ចាប់តាំងពី TikTok ទទួលបានសន្ទុះការគាំទ្រប្រហែល 4 ឆ្នាំមុនចុងក្រោយនេះ វាបានអនុញ្ញាតឱ្យសិល្បករថ្មីថ្មោង ឬសិល្បៈករឯករាជ្យ កាន់តែមានភាពងាយស្រួលដើម្បីបង្កើតទស្សនិកជនរបស់ពួកគេ រួមមានដូចជា Lil Nas X និង Doja Cat ជាដើម។ នេះជាមូលហេតុ ដែលថ្មីៗនេះផលិតកម្មជាច្រើននៅអាមេរិកបានចំណាញប្រាក់ឱ្យអ្នកមានឥទ្ធិពលនៅលើបណ្តាញ TikTok ជាច្រើនដើម្បីបង្ហោះវីដេអូជាមួយបទចម្រៀងរបស់ពួកគេ។ ចំណែកឯ Universal Music Group ក៏បានថែមទាំងចុះកិច្ចព្រមព្រៀងជាមួយ TikTok ដើម្បីផ្សព្វផ្សាយ Content របស់ពួកគេនិងជួលក្រុមការងារតាមដានទិន្នន័យនៅ System របស់ TikTok ផងដែរ។
ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើមបន្ទាប់ពីបានរកឃើញថាម្ចាស់បទចម្រៀង Without Me Halsey បង្ហោះវីដេអូនៅលើបណ្តាញសង្គមតិកតុកដោយភ្ជាប់សារថា "ជាធម្មតា ខ្ញុំមានបទចម្រៀងដែលខ្ញុំស្រលាញ់ និងចង់បញ្ចេញវាឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែផលិតកម្មរបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យខ្ញុំធ្វើបែបនេះនោះទេ" ។ Halsey បានបន្តថា "ខ្ញុំដើរនៅលើវិថីឧស្សាហកម្មតន្ត្រីនេះអស់រយៈពេលប្រាំបីឆ្នាំមកហើយ ខ្ញុំបានលក់Album របស់ខ្ញុំជាង 165 លាន Unit ទៅហើយប៉ុន្តែផលិតកម្មរបស់ខ្ញុំបានដាក់កំហិតដល់ខ្ញុំថា មិនអាចបញ្ចេញបទចម្រៀងថ្មីណាមួយបានទេ លុះត្រាតែក្រុមការងារបានដាក់បញ្ចេញយុទ្ធនាការណ៏បង្កើតអោយមានការ Trending អោយពេញនិយមបទចម្រៀងនោះនៅលើបណ្តាញសង្គម TikTok ជាមុនសិន ។
តាមរយៈវីដេអូដដែលនោះ Halsey បានបន្តថា ផលិតកម្មជាច្រើនកំពុងធ្វើបែបនេះចំពោះសិល្បករគ្រប់រូបនាពេលបច្ចុប្បន្ននេះ ពួកគេខ្វាយខ្វល់រឿងអ្វីគ្រប់យ៉ាងគឺដើម្បីតែទីផ្សារបុ៉ណ្ណោះ ដោយមិនខ្វល់ខ្វាយពីស្នាដៃសិល្បៈនិងអារម្មណ៏នៃការដាក់បញ្ចូលស្នាដៃសិល្បៈរបស់សិល្បៈករនោះទេ។ Halsey មិនមែនជាតារាចម្រៀងលើកដំបូងដែលទទួលបានសម្ពាធបែបនេះនោះទេ មានតារាចម្រៀងជាច្រើនដូចជា Charli XCX ក៏ត្រូវ Music Label បានណែនាំអោយបង្ហោះ វីដេអូថ្មីៗនៅ TikTok ដើម្បី Promote បទបទចម្រៀងផងដែរ។
អត្ថបទដោយ Calvin Nann