រុស្សីបានបង្ហោះយន្តហោះទំលាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពប្រើអាវុធនុយគ្លេអ៊ែរនៅក្នុងលំហរអាកាស បែលឡារុស ដែលជាសញ្ញាបង្ហាញនូវសាមគ្គីភាពជាមួយនឹងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ន នៅក្នុងអម្លុងពេលដែលមានការប្រឈមមុខយ៉ាងតឹងតែងជាមួយនឹងសហគមន៍អឺរ៉ុបលើវិបត្តិជនអន្តោប្រវេសន្ត៍។ សហគមន៍អឺរ៉ុបកំពុងពិចារណារដាក់ទ័ណកម្ម ប្រឆាំងទៅនឹងបែលឡារុស ក្នុងការឆ្លើយតបទៅនឹងការបង្កើតរបស់ទីក្រុង Minsk នូវអ្វីដែល UN បានហៅថាជាវិបត្តិសិប្បនិម្មិតនៃជនអន្តោរប្រវេសន្ត៍ដែលមិនអាចអត់អោនឲ្យបាន។
Belarus បានបានប្រកែករឿងនេះ ហើយអ្នកនាំពាក្យប្រចាំទីក្រុងក្រឹមឡាំង Dmitry Peskov បានហៅពាក្យសំដីបញ្ឆិតបញ្ឆៀងរបស់ប៉ូឡូញដែលថា វិបត្តិនេះបានបង្កើតឡើងដោយទីក្រុង មូស្គូ “គឺជាការនិយាយដោយគ្មានការទទួលខុសត្រូវ និងមិនអាចទទួលយកបាន”។ កាលពីថ្ងៃពុធ, ទីក្រុងវ៉ាសូវីបាននិយាយថា ជនអន្តោរប្រវេសន្ត៍នៅក្នុង បែលឡារុស បានព្យាយាមសម្រុកចូលទៅក្នុងប៉ូឡូញនៅក្នុងយប់ដំបូង។
អាជ្ញាធរប៉ូឡូញ បានធ្វើអន្តរាគមន៍នៅតាមព្រំប្រទល់នៃប្រទេសជាមួយនឹងកំលាំង ៣,០០០នាក់ បន្ទាប់ពីមានមនុស្សជិត៦០០នាក់ បានប៉ុនប៉ងឆ្លងចូលកាលពីថ្ងៃអង្គារ៍។ សហគមន៍អឺរ៉ុបបានចោទប្រកាន់ ទីក្រុង Minsk ថាបានសាបព្រួសនូវទង្វើបះបោររបៀបជាអ្នកលេង ដែលជាចេតនាបានប្រមូលផ្តុំ និងរុញច្រាន ពួកអន្តោរប្រវេសន្ត៍មជ្ឍឹមបូព៌ា, អាហ្វហ្គានីស្ថាន, និងអាហ្វ្រិក ឲ្យឆ្លងកាត់ព្រំដែនប៉ូឡូញ។
“ដែលជាការប្រមើលមើល បានបង្ហញឲ្យឃើញថាមហន្តរាយនៃមនុស្សធម៌កំពុងតែរីកសាយភាយប្រឆាំងទៅនឹងភាពស្ទាក់ស្ទើររបស់ជនជាតិអឺរ៉ុបដែលធ្លាប់មានក្នុងការតាំងចិត្តអំពីតម្លៃនៃប្រវត្តិមនុស្សធម៌នៅក្នុងអឺរ៉ុប” Peskov បាននិយាយនៅប្រាប់កាសែត Reuters ។ លោកបានចោទប្រកាន់ អឺរ៉ុបថាបានប៉ុនប៉ងច្របាច់ក បែលឡារុស ដោយការបិទព្រំប្រទល់រវាងប្រទេសទាំង២។
សហគមន៍អឺរ៉ុបដែលបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងបែលឡារុសក្នុងការរំលោភសិទ្ធមនុស្ស បានចោទប្រកាន់ ទីក្រុង Minsk ថាបានបញ្ចុះបញ្ចូលជនអន្តោរប្រវេសន្ត៍ដែលមកពីប្រទេសដែលមានសង្រ្គាមនិងក្រីក្រ ហើយបានរុញច្រានពួកគេឲ្យឆ្លងកាត់ចូលទៅក្នុងប្រទេស ប៉ូឡូញ ក្នុងការព្យាយាមសាបព្រួសនូវអំពើហិង្សានៅក្នុងភាគខាងកើតអឺរ៉ុប។ "យើងកំពុងតែប្រឈម ទៅនឹងការវាយប្រហារដោយទទឹងទិសនៅតាមព្រំប្រទល់នៃសហគមន៍អឺរ៉ុបរបស់យើង" ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel បាននិយាយ៕