BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Elon Musk ប្រឈមទៅនឹងវិក័យប័ត្រពន្ធ 15ពាន់លានដុល្លារ ដែលទំនងជានឹងលក់ភាគហ៊ុនចេញខ្លះ

ថ្ងៃចន្ទ, 08 ខែវិច្ឆិកា 2021 11:58  គុន ច័ន្ទរដ្ឋា

screen-shot-2021-09-28-at-5-35-55-pm

CNBC-

នាយកប្រតិបត្តិ Tesla, Elon Musk, ប្រឈមទៅនឹងវិក័យប័ត្រពន្ធច្រើនជាង 15ពាន់លានដុល្លារ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលទំនងនឹងត្រូវលក់ភាគហ៊ុនរបស់គាត់នៅក្នុង Tesla ក្នុងឆ្នាំនេះ ទោះបីជាមានការបោះឆ្នោតនៅក្នុង Twitter ក៏ដោយ។ Musk បានសួរអ្នកគាំទ្ររបស់ខ្លួនចំនួន ៦២,៧ លាននាក់នៅក្នុង Twitter កាលពីចុងសប្តាហ៍ ថាតើគាត់គួរលក់ភាគហ៊ុនរបស់គាត់ចំនួន១០%ដែរឬទេ? ។ “ដែលជាចុងក្រោយនេះវាបានកើនឡើងយ៉ាងច្រើនដោយមិនដឹងខ្លួន ដូច្នេះរឿងដែលគួរជៀសវាងគឺពន្ធដា ខ្ញុំស្នើលក់ភាគហ៊ុន Tesla ១០% របស់ខ្ញុំ”។

នាយកប្រតិបត្តិ Tesla បាននិយាយថា “លោកនឹងទទួលយកនូវលទ្ធផលនៃការស្ទាបស្ទង់មតិនេះ ទោះបីជាត្រូវដើរផ្លូវណាក៏ដោយ” លទ្ធផលគឺ ៥២% ពេញចិត្តឲ្យលក់ និង ៤២% ប្រឆាំងទៅនឹងការលក់ហ៊ុននេះ។ ទោះបីជាលទ្ធផលនៃការស្ទាបស្ទង់មតិនោះយ៉ាងណាក៏ដោយ Musk ទំនងជានឹងត្រូវចាប់ផ្តើមលក់រាប់លាន ភាគហ៊ុននៅក្នុងត្រីមាសនេះ ហេតុផលគឺការកើនឡើងចំនួនទឹកប្រាក់ក្នុងវិក័យប័ត្រពន្ធដារមានរហូតដល់ទៅជាង 15ពាន់លានដុល្លារ។

Musk ត្រូវបានគេផ្តល់ជំរើសជារង្វាន់ក្នុងឆ្នាំ២០១២ ដែលជាផ្នែកផែនការនៃសំណង។ ពីព្រោះលោកមិនទទួលបានប្រាក់ខែ ឬរង្វាន់បន្ថែមអ្វីនោះទេ ទ្រព្យសម្បត្តិដែលលោកមានគឺ បានមកពីរង្វាន់នៃភាគហ៊ុន និងការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។ ក្នុងឆ្នាំ២០១២ រង្វាន់គឺមាន ២២,៨លានហ៊ុន ដែលតម្លៃក្នុង១ហ៊ុន គឺ ៦.២៤ដុល្លារ។ Tesla បានបិទបញ្ជីក្នុងតម្លៃ ១,២២២.០៩ ក្នុងតម្លៃ១ហ៊ុនកាលពីថ្ងៃសុក្រ មានន័យថាភាគហ៊ុនសរុបរបស់គាត់បានកើនឡើងរហូតដល់ទៅជិត ២៨ ពាន់លានដុល្លារ។

photo_2021-11-08_07-35-20

ក្រុមហ៊ុនបានបញ្ចេញឲ្យដឹងក្នុងពេលថ្មីៗនេះថា Musk បានដកភាគហ៊ុនរបស់គាត់ជាប្រាក់កម្ចីសំរាប់ដាក់បញ្ចាំ, ដូច្នេះបើគាត់លក់ភាគហ៊ុនខ្លះ ប្រហែលជាគាត់ចង់សងកម្ចីភាគហ៊ុននោះមកវិញ។ Musk មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃទំហំប្រាក់ពន្ធនោះទេ ប៉ុន្តែលោកបាន Twitted ថា "ខ្ញុំមិនបានទទួលប្រាក់ខែជាសាច់ប្រាក់ ឬរង្វាន់ពីទីណាទេ ខ្ញុំមានតែភាគហ៊ុន ដូច្នេះមធ្យោបាយតែមួយគត់របស់ខ្ញុំផ្ទាល់ខ្លួន ដើម្បីបង់ពន្ធ គឺត្រូវតែលក់ភាគហ៊ុន"៕


ថ្ងៃចន្ទ, 08 ខែវិច្ឆិកា 2021 11:58  គុន ច័ន្ទរដ្ឋា