BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith បញ្ចប់ការប្រគំតន្រ្តី Sting Musicverse ជាស្ថាពរ

ថ្ងៃចន្ទ, 13 ខែវិច្ឆិកា 2023 13:39  BeeTube News

FB_IMG_1699857102506
កាលពីថ្ងៃអាទិត្យ ទី១២​​​ ខែវិច្ឆិកានេះ មហោស្រពតន្រ្តីដ៏ធំប្រចាំឆ្នាំ Sting Musicverse Festival បានធ្វើការ Live បន្តផ្ទាល់ពីទីធ្លា OCIC យ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមហ្វេសប៊ុកពីទំព័រហ្វេសប៊ុកផ្លូវការរបស់តារាកិត្តិយសអញ្ជើញចូលរួមជាច្រើននាក់ ដែលក្នុងនោះមានដូចជាលោកថេណា លោកជីដេវីត និងកញ្ញាវីឌីណែតជាដើម។​​​ 

FB_IMG_1699857123236
នៅក្នុងកម្មវិធីការប្រគំតន្រ្តី Sting Musicverse Festival នេះត្រូវបានបើកកម្មវិធីសម្តែងឡើងដោយលោក Zento និងតាមពីក្រោយដោយលោក Redking លោក Jah Deth លោក Griezii លោក Step កញ្ញាវីឌីណែត លោក Suly Pheng លោកថេណា និងតារាកិត្តិយសជាច្រើននាក់ទៀត ដែលបញ្ចប់ចុងក្រោយដោយលោកជីដេវីតនេះផ្ទាល់។

FB_IMG_1699857119316
ជាពិសេសក៏មានតារាកិត្តិយសក្រៅប្រទេសផងដែរ ដូចជា DJ Soda និងលោក UrBoyTJ ដែលមកពីផលិតកម្ម Kamikaze។ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់លោកជីដេវីត លោកបានធ្វើការបង្ហោះនូវសារមួយឡើងថា«ខ្ញុំសុំទោស» ដែលបានធ្វើអោយបណ្តាអ្នកគាំទ្ររំជើបរំជួលចិត្តជាខ្លាំងដោយរំលឹកទៅដល់ពេលសម្តែងរបស់លោកនៅលើឆាក។

FB_IMG_1699857115605
 ថ្វីបើលោកជីដេវីតមានបញ្ហាសុខភាព លោកនៅតែខិតខំសម្តែងរហូតដល់ទីបញ្ចប់ ដែលមានរហូតទៅដល់២១បទឯណោះ ហើយនៅចុងបញ្ចប់នៃការច្រៀងរបស់លោកថែមទៀតនោះ លោកជីដេវីតរំជើបរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក។ ដូចនេះហើយការបង្ហោះសាររបស់លោកជីដេវីតហាក់ដូចជាការសុំទោសដែលលោកយល់ថាខ្លួនលោកធ្វើមិនបានល្អ ប៉ុន្តែទោះជាយ៉ាងណាអ្នកគាំទ្ររបស់លោកនៅតែចូលរួមផ្តល់កំលាំងចិត្ត និងសម្តែងការគាំទ្រថាលោកធ្វើបានល្អហើយ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះមហោស្រពតន្រ្តី Sting Musicverse Festival កាលពីម្សិលមិញនេះ?


ថ្ងៃចន្ទ, 13 ខែវិច្ឆិកា 2023 13:39  BeeTube News