ក្រុមហ៊ុន Netflix បានចេញផ្សាយនូវ Series អ្នកស្រឡាញ់ភេទដូចគ្នារបស់ខ្លួនដែលមានចំណងជើងថា Heartstopper ដែលបានលោតឡើងនៅក្នុងកំពូលខ្សែភាពយន្តទី៥ ក្រោយពីបានចេញ២សប្តាហ៏ ដែលនៅក្នុងនោះអ្នកមើលទូទាំងពិភពលោកចំនួនរហូតទៅដល់ 23,940,000 ម៉ោងនិងបានជាប់ចំណាត់ថ្នាក់កំពូលទាំង 10 នៅក្នុងទូរទស្សន៍របស់ 54 ប្រទេសជុំវិញពិភពលោក ដែលមានដូចជាប្រទេស ប្រេស៊ីល កាណាដា អ៊ីស្រាអែល លីបង់ និងអូស្ត្រាលី ជាដើម។
Heartstopper គឺជាភាពយន្តស្នេហារបស់អ្នកស្រឡាញ់ភេទដូចគ្នាដែលនិយាយរៀបរាប់អំពីក្មេងជ័យជំទង់ពីរនាក់ គឺ Nick ដែលមានអាយុ ១៦ ឆ្នាំ និង Charlie ដែលមានអាយុ ១៥ ឆ្នាំ។ នៅក្នុងសាច់រឿងនេះវាចាប់ផ្តើមឡើងជាមួយនឹងសិស្សសាលាមួយក្រុមដែលជិះរថយន្តសិស្សទៅសាលារៀន ហើយនៅក្នុងចំណោមនោះមាន ក្មេងប្រុសជំទង់ដែលជាតួអង្គសំខាន់នៅក្នុងរឿង គឺ Charlie គឺជាក្មេងដែលខ្វះភាពជឿងជាក់លើខ្លូនឯង។ ក្រោយមកពួកគេបានស្គាល់គ្នានិងចាប់ផ្តើមទទួលក្តីស្នេហារវាងពួកគេទាំង២។ ភាពយន្តនេះនាពេលបច្ចុប្បន្នមានភាពពេញនិយមនៅក្នុង Netflix និងបណ្តាញសង្គមតិកតុក។ Heartstopper បានទទួលជោគជ័យយ៉ាងខ្លាំងដែលស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីវាបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលអ្នកនិពន្ធ Alice Oseman បានចាប់ផ្តើមសរសេរនៅលើបណ្តាញអុីនធឺណេត។
មានមនុស្សជាច្រើនបានស្វាគមន៍ចំពោះរឿងនេះ និងបានចូលអានច្រើនជាង ៥២ លានដង ដូច្នេះហើយទើបវាបានបំផុសគំនិតឲ្យ អ្នកនិពន្ធ Oseman ចាប់ផ្តើមប្រមូលមូលនិធិពីអ្នកគាំទ្រដើម្បីឲ្យនាងអាចបោះពុម្ភដោយខ្លួនឯងនូវប្រលោមលោកបែបក្រាហ្វិក“Heartstopper”ក្នុងឆ្នាំ២០១៨និងបានទាក់ទាញនូវចំណាប់អារម្មណ៍របស់អ្នកបោះពុម្ភផ្សាយម្នាក់ក្នុងឆ្នាំ ២០១៩។
បន្ទាប់មកសៀវភៅចំនួនបីបន្ថែមទៀតនិងសៀវភៅពណ៏មួយក្បាលតាមពីក្រោយ បានទទួលការលក់រហូតដល់ជាងមួយលានច្បាប់។ បើទៅតាមយោបល់របស់អ្នកនិពន្ធផ្ទាល់នាង បានលើកឡើងថា លើកក្រោយ នាងនឹងបន្ថែមឲ្យមានសាច់រឿងអោយកាន់តែមានភាពRomatic និងអស្ចារ្យបន្ថែមទៀត។ ត្បិតតែរូបនាងឥឡូវនេះមានអាយុ ២៧ឆ្នាំតែ នាងបានចាប់ផ្តើមសរសេររឿងនេះចាប់តាំងពីរូបនាងស្ថិតនៅវ័យជំទង់មកម្ល៉េះ។
បកប្រែដោយ៖ ម៉ៅគុយដង់