BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Album ថ្មីរបស់ Harry Styles ឈរលេខ១ នៅលើតារាង Billboard Artist ទាំង 100

ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 16:33  BeeTube News

នៅទីបំផុត លោក Harry Styles បានលោតពីលេខ ១០​ ដល់លេខ​ ១ នៅលើតារាង Billboard Artist 100 ដែលបានចុះនៅថ្ងៃទី៤ ខែមិថុនា ដោយបានត្រឡប់មកវិញជាការសម្តែងតន្រ្តីកំពូលនៅក្នុងសហរដ្ធអាមេរិកសម្រាប់មួយសប្តាហ៍សរុបទីបី ហើយជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដោយសារតែភាពជោគជ័យមួយសប្តាហ៍ដំបូងដ៏ធំធេងនៃអាល់ប៊ុម Harry’s House ថ្មីរបស់លោក។ 

dfadfadfasd

អាល់ប៊ុមនេះបានឡើងដល់លេខ១ នៅលើតារាង Billboard 200 ជាមួយនឹងក្រុម Album ដែលស្មើនឹង​ ៥២១,០០០ ដែលរកបាន ដោយយោងទៅតាម Luminate ជាចំនួនសរុបប្រចាំសប្តាហ៍ដ៏ធំបំផុតសម្រាប់ អាល់ប៊ុម នៅឆ្នាំនេះ លើសពីចំនួនសរុបដំបូងនៃ អាល់ប៊ុម Mr. Morale & the Big Steppers របស់ តារារ៉េបអាមេរិកដ៏ល្បី Kendrick Lamar កាលពីមួយសប្តាហ៍មុន (ដែលទទួលបាន ២៩៥,៥០០ units)។ Harry’s House គឺគ្រាន់តែជា​អាល់ប៊ុមទី៤ ក្នុងរយៈពេល១៨​ខែចុង​ក្រោយដែលរកបានយ៉ាងហោចណាស់ ៥០០,០០០ Units នៅក្នុងមួយសប្តាហ៍ ហើយកត់ត្រាថាជា ចំនួនសរុបដ៏ច្រើនបំផុតចាប់តាំងពីអាល់ប៊ុមទី ៣០ របស់ Adele ដែលបានបង្ហាញដំបូងជាមួយនឹង ៨៣៩,០០០ Units នៅលើតារាងដែលចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។

wide-use_hpromophoto_helenepambrun-72fdb64792139d94a06f18686d0bb3131a238a70-s1100-c50

អាល់ប៊ុម​ Harry’s House ធ្វើឲ្យលោក Styles ទទួលបាន អាល់ប៊ុមលេខមួយទោលទីបីរបស់លោក ហើយនិងចំនួនឯកតាប្រចាំសប្តាហ៍ដ៏ល្អបំផុតបន្ទាប់ពី អាល់ប៊ុម​ Fine Line ដែលទទួលបានត្រឹម ៤៧៨,០០០ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយនិងការបង្ហាញខ្លួន​ អាល់ប៊ុម Self-Titled របស់លោក ដែលទទួលបានត្រឹមតែ ២៣០,០០០ កាលពីខែមិថុនា ឆ្នាំ២០១៧។ ដោយស្របពេលជាមួយគ្នានោះដែរ លោក Styles បានបញ្ជូនបទចម្រៀងទាំង ១៣ បទពី អាល់ប៊ុម Harry’s House ចូលទៅ Billboard Hot 100។ ពួកគេទាំងអស់ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣០ ខណៈពេលដែល ៤បទ ជាប់នៅក្នុង Top ១០ គឺ៖ បទ “As It Was” ដែលស្ទុះងើបឡើងវិញសម្រាប់សប្តាហ៍ទីបួននៅលេខរៀងទី​ ១,បទ “Late Night Talking” នៅលេខរៀងទី ៤, បទ “Music for a Sushi Restaurant” នៅលេខរៀងទី​៨​ និង បទ “Matilda” នៅលេខរៀងទី ៩ ៕

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 16:33  BeeTube News