Berlin-
សេវាកម្មសន្តិសុខអាល្លឺម៉ង់ជឿថា បុរសម្នាក់ដែលគបានឃើញស្លាប់នៅកណ្តាលផ្លូវក្បែរស្ថានទូតរុស្សីក្នុងទីក្រុង Berlin កាលពីខែមុន គឺជាភ្នាក់ងារសម្ងាត់របស់រុស្សីនៃក្រុមចារកម្ម FSB , ទស្សនាវដ្តី Der Spisgel បានរាយការណ៍កាលពីថ្ងៃសុក្រ។ សាកសពរបស់បុរសដែលមានអាយុ ៣៥ឆ្នាំត្រូវបានគេឃើញនៅព្រឹកព្រលឹមថ្ងៃទី១៩ខែតុលា ទស្សនាវដ្តីបាននិយាយថា តាមការបញ្ជាក់ពីប្រភពនៃសន្តិសុខបុរសនោះបានធ្លាក់ពីលើជាន់ដែលខ្ពស់ជាងគេនៃស្ថានទូត។
ប៉ូលីសនៃទីក្រុង Berlin បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ដោយបានធ្វើការណែនាំឲ្យទៅសួរសុភាចារ្យបុរសសាធារណៈ ដែលមិនអាចនឹងធ្វើអត្ថាអធិប្បាយបានភ្លាមៗ ។ ការរកឃើញនៃសាកសពនៅខាងក្រៅបេសកម្មការទូតរុស្សីមិនត្រូវបានគេធ្វើសេចក្តីរាយកាណ៍កាលពីពេលមុនទេ។
ប្រភពនៃសន្តិសុខបាននិយាយប្រាប់អ្នកទស្សនាវដ្តីថា វាមិនច្បាស់ថាតើអ្នកការទូតនោះធ្លាក់ដោយរបៀបណា ហើយអ្វីទៅដែលជាមូលហេតុដែលធ្វើឲ្យគេស្លាប់។ ស្ថានទូតរុស្សីមិនព្រមអនុញ្ញាតិឲ្យមានការធ្វើកោសល្យវិច័យ, ទស្សនាវដ្តី Der Spiegel បាននិយាយ។ បុរសដែលគេមិនបានប្រាប់ឈ្មោះ,ត្រូវបានគេចុះបញ្ជីរជាផ្លូវការថាជា លេខាទូតទី២ ហើយនឹងមានទំនាក់ទំនងផងដែរទៅនឹងគ្រួសារមួយដែលជាមន្ត្រីជាន់ខ្ពស់មានឋានៈជាក្រុមប្រឹក្សារចាងហ្វាងនៃ FSB ដែលមានមូលដ្ឋាននៅរុស្សីប្រឆាំងនឹងភេវរកម្ម។
ស្ថានទូតរុស្សីបាននិយាយថា ឧបទ្ទវហេតុនេះវាជាគ្រោះថ្នាក់ប្រកបទៅដោយសោកនាដកម្ម ដែលមិនអាចធ្វើអត្ថាធិប្បាយបានដោយសារតែហេតុផលនៃវិជ្ជាជីវៈ។ ស្ថានទូតមិនបានឆ្លើយតបភ្លាមៗទៅកាន់សំណូមពររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលសុំឲ្យធ្វើអត្ថាធិប្បាយពីរបាយការណ៍របស់ទស្សនាវដ្តី Spiegel។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់បានប្រាប់នៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃថា រដ្ឋាភិបាលអាល្លឺម៉ង់បានដឺងពីការស្លាប់របស់អ្នកការទូតរុស្សីនេះនៅក្នុងទីក្រុង Berlin ប៉ុន្តែមិនអាចផ្តល់នូវសេចក្តីលំអិត។