BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ច្រៀងបទថ្មីនៅក្នុងការប្រគំតន្រ្តី Sting Musicverse?

ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 15:34  BeeTube News

400490535_943885157100809_7946651535736310242_n

កាលពីក្នុងការប្រគំតន្រ្តី Sting Musicverse ថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ លោកជីដេវីតបានពន្ញាក់អារម្មណ៍បណ្តាអ្នកគាំទ្រជាមួយនឹងការសម្តែងបទថ្មីដែលមិនត្រូវបានលាតត្រដាងចំណងជើងឡើងមួយ យ៉ាងមានភាពអាថ៌កំបាំង និងទាក់ទាញបំផុតនៅលើេវទិកាដ៏អស្ចារ្យ។

400645255_943580287131296_6149383004078411641_n

នៅក្នុងបទនេះដែរ លោកជីដេវីតបានស្លៀកនូវឈុតខ្មៅមួយឈុត ដែលមាន Hoodie មានមួកពណ៌ខ្មៅ ដែលធ្វើអោយរូបលោកកាន់តែលេចធ្លោដោយអានុភាពនៃអំណាច និងភាពអាថ៌កំបាំង។ ម្យ៉ាងទៀតនៅ Background ខាងក្រោយរបស់ផ្ទាំង LED ដ៏ធំនៃឆាកប្រគំតន្រ្តីនោះ ក៏បានចាក់បញ្ចាំងឡើងជាមួយនឹងផ្ទាំងរូបភាពដ៏ប្លែកភ្នែកដែលជារូបសំណាក់ព្រះទិទេពអ្វីម្យ៉ាងកំពុងឆេះសន្ធោសន្ធៅនៅក្នុងភ្លើងព្រះអគ្គី។ រួមជាមួយនឹងអត្ថន័យនៃប៉ារ៉ូលបទរ៉េបកាចៗទៀតនោះ ធ្វើអោយបណ្តាទស្សនិកជនខិតខំផ្ទៀងត្រចៀកផង និងមិនអោយមើលរំលងទស្សនីយភាពដ៏អស្ចារ្យនេះទេ។ 

401644504_944212410401417_8911114418242930390_n

ចំនុចទាំងនេះហើយដែលធ្វើអោយខនសិបនៃបទចំរៀងកាន់តែមានភាពគួរអោយចាប់អារម្មណ៍ និងការសម្តែងមានភាពរន្ថើនអារម្មណ៍បំផុត។ ចំពោះបទចំរៀងនេះផងដែរ លោកជីដេវីតបានលើកយកទៅសម្តែងឡើងនៅក្នុងអំឡុងពេលពាក់កណ្តាលនៃការសម្តែងរបស់លោកជាប់ៗគ្នា ដែលមានចំនួនទាំងអស់២២បទ និងមានរយៈពេលប្រមាណជា២ម៉ោង។ គួរបញ្ជាក់ថាបទនេះដែរ លោកបានច្រៀងឡើងនៅក្នុងអំឡុងពេល Break បទញ៉ាក់ ដែលធ្វើឡើងបន្ទាប់ពីបញ្ចប់ការសម្តែងបទ«How about now?» របស់លោក។ យ៉ាងណាមិញផងដែរ គួររំលឹកថានៅថ្ងៃស្អែកនេះ លោកជីដេវីតនឹងមានការប្រគំតន្រ្តីដ៏ធំមួយទៀតនៅក្នុងខេត្តបាត់ដំបងផងដែរ។ តោះ! ទស្សនិកជនដូចជាមានលឺថាអាចនឹងមានការ Live ដូចគ្នា!

399474443_940992634056728_8942576382957487397_n


 


ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 15:34  BeeTube News