វាជាការសំរេចចិត្តជាលើកទី២ដែលខ្វែងគំនិតគ្នា។ Mirza Ali Ahmadi និងប្រពន្ធរបស់គាត់ Suruya និងកូនចៅរបស់គាត់ទាំង៥នាក់បានជួបជុំគ្នាកាលពីថ្ងៃទី១៩ខែកក្កដា នៅក្នុងហ្វូងមនុស្សដ៏ណែនណាន់តាន់តាប់ខាងក្រៅរបងនៃអាកាសយានដ្ឋាន ទីក្រុងកាប៊ុលក្នងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមានទាហ៊ានអាមេរិកម្នាក់ ដែលឈរនៅលើរបងយ៉ាងខ្ពស់ បានស្រែកសួរថាពួកគេត្រូវការជំនួយដែរឬទេ?
ដោយមានការព្រួយបារម្ភពីទារកដែលទើបតែមានអាយុ២ខែ Sohail អាចនឹងត្រូវកៀបដោយសារការប្រជ្រៀតគ្នា ពួកគេបានហុចទារកឲ្យទៅទាហ៊ាននោះ ដោយគិតថាពួកគេនឹងបានទៅដល់មាត់ច្រកចូលក្នុងពេលឆាប់ៗ ដែលមានចម្ងាយតែ៥ម៉ែត្រប៉ុណ្ណោះពីពួកគេ។ ប៉ុន្តែក្នុងពេលនោះ,Mirza Aliបាននិយាយថា,ពួកតាលីបង់បានចាប់ផ្តើមរុញច្រានហ្វូងមនុស្សរាប់រយនាក់ដែលជាអ្នកមានសង្ឃឹមថានឹងបានចាកចេញពីប្រទេសឲ្យត្រឡប់មកក្រោយវីញ ដែលធ្វើឲ្យក្រុមគ្រួសារនេះត្រូវចំណាយពេលច្រើនជាងកន្លះម៉ោងដើម្បីទៅដល់ម្ខាងទៀតនៃរបងអាកាសយានដ្ឋាន។
នៅពេលដែលពួកគេបានចូលទៅដល់ខាងក្នុងអាកាសយានដ្ឋាន Sohail មិនដឹងជានៅទីណារកមិនឃើញ។
Mirza Ali ,ដែលបាននិយាយថាលោកបានបំរើការជាឆ្មាំសន្តិសុខនៅក្នុងស្ថានទូតអាមេរិកអស់រយៈពេល១០ឆ្នាំ, បានចាប់ផ្តើមដើរសួរទាំងក្តីអស់សង្ឃឹមរាល់មន្ត្រីដែលគាត់បានជួប ថាតើមានបានឃើញឬដឹងពីកន្លែងទារករបស់គាត់កំពុងស្នាក់នៅដែរឬទេ?។គាត់និយាយទៀតថា មេបញ្ជាការយោធាបានប្រាប់គាត់ថា អាកាសយានដ្ឋានជាកន្លែងដ៏គ្រោះថ្នាក់ណាស់សំរាប់ទារក អញ្ចឹងប្រហែលជាគេយកទៅកន្លែងពិសេសមួយសំរាប់កូនក្មេង ប៉ុន្តែនៅពេលដែលគាត់បានទៅដល់កន្លែងនោះ គឺគ្មានអ្វីទាំងអស់។
Mirza Ali បានផ្តល់កិច្ចសម្ភាសន៍មួយតាមរយៈអ្នកបកប្រែដោយនិយាយថា “ មេបញ្ជាការនោះបានដើររកគ្រប់ទីកន្លែងនៅក្នុងអាកាសយានដ្ឋានជាមួយខ្ញុំ” តែមិនបានសួរឈ្មោះគាត់ទេ ដោយខ្ញុំមិនចេះភាសារអង់គ្លេសហើយពឹងពាក់ទៅលើសហសេវិកដែលធ្វើការក្នុងស្ថានទូតក្នុងការធ្វើទំនាក់ទំនង។ ខ្ញុំបានជួបនឹងមនុស្សប្រហែល២០នាក់ រាល់មន្ត្រីយោធាឬស៊ីវិលដែលខ្ញុំបានពើបប្រទះ ហើយខ្ញុំសួរពួកគេពីដំណឹងកូនខ្ញុំ។ មន្រ្តីម្នាក់បានប្រាប់គាត់ថា Sohail ប្រហែលជាត្រូវបានគេជម្លៀសចេញហើយ ពីព្រោះនៅទីនេះយើងគ្មានធនធានសំរាប់ថែររក្សារគេទេ។
ក្រុមគ្រួសារនេះបច្ចុប្បន្នកំពុងស្នាក់នៅ Fort Bliss ក្នុងរដ្ឋTexas ជាមួយក្រុមគ្រួសារដ៏ទៃទៀតដើម្បីរង់ចាំទៅតាំងទីលំនៅកន្លែងផ្សេងទៀតក្នុងសហរដ្ឋអាមេរិក។