BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Beyoncé ប្រកាសចេញ Albumថ្មី Renaissance បន្ទាប់ពីការស្ងាត់អស់រយៈពេល៦ឆ្នាំរបស់ខ្លួន

ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:13  BeeTube News

កាលពីថ្ងៃពុធ Beyoncé បានបង្ហាញថាអាល់ប៊ុមស្ទូឌីយ៉ូទីប្រាំពីរដែលមានចំណងជើងថា "Renaissance" នឹងមកដល់នៅថ្ងៃទី 29 ខែកក្កដាខាងមុខនេះ។ ការប្រកាសនេះកើតឡើងភ្លាមៗបន្ទាប់ពីតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យដោយការលុបរូបភាព Profile នៅលើគណនីបណ្តាញសង្គមរបស់នាង។ Album ថ្មី “Renaissance” ត្រូវបានរៀបចំជាស្រេចដើម្បីផ្តល់ជូនអ្នកគាំទ្របន្ទាប់ពីការង់ចាំរយៈពេលប្រាំមួយឆ្នាំនៃអាល់ប៊ុមស្ទូឌីយ៉ូចុងក្រោយរបស់នាង“Lemonade”ដែលបានចេញកាលពីឆ្នាំ២០១៦។ មុន​ពេល​ចេញ​​ “Renaissance”ខាងមុខនេះ រូបភាព Beyoncé នឹង​ត្រូវបានដាក់លើគម្រប​ទស្សនាវដ្តី British Vogue ខែ​កក្កដា​ផងដែរ។ តារាចម្រៀង Vocalist ដែលត្រូវបានសហការជាមួយនាងបានប្រាប់ទស្សនាវដ្តី Fashionថា ការបង្កើតតន្ត្រី ថ្មីនេះគឺជាដំណើរការដ៏វែងឆ្ងាយដែលត្រូវបានចាប់ផ្តើមតាំងពីជំងឺរាតត្បាតកូវីដ-១៩ មកម្ល៉េះដែលវាជាហេតុផលមួយផ្តល់ឱ្យនាងនូវពេលវេលាបន្ថែមទៀតដើម្បីគិតនៅលើគម្រោងថ្មីបានល្អិតល្អន់។

cf76564e82e76f3c17ce6c4d3cdfe276

មិនតែប៉ុណ្ណោះ អ្នកនិពន្ធ Edward Enninful របស់ British Vogue បានសរសេររៀបរាប់នៅពេលដែលបានស្តាប់អាល់ប៊ុមនេះជាលើកដំបូងថា "ទេពកោសល្យនៃច្រៀង និងចង្វាក់នៃភ្លេងបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ដែលវាបាននាំយកអារម្មណ៏របស់គាត់ទៅកាន់ក្លឹបកម្សាន្តនៅវ័យជំទង់របស់គាត់" ។ ទោះបីជា Album Renaissanceថ្មីេនះបានទទួលការផ្សព្វផ្សាយនិងមានមនុស្សនិយាយអំពីវាច្រើនជាងអាល់ប៊ុមមុនៗក៏ដោយ ក៏អ្នកគាំទ្រជាច្រើននៅតែស្ងើចសរសើរចំពោះសមត្ថភាពពិសេសរបស់ Beyoncé ក្នុងការលក់ដោយមិនចាំបាច់ព្យាយាមអ្វីច្រើននោះទេ។ ជាក់ស្តែងកាលពីឆ្នាំ 2013 Beyoncé បានផ្លាស់ប្តូរហ្គេមរបស់ឧស្សាហកម្មតន្ត្រីរួចទៅហើយ ដោយបើកដំណើរការលក់របស់អាល់ប៊ុមស្ទូឌីយោទីប្រាំរបស់ខ្លួន ដោយមិនមានការជូនដំណឹងអ្វីទាល់តែសោះជាមុន។ បន្ទាប់ មកការលក់បានជិតមួយលានច្បាប់ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។ ហើយឥឡូវនេះក៏មានសិល្បករសំខាន់ៗផ្សេងទៀតបានចាប់ផ្តើមធ្វើយុទ្ធសាស្រ្តស្រដៀងគ្នានេះផងដែរ។

beyonce renaissance album 2022

អត្ថបទដោយ Calvin Nann


ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:13  BeeTube News