កាលពីថ្ងៃទី២០ កក្កដា កន្លងទៅនេះ លោកហេង Video Creator និងតារាចម្រៀងរ៉េប មួយរូបដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម និងជាអ្នកផលិតស្នាដៃចំរៀងមួយចំនួនបានប្រកាសប្រាប់ពីដំណឹងនៃការ Hack ឆាណែលយូធូបផ្លូវការរបស់លោកដោយជនអនាមិកតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក។ បន្ថែមទៅលើនេះលោកក៏បានស្នើរសុំអ្នកជំនាញផ្នែក ITជួយទាញគណនីរបស់លោកត្រលប់មកវិញ។ គួរអោយសោកស្តាយខ្លាំងផងដែរនៅថ្ងៃដែលលោកបញ្ចេញពត៌មានសោកសៅមួយនេះគឺនៅថ្ងៃខួបកំណើតរបស់លោកតែម្តង ដែលធ្វើអោយការរៀបរាប់ពោរពេញដោយភាពសង្ឃឹម និងប្រាប់ខ្លួនឯងអោយរឹងមាំឡើង។ អ្នកគាំទ្ររបស់លោកជ្រួតជ្រាតពីដំណឹងនេះហើយ រួមមានការអាណិតលោកជាខ្លាំង ពួកគេបានបញ្ចេញមតិនិយាយលើកទឹកចិត្តរូបលោក ព្រមទាំងណែនាំ ITមានថ្វីដៃជាច្រើននាក់មកកាន់លោក។
បន្ទាប់មកនៅថ្ងៃទី២២ ខែកក្កដា លោក Heng ក៏បាន Updateពត៌មានក្នុងផេកហ្វេសប៊ុករបស់លោកដដែលថាពេលនេះ គណនីGoogleរបស់លោកអាចទទួលយកបានមកវិញហើយ នៅតែឆាណែលយូធូបរបស់លោកទេ ដោយមានការជួយសង្គ្រេាះទាញយកដោយ Noobie GMK ដែលលោកក៏ជា Content Creator មួយរូបទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដែរ។ នៅថ្ងៃបន្ទាប់ជាថ្ងៃទី២៣ លោកHengបានបង្ហេាះសារដោយភាពរីករាយត្រេកអរជាខ្លាំងថាឆាណែលយូធូបមានឈ្មេាះថា«Heng»របស់លោកពេលនេះលោក Noobie GMK អាចទាញយកបានវិញ ជាស្ថាពរដែរហើយក្រោយចំណាយពេល២ថ្ងៃប្រឹងប្រែងទាញយកទាំងស្វិតស្វាញ។
នៅថ្ងៃដដែលនេះនៅលើផេកផ្លូវការរបស់លោក Noobie GMK ក៏បានបង្ហេាះវីឌីអូចែករំលែកអំពីដំណើរដើមទងនៃការទាញយកឆាណែលយូធូបរបស់លោក Heng ត្រលប់មកវិញដែរ លោកបាននិយាយរៀបរាប់ថាបន្ទាប់ពីជួយលោក Heng ទាយយកវិញដោយទទួលជោគជ័យ លោកក៏បានទទួលសារជាច្រើនពីអ្នកដែលជួបបញ្ហាការ Hack ដូចលោក Heng ទើបលោកចង់ទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលរីករាលដាលនៅលើប្រពន្ធ័ឌីជីថលនេះ ហើយលោកក៏បានចែករំលែកវិធីសាស្រ្តទាញយកមួយចំនួន និងលើកទឹកចិត្តថាគ្រប់គ្នាអាចទាញយកវាដោយខ្លួនឯងបានទៀតផង។
អត្ថបទដោយ វត្តី