BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍បង្ហាញលទ្ធផលសំខាន់ៗពីវេទិកាទេសចរណ៍អាស៊ាន២០២២រយៈពេល១សប្តាហ៏នៅខេត្តព្រះសីហនុ

ថ្ងៃចន្ទ, 24 ខែមករា 2022 09:03  មានជ័យ

photo_2022-01-24_08-43-16C (1)

ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ ពីថ្ងៃទី១៦-២២ ខែមករា  នៅខេត្តព្រះសីហនុ “តារារះ ទិសនិរតី” នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្នុងទំហំតូចល្មម ដែលអាចគ្រប់គ្រងបាន និងស្របតាមបរិបទកូវឺដ-១៨ បច្ចុប្បន្ននៅកម្ពុជាតាមទម្រង់ផ្ទាល់។

បើតាមក្រសួងទេសចរណ៏កិច្ចប្រជុំនេះធ្វើឡើងរវាងប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានមួយចំនួនមានដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមន៍ទេសចរណ៍អាស៊ាន (ASEANTA) និងសមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ៊្វិក (PATA)។ រីឯ ដៃគូអាស៊ានមួយចំនួនច្រើនទៀត ដូចជាប្រទេស បូកប៊ី ឥណ្ឌា រុស្ស៊ី ស្ថាប័នទេសចរណ៍ដៃគូអាស៊ាន និងផ្នែកឯកជនបានចូលរួមតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ទាំងផ្ទាល់ និងអនឡាញថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងតំណាងអង្គទូតនានានៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជាផងដែរ។

តាមលទ្ធផលដែលបង្ហាញដោយក្រសួងទេសចរណ៏បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានគាំទ្រនិងទទួលអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យពិភាក្សាបើកទេសចរណ៍អាស៊ានឡើងវិញដោយត្រូវ ជំរុញបើកទេសចរណ៍ផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN Travel) ឲ្យបានឆាប់ចំពោះមុខ តាមរយៈ ការគិតគួររៀបចំអនុវត្តច្រករបៀង នៃការធ្វើដំណើរក្នុង តំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរបង្កើតឲ្យមានប្រព័ន្ធរួមទទួលស្គាល់ការចាក់វ៉ាក់សាំងដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងតាមប្រព័ន្ឋឌីជីថល (Digital Vaccination Certificate) ជាដើម។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាពជំរុញអនុវត្ត ផែនការ និងគោលការណ៍ដែល បានអនុម័តមានដូចជា ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និង គោលការ ណ៍ណែនាំអាស៊ាន ស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ាន ស្របតាមសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តី ពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។ 

photo_2022-01-24_08-43-16 (3)M

ជាមួយគ្នានោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានពិភាក្សា និងពិនិត្យឃើញថា ប្រទេសសមាជិកនីមួយៗមានលក្ខណៈគ្រប់គ្រាន់សមស្របក្នុងការបើកទេសចរណ៍អន្តរជាតិ ជាបណ្តើរៗក្នុងបរិបទកូវីដ១៩។ ក្នុងន័យនេះ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ២០២២ រដ្ឋមន្ត្រីទេស ចរណ៍អាស៊ានបានឯកភាពគ្នាប្រកាសចេញពីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាបើក ទេសចរណ៍អាស៊ានឡើងវិញ ក្រោមបរិបទកូវីដ១៩ ទាំងទេសចរណ៏ផ្ទៃក្នុងអាស៊ាន និងទេសចរណ៏អន្តរជាតិ។ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានលើកទឹកចិត្តឲ្យពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញថែមទៀត ជាមួយដៃគូ អន្តរជាតិ សមាគមទេសចរណ៍នានា និងផ្នែកឯកជន ដើម្បីបង្កើនការចូលរួមជ្រោមជ្រែងការបើកទសចរណ៍ តំបន់ឡើងវិញប្រកបដោយភាពរលូននិងកំណើន។ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអះអាងជាថ្មី ជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឲ្យក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយសុវត្ថិភាពនិងភាពកក់ក្ដៅ។ 

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានឯកភាព និងអនុម័តលើឯកសារស្នើឡើងដោយប្រធានស្ថាប័នជាតិទេសចរណ៍ អាស៊ាន (ASEAN NTOs) មានដូចជា៖
ទី១, ស្ដង់ដាទីតាំងម៉ាយអាស៊ានសម្រាប់ព្រឹត្តិការណ៍ពិសេសនិងការទទួលស្គាល់ ទី២,  និម្មិតសញ្ញាទេសចរណ៍អាស៊ានថ្មី និងគោលការណ៍ណែនាំស្តីពីនិម្មិតសញ្ញា ។ ទី៣, បច្ចុប្បន្នភាពស្តង់ដាសមត្ថភាពសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន។ ទី៤,  គោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ព្រមទាំងឡាប៊ែល អាស៊ានស្តីពីការធ្វើដំណើរប្រកបដោយ “ភាពកក់ក្ដៅ និងសុវត្ថិភាព”  ។ ទី៥,  គោលការណ៍ណែនាំស្តីពីយន្តការទទួលស្គាល់ការសិក្សាពីមុនសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន។ ទី៦,  បច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន។ ទី៧,  សេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។ ទី៨,  ដើម្បីសុំការឯកភាពពីកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ទី៩,  លក្ខខណ្ឌការងារសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន។ ទី១០,  សេចក្ដីប្រកាសព័ត៌មានរួម របស់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥  ទី១១,  ឯកសារអាស៊ាននានាផ្សេងទៀត។  

បើតាមក្រសួងទេសចរណ៍រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពគ្នាផ្ដល់កិច្ចសហការសម្របសម្រួលនានាចាំបាច់ ដើម្បីអនុវត្តការបើកទេសចរណ៍អាស៊ាន ប្រកបដោយភាពរលូនជាដំណាក់កាលនិងទទួលបាននូវចីរភាព និងកំណើន និងបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន  ដែលបានផ្ដល់ការគាំទ្រខ្ពស់ដល់វិស័យទេសចរណ៍អាស៊ាន និងអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតនាឱកាសពិធីបើកវេទិកាទេសចរណ៍អាស៊ាន ២០២២៕ 

photo_2022-01-24_08-43-16 (2)M


 


ថ្ងៃចន្ទ, 24 ខែមករា 2022 09:03  មានជ័យ