BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល សម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ សម្រាប់ជុំទី៨

ថ្ងៃសៅរ៍, 22 ខែមករា 2022 09:34  លាង ឡា

photo_2022-01-22_09-31-46

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ រយៈពេល៣ខែបន្ថែមទៀត ខណៈការបើកប្រាក់ នឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការអនុវត្តសម្រាប់ជុំទី៨ គឺមានរយៈពេល៣ខែ គិតចាប់ពីខែមករា ដល់ខែមិនា ឆ្នាំ២០២២។ លោកលើកឡើងថា រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។

សូមរម្លឹកថា នាពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍លើកឡើងថា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើឡើងក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ការផ្តល់ជូននេះ នឹងត្រូវបញ្ឈប់ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ ដោយបង្វែរ កម្មវិធីជំនួយសង្គមមួយនេះ ទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនរួមវិញ៕

photo_2022-01-22_09-31-52

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 22 ខែមករា 2022 09:34  លាង ឡា