BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការផ្តល់វ៉ាក់សាំង ធ្វើឡើងនៅតាមមណ្ឌលសុខភាព ហើយនរណា ក៏អាចចាក់បានដែរ

ថ្ងៃសៅរ៍, 15 ខែមករា 2022 20:23  ហេង សំណាង

s_5 (1) (1)

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងបេសកកម្មពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា ការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វគ្គនេះ មិនដូចវគ្គមុនៗនោះទេ ពោលគឺក្រសួង បានរៀបចំរួចរាល់ ក្នុងការផ្តល់វ៉ាក់សាំងនេះ ជូនប្រជាពលរដ្ឋ នៅគ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមូលដ្ឋាន ដែលនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមកពីណា ក៏អាចចាក់វ៉ាក់សាំងបានដែរ ដោយមិនប្រកាន់ថា ត្រូវតែមានអាសយដ្ឋាននៅក្នុងឃុំសង្កាត់នោះទៀតទេ។ 

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង មិនថា ដូសទី១ ទី២ ឬ ទី៣  នោះទេ ត្រូវទៅចាក់ឱ្យបានគ្រប់គ្នា ហើយអ្នកដំណើរ ដែលឆ្លងកាត់កន្លែងចាក់វ៉ាក់សាំង ហើយត្រូវដល់ថ្ងៃកំណត់នៃការចាក់ ក៏អាចចូលចាក់ នៅទីនោះបានដែរ។ 

លោកជំទាវ ក៏បានអំពាវនាវដល់ពលរដ្ឋ មិនអោយមានការរើសអើងប្រភេទវ៉ាក់សាំងបង្ការជំងឺកូវដ-១៩ នោះទេ ព្រោះវ៉ាក់សាំងទាំងអស់ សុទ្ធតែអាចបង្ការជំងឺកូវីដ-១៩ និងប្រភេទបំប្លែងថ្មី អូមីក្រុង ហើយវាជួយការពារមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៀតផង៕


ថ្ងៃសៅរ៍, 15 ខែមករា 2022 20:23  ហេង សំណាង