសារៈសំខាន់ណាស់សំរាប់អឺរ៉ុបនិងឥណ្ឌូប៉ាស៊ីហ្វិក។

photo_2021-09-18_09-51-25 (2)

 

photo_2021-09-18_09-51-25 (4)


 

សេតិវិមានបាននិយាយថា រដ្ឋការលោកBidenមានសោកស្តាយជាពន្លឺក ហើយនឹងធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលបារាំងក្នុងរយះពេលប៉ន្មានថ្ងៃខាងមុខដើម្បីដោះនូវការខ្វែងគំនិតគ្នានេះ។

ថ្លែងនៅក្នុងទីក្រុង វ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការបរទេស អូស្រ្តាលី បាននិយាយថាលោកស្រីយល់ពីភាពអស់សង្ឃឹមរបស់បារាំង ហើយសង្ឃឹមថានឹងបន្តធ្វើការរួមគ្នាដើម្បីឲ្យយល់ដឹងច្បាស់ពីតម្លៃនៃទំនាក់ទំនងទ្វេរភាគី។


ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 11:02  Sun Flower