DW-
គ្រឿងម៉ាស៊ីនជាច្រើនប្រភេទរបស់នាវាចម្បាំងចិនបានដើរដោយគ្រឿងម៉ាស៊ីនដែលអភិវឌ្ឍន៍ឬផលិតដោយសហគ្រាសរោងចក្រនៅអាល្លឺម៉ង់ ដែលជាការស៊ើបអង្កេតមួយដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD ហើយនិងកាសែត Welt am Sonntag ដែលបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសៅរ៍។ក្រុមហ៊ុនទាំង២ដែលមានការពាក់ព័ន្ធគឺ MTU នៅ Friedrichshafen និងក្រុមហ៊ុនបារាំងដែលជាសាខានៃក្រុមហ៊ុន WolksWagen ដោយយោលទៅតាមរបាយការណ៍ ។
ក្រុមហ៊ុនទាំង២បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជានិច្ចជាកាលគេតែងតែមានការព្រមព្រៀងជាមួយនឹងបទបញ្ជារការត្រួតពិនិត្យនៃការនាំចេញ ហើយនឹងបានដាក់ចូលក្នុងកំណត់ត្រាសាធារណៈដែលមានការពាក់ព័ន្ធទៅនឹងយោធាចិន។ សេចក្តីរាយការណ៍លំអិតនៃម៉ាស៊ីន MTU ដែលបានដឹកទៅឲ្យចិនត្រូវបានគេរកឃើញនៅក្នុងវ៉ែបសាយជាសាធារណៈនៃវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលមានបញ្ជិររាយនាមក្នុងការបញ្ជូនអាវុធនិងគ្រឿងយុទ្ធោបករណ៍សំរាប់បោះពុម្ភផ្សាយរបាយការណ៍។
យោលទៅតាម SIPRI និង MTU ដែលជាអ្នកផ្គត់ផ្គង់ជាប្រក្រតីនៃគ្រឿងម៉ាស៊ីនសំរាប់នាវាពិឃាតដែលបាញ់មីស៊ីល Luoyang III តាមរយៈអាជ្ញាប័ណ្ណនៃរោងចក្រផលិតនៅក្នុងប្រទេសចិនដែលយ៉ាងហោចណាស់ក៏រហូតមកទល់នឹងឆ្នាំ២០២០ដែរ។ បន្ថែមលើនេះទៀត MTU ,ដែលជាសេចក្តីរាយការណ៍,ក៏បានផ្គត់ផ្គង់ម៉ាស៊ីនសំរាប់ប្រើប្រាស់ក្នុងនាវាមុជទឹកSong របស់ចិនដែរ។
ទោះជាយ៉ាងណាក៏ដោយ ទីស្នាក់ការធំរបស់ក្រុមហ៊ុនបានប្រាប់ ARD និង Welt am Sonntag ពួកគេនឹងបញ្ឍប់ការផ្គត់ផ្គង់ ម៉ាស៊ីនសំរាប់នាវាមុជទឹក។ ក្រុមហ៊ុនបានបញ្ជាក់និងអះអាងថា ពួកគេនឹងមិនបន្តរចុះកិច្ចសន្យាជាមួយកងទ័ពនិងក្រសួងការពារជាតិចិនទៀតទេ។ នៅមានទៀត ការៀបចំបង្កើតឲ្យមានការរកស៊ីចូលហ៊ុនគ្នានៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១០ប្រធានក្រុមហ៊ុនដែលគេបានស្គាល់ថាឈ្មោះ Tognum នៅក្នុងពេលនោះត្រូវបានគេសំគាល់ដឹងថាបានដឹកគ្រឿងម៉ាស៊ីនយកទៅឲ្យកងនាវានិងឆ្មាំសមុទ្ទចិន។
SIPRI បានឲ្យដឹងទៀតថាម៉ាស៊ីនដែល MTU ដឹកយកទៅឲ្យចិនយកទៅតម្លើងក្នុងនាវាចម្បាំងមិនទាមទារឲ្យមានអាជ្ញាប័ណ្ណនាំចេញទេ។