កងទ័ពភូមិន្ទអាកាសអូស្ត្រាលី បច្ចុប្បន្នគឺជាប្រតិបត្តិករអន្តរជាតិមួយនៃក្រុមហ៊ុន Lockheed Martin F-35 Lightning II ។ អូស្ត្រាលីបានប្តូរផ្តាច់ថា នឺងទទួលយកយន្តហោះចំនួន ៧២គ្រឿងនៃ F-35As, ដែលជាប្រភេទយន្តហោះ ហោះឡើងនិងចុះតាមរបៀបធម្មតានៃប្រភេទយន្តហោះប្រយុទ្ធ។ ការទទួលបានជាលើកទី១នៃក្រុមយន្តហោះ F-35A គឺនៅក្នុងឆ្នាំ២០១៨ ក្នុងខែធ្នូ, ក្រុមទី៣បានកំពុងតែបញ្ជូនមក ដែលនឹងធ្វើប្រតិបត្តិការក្នុងឆ្នាំនេះ ព្រមទាំងយន្តហោះទាំង៧២គ្រឿង នឹងត្រូវគេរំពឹងថានឹងបញ្ជូនមកមុនឆ្នាំ២០២៣។ យន្តហោះ៤គ្រឿង ទើបតែបានបញ្ជូនមក។
"នេះគឺជាយន្តហោះថ្មីស្រឡាងនៃ F-35A Lightning ចេញពីសហរដ្ឋអាមេរិកហើយបានចុះមកលើមូលដ្ឋានទ័ពអាកាស Williamtown ជាមួយនឹងការបន្ថែមនូវចំនួនយន្តហោះនេះ បច្ចុប្បន្នយើងមានយន្តហោះប្រយុទ្ធបំបាំងកាយជំនាន់ទី៥ ចំនួន៤១គ្រឿង នៅក្នុងប្រទេសអូស្ត្រាលី" កងកម្លាំងភូមិន្ទទ័ពអាកាសអូស្ត្រាលីបានប្រកាសតាម Twitter កាលពីថ្ងៃសុក្រសប្តាហ៍មុន។
នៅក្នុងឆ្នាំ២០១៧ F-35 បានចាប់ផ្តើមដំណើរការបង្ហាញខ្លួនជាសាធារណៈនៅក្នុងពិពណ៌អន្តរជាតិទ័ពអាកាស ដែលគេស្គាល់ផងដែរថាជា ការតាំងពិពណ៌យន្តហោះ ដែលបានធ្វើឡើងនៅក្នុងរដ្ឋ Victoria ហើយវីឌីអូនៃការហោះហើរត្រូវបានបង្ហោះនៅក្នុង YouTube ។ ក្នុងឆ្នាំ២០១៨ មជ្ឍមណ្ឌលហ្វឹកហ្វឺន F-35 ត្រូវបានរៀបចំឡើងនៅមូលដ្ឋានកងទ័ពអាកាសភូមិន្ទអូស្រ្តាលី Williamtown ហើយនៅក្នុងឆ្នាំដដែលនោះយន្តហោះ F-35 ជាលើកដំបូងបានមកដល់ហើយនៅប្រចាំការទីនោះតែម្តង។
នៅដើមឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison នឹងអាចឡើងទៅលើបន្ទប់បើកបរយន្តហោះនៃ F-35A ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជាតិឆ្ពោះទៅរកភាពជឿនលឿននៃយន្តហោះប្រយុទ្ធបំបាំងកាយជំនាន់ទី៥។ បន្ថែមលើនេះទៀតមកទល់ពេលនេះ ក្រុមហ៊ុនអូស្ត្រាលីជាង៥០ ត្រូវបានផ្តល់កិច្ចសន្យាក្នុងការអភិវឌ្ឍន៍ ផលិត និងធ្វើឲ្យមាននិរន្តរភាពនៃយន្តហោះ F-35 ដែលមានតម្លៃ ២,៧ពាន់លានដុល្លារអូស្ត្រាលី។ នៅមានទៀតគឺដើម្បីធានា និងជួយការពារដែនអាកាសអូស្ត្រាលី F-35 ពេលនេះកំពុងតែជួយជំរុញសេដ្ឋកិច្ចនៅលើដី៕