ក្រោមពីការបញ្ចប់រឿងក្តីក្តាន់រវាងអ្នកនាង BritneySpears និងឪពុកបង្កើតរបស់នាងគឺលោក Jamie Spears ទៅលើការគ្រប់គ្រង់រាល់ផ្នែកហរិញ្ញវត្ថុរបស់នាងទាំងស្រុង អ្នកនាង BritneySpears កំពុងធ្វើឱ្យប្រាកដថាទ្រព្យសម្បត្តិរបស់នាងនឹងត្រូវបានការពារយ៉ាងល្អបំផុត បើទោះបីជាបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីថ្មី SamAsghari ក៏ដោយ។ យោងទៅតាមកាសែត People បានឲ្យដឹងថាគូស្វាមីភរិយាថ្មីថ្មោងនេះបានចុះហត្ថលេខាលើពិធីមង្គលការមួយ ដើម្បីធានាថា Asghari អាយុ28ឆ្នាំនឹងមិនទទួលបានទ្រព្យសម្បត្តិរាប់លានដុល្លាររបស់ Spears ដែលរកបានមុនថ្ងៃរៀបការក្នុងករណី ដែលពួកគេបែកគ្នានាពេលខាងមុខនោះទេ។
សូមបញ្ជាក់ផងដែរថាម្ចាស់បទចម្រៀង "...Baby One More Time" Britney Spears និង Asghari បានសម្រេចចិត្តរៀបការជាមួយគ្នានៅឯ Los Angeles នៃរដ្ឋ California កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៏មុន ជាមួយនឹងភ្ញៀវចំនួន 60 នាក់។ ក្នុងអំឡុងពេលពិធីនេះ Spears បានដើរចុះតាមច្រកផ្លូវក្នុងហាង Atelier Versace ផ្ទាល់ខ្លួន មុនពេលផ្លាស់ប្តូរសំលៀកបំពាក់បីដងទៀតពេញមួយយប់។ ពិធីមង្គលការនេះត្រូវបានគេតុបតែងឡើងជាមួយសុទ្ធតែផ្កាព័ណ៏ផ្កាឈូកដែលអមដោយផ្កាភ្លើងដែលព្យួរនៅពីលើ និងនៅតាមផ្លូវ ខណៈពេលដែលផ្កាពណ៌ផ្កាឈូក រួមទាំងផ្កាកុលាបនៅតាមសួន ផ្កា peonies និងផ្កា hydrangeas ក៏បានព្យួរតាមច្រកផ្លូវជាទីកន្លែង ដែលភ្ញៀវត្រូវអង្គុយលេងផងដែរ។ ប្រភពអ្នកកាសែត People បានបញ្ជាក់ថា Britney បានដើរដោយខ្លួនឯងចុះតាមច្រកផ្លូវ។
នាងមើលទៅពិតជាគួរឱ្យភ្ញាក់ផ្អើលនៅក្នុងសម្លៀកបំពាក់សំខាន់របស់នាង ជាមួយនឹងអារម្មណ៍រំភើប និងត្រេកអរជាខ្លាំង”។ នៅក្នុងពិធីមង្គលការនេះ មានតារាកិត្តិយសល្បីៗជាច្រើនបានអញ្ជើញទៅចូលរួមដូចជា Drew Barrymore, Madonna, Paris Hilton និង Selena Gomez ។ បន្ទាប់ពីរៀបការ Spears បានចែករំលែកអារម្មណ៏ដ៏សប្បាយរីករាយរបស់នាងអំពីថ្ងៃដ៏សំខាន់មួយនេះនៅលើបណ្តាញសង្គម Instagram និងបានថែមទាំងធ្វើដំណើរកម្សាន្តរួមគ្នានៅរដ្ធ LA ផងដែរ៕
បកប្រែដោយ៖ ម៉ៅ គុយដង់