ជប៉ុនមានគម្រោងផ្តល់វ៉ាក់សាំង AstraZeneca 1,3 លានដូសទៅដល់អាស៊ានជាច្រើនប្រទេស ដែលថៃនឹងបានទទួល300,000 ដូស។
អំណោយដ៏ថ្មីស្រឡាងពីជប៉ុននេះ នឹងត្រូវដឹកចេញក្នុងពេលឆាប់ៗនេះដែលអាចធ្វើទៅបាន 400,000ដូសសំរាប់វៀតណាម 100,000 ដូសសំរាប់ ប្រ៊ុយណេ និង500,000 សំរាប់តៃវ៉ាន់ ។ អំណោយសារុបសំរាប់តៃវ៉ាន់រហូតមកដល់ពេលនេះមានចំនួនរហូតដល់4,000,000ដូស ។នេះបើតាមសំដីរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។
បច្ចុប្បន្ននេះ ជប៉ុនបានផ្តល់អំណោយជាវ៉ាកសាំង AstraZeneca ដែលផលិតក្នុងស្រុកចំនួន23លានដូស ដែលចំនួននៃវ៉ា់ក់សាំងទាំងនេះ ត្រូវបានចែកចាយទៅដល់ប្រទេសអាស៊ាននិងប្រទេសជាកោះមួយចំនួននៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វីក។ ជប៉ុនក៏បានអះអាងដែរថា បានផ្តល់ថវិការចំនួន1ពាន់លានដុល្លារនិងវ៉ាក់សាំង30លានដូសដល់Covax។
បើតាមទិន្នន័យ របស់រដ្ឋាភិបាល ជប៉ុនក៏បានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន បានចំនួនពាក់កណ្តាលនៃពលរដ្ឋទាំអស់ផងដែរ ដែលភាគច្រើនគេបានប្រើវ៉ាក់សាំងដែលនាំចូល ដូចជា Pfizer ,Moderna , mRNA ។
ក្នុងខែសីហា ជប៉ុនបានសំរេចមិនប្រើវ៉ាក់សាំងចំនួន1,63លានដូសនៃ Moderna បន្ទាបពីមានរបាយការណ៍មកថាមានការឆ្លងកាន់តែច្រើន។