BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ម៉មពេជ្ជរិទ្ធ ប្រកាសចេញបទចម្រៀង «មិនអាចឃាត់ទេ» ជាផ្លូវការបន្ទាប់ពីមានការគាំទ្រជាច្រើនក្នុងបណ្តាញសង្គម

ថ្ងៃអង្គារ, 26 ខែកក្កដា 2022 14:20  BeeTube News

លោកម៉ម ពេជ្ជរិទ្ធ អតីតសមាជិកក្រុម Smallband ម្ចាស់បទ«មិនអាចឃាត់ទេ»បានបង្ហេាះវីឌីអូចំរៀងមួយនេះរបស់លោកឡើងវិញបន្ទាប់ពីបទចំរៀងមួយនេះទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីមហាជនបន្ទាប់ពីបេក្ខជនមួយរូបនៃកម្មវិធីប្រលងចំរៀង Cambodian Idol លោកថុលសុភិទិ បានជ្រើសរើសបទនេះមកច្រៀង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។លោកម៉ម ពេជ្ជរិទ្ធបានធ្វើការបកស្រាយបទចំរៀងនេះកាលពីថ្ងៃទី២១ កក្កដាកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោកហើយទទួលបានចំនួនអ្នកចុចចូលមើលរហូតដល់ទៅ ១លានដង ជាមួយនឹងមតិគាំទ្រសរសើរលោកជាច្រើនថាច្រៀងបានពិរេាះផ្អែមសក្តិសមជាម្ចាស់បទចំរៀងមែន។ យ៉ាងណាមិញលោកពេជ្ជរិទ្ធក៏បានភ្ជាប់ជាមួយសារនៅខាងលើវីឌីអូថាលោកសូមអរគុណចំពេាះអ្នកទាំងអស់គ្នាដែលស្រលាញ់នូវបទមួយនេះ ហើយលោកក៏សូមអធ្យាស្រ័យផងដែរ ដែលមិនទាន់បានត្រៀមរៀបចំចេញចម្រៀងជាផ្លូវការ តែយ៉ាងណាលោកនឹងព្យាយាមផលិតវាអោយបានក្នុងពេលឆាប់ៗនេះ។

287992460_572747797541227_2675359222032516337_n

នេះជាដំណឹងល្អមួយដែលធ្វើអោយមហាជនជាច្រើនកំពុងទន្ទឹងរង់ចាំបទ«មិនអាចឃាត់ទេ»ចេញជាផ្លូវការ។ ទន្ទឹមនឹងគ្នានេះដែរ យើងឃើញថាលោកម៉មពេជ្ជរិទ្ធកំពុងមានសកម្មភាពជាច្រើននៅក្នុងវិថីសិល្បៈ ដូចជាការចូលរួមក្នុងរឿងភាគអប់រំ និងបទចំរៀងអប់រំក្នុងរឿង«គ្រួសារសុខសាន្ត» របស់ BBCMedia ក្រៅពីនេះដែរក៏មានការសហការជាមួយអង្គការ USAID ក្នុងយុទ្ធនាការថែរក្សាព្រៃឈើ ការសហការជាមួយ Pleng Smart និង ABA Mobile រួមទាំងការប្រគុំតន្រ្តីនៅតាមមជ្ឈដ្ឋាននានា។គួរអោយចាប់អារម្មណ៍ផងដែរដំណើររបស់លោកនៅលើវិថីសិល្បៈធ្វើអោយលោកបានបន្សល់នូវស្នាដៃបទចំរៀងជាច្រើន ហើយបទពេញនិយមរបស់លោកមួយចំនួនមានដូចជាបងនៅឆ្ងាយ ស្នូរទឹកភ្លៀងធ្លាក់ ចង់ក្បែរ ពុក និង Love Alone ជាដើម។

277678353_530208608461813_2611051921474504005_n-1

អត្ថបទដោយ វត្តី


ថ្ងៃអង្គារ, 26 ខែកក្កដា 2022 14:20  BeeTube News