BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​គ.ជ.ប ប្រកាសចាត់​វិធានការ​​​ចំពោះក្រុមជន​​​ដែលធ្វើសកម្មភាព​​​​បំផ្លាញការ​បោះឆ្នោត​

ថ្ងៃអង្គារ, 06 ខែមិថុនា 2023 16:48  មានជ័យ

NEC06-06-15-37-35-2 (1) - choek sopon (1)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​ប្រកាសថា នឹងចាត់ចិធានការ​ចំពោះ​ក្រុមជន​​​​ដែលធ្វើសកម្មភាព​​ឃោសនា​​ឱ្យ​​ប្រជាពលរដ្ឋ​គូស​​​​បំផ្លាញ​សន្លឹកឆ្នោតចោល ឬ​​មិន​ឱ្យ​ទៅ​បោះឆ្នោត​ជាដើម និងបាន​អំពាវនាវ​ឱ្យក្រុម​ជន​ទាំងនោះ បញ្ឈប់ជាបន្ទាន់នូវ​សកម្មភាពដែលផ្ទុយពី​ច្បាប់។

NEC06-06-15-37-35-2 (3) - choek sopon

ការប្រកាសនេះ បាន​ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ទទួលបាន​​ព័ត៌មាន​ថា ប៉ុន្មានថ្ងៃ​នេះ ​មានបុគ្គល​មួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្តបណ្ណ និង​រូប​ភាព​​ផ្សេងៗ​តាមបណ្តាញ​ព័ត៌មានសង្គម ដោយ​អំពាវនាវឱ្យប្រជា​ពលរដ្ឋគូស​សន្លឹក​ឆ្នោត​ចោល និងកុំ​ទៅបោះឆ្នោតជាដើម ដោយសាតែ​គណបក្ស​ភ្លើងទៀន មិនបាន​ចូលរួមបោះ​ឆ្នោត។ 

NEC06-06-15-37-35-2 (4) - choek sopon-1

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពន្យល់ថា ​ការដែល គ.ជ.ប បដិសេធការ​ចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ​ឈ្មោះរបស់គណបក្ស​ភ្លើង​ទៀន ក៏ដូចជាគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តច្បាប់។ ​​គ.ជ.ប គឺជា​ស្ថាប័ន​បច្ចេក​ទេស និងអនុវត្តច្បាប់ ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព និងគ្មានការរើសអើង​ចំពោះគ្រប់គណបក្ស​នយោបាយណានោះទេ។

NEC06-06-15-37-35-2 (4) - choek sopon

​​​គ.ជ.ប ​បញ្ជាក់ថា យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា​១៤២ នៃច្បាប់​ស្ដីពី​ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី​៥.០០០.០០០ (ប្រាំលាន) រៀល​ទៅ​២០.០០០.០០០ (ម្ភៃលាន) រៀល ដោយ​ពុំទាន់គិត ដល់ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត​៖ រារាំងប្រជាពលរដ្ឋដែល​មាន​សិទ្ធិ​បោះឆ្នោតមិនឱ្យទៅបោះឆ្នោត​, ធ្វើឱ្យមានការភាន់ច្រឡំនាំ​ឱ្យបាត់​ទំនុកចិត្តលើការ​បោះ​ឆ្នោត, បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន។​

photo_2023-06-06_16-22-30 (2) - choek sopon

ជាងនេះទៀត យុទ្ធនាការខាងលើ​នេះ គឺជាសកម្មភាពដែលប្រាស​ចាកទៅនឹងព្រះរាជ​សារ​អំពាវនាវ​ឱ្យទៅបោះឆ្នោតរបស់​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខ្លឹមសារ “ខ្ញុំ​សូម​ជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព​បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែល​មានទំនុកចិត្តទៅ​លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី​”។

NEC06-06-15-37-35-2 (1) - choek sopon

ដោយឡែក ចំណុចទី១ មាត្រា​៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ​ បាន​បញ្ជាក់ថា គ.ជ.ប មាន​សិទ្ធិ​ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឱ្យការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត​ដោយសម្ងាត់ “។

photo_2023-06-06_16-22-30 (3) - choek sopon

ទន្ទឹមនឹងនេះ គ.ជ.ប បានអំពាវនាវ ឲ្យដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវ​បញ្ឈប់​​ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ ហើយ ប្រជាពលរដ្ឋកម្ពុជា​គ្រប់រូប​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ​ ត្រូវ​អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ​​ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​តាមការពេញចិត្តរបស់ខ្លួន​៕

 


ថ្ងៃអង្គារ, 06 ខែមិថុនា 2023 16:48  មានជ័យ