BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង់គ្លេសតាមដាននាវាមុជទឹកចិនព្រមទាំងបានប្រុងប្រៀបឡើងយន្តហោះស្កាត់មុខយន្តហោះចិនក្នុងសមុទ្រចិនខាងត្បូង

ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:46  គុន ច័ន្ទរដ្ឋា

នាវាចម្បាំងនិងឧទ្ធម្ភាគចក្រដែលកំពុងធ្វើប្រតិបត្តិការណ៍ជាមួយនឹងនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ដែលមានសមត្ថភាពអាចដឹងពីទីកន្លែងនាវាមុជទឹក បានជួយនាវាដ៏ធំរបស់អង់គ្លេសឲ្យតម្រង់ទិសបានច្បាស់លាស់។ យន្តហោះចម្បាំងរបស់ចិនដែកំពុងតែស្ថិតនៅលើអាកាស ប៉ុន្តែពួកគេបានរក្សារចម្ងាយនៃវិជ្ជាជីវៈ ដោយបានបញ្ជូនសញ្ញាមួយ ព្រមទាំងបត់ក្បាលត្រឡប់ទៅវិញខណៈនៅក្នុងចម្ងាយប្រហែលជា១៥០ម៉ាយ។

photo_2021-11-05_13-25-09

មេបញ្ជាការនៃក្រុមអ្នកប្រយុទ្ធរបស់កងនាវាអង់គ្លេសលោកSteve Moorhouse បាននិយាយថា “ នេះជាល្បែងឆ្មារចាប់កណ្តុរ ខ្ញុំដឹងច្បាស់ថាពួកគេបានបត់ក្បាលត្រឡប់ទៅវិញនៅក្នុងរយៈចម្ងាយដែល គេចង់ប្រើប្រាស់ពួកយើងដើម្បីសម្រួលដល់ការហ្វឹកហាត់របស់ពួកគេ ដែលនៅក្នុងរបៀបដូចគ្នានេះយើងអាចហោះតម្រង់ទៅរកពួកគេ ដូច្នេះវគ្មានអ្វីដែលត្រូវឲ្យយើងគួរព្រួយបារម្ភនោះទេ”។

“ពួកគេមិនមានសកម្មភាពប៉ះពាល់អ្វីមកលើយើង ឬរាំងខ្ទប់យើងបន្តិចបន្តួចទាល់តែសោះ ប៉ុន្តែនៅក្នុងរយៈចម្ងាយដែលពួកគេហោះហើរនេះបានចង្អុលបង្ហាញប្រាប់យើងថាតើអ្វីដែលជារឿងពិតប្រាកដដែលគេចង់ធ្វើ”។រឿងលំអិតថ្មីអំពីកងទ័ពជើងទឹកអង់គ្លេសបានពើបប្រទះជាមួយនឹងចិន វាបានកើតមានឡើងក្នុងចន្លោះខែសីហានិងខែតុលា ដែលលេចចេញមកដូចលោករដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា “វាទំនងណាស់” នៅក្នុងចំណុចខ្លះនាវាផ្ទុកយន្តហោះនឹងត្រូវបានគេប្រើប្រាស់ធ្វើការវាយប្រហារដែលអាចធ្វើទៅបានទៅលើមុខសញ្ញភេវរករនៅក្នុងអាហ្វហ្គានីស្ថាន។

“នេះវានឹងអាចឲ្យយើងចាប់យកចេញនូវមនុស្សដែលដាក់ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើ ចក្រភពអង់គ្លេសឬសម្ព័ន្ធមិត្តរបស់យើង”,Ben Wallaceបាននិយាយនៅក្នុងទស្សនកិច្ចមួយនៅលើនាវា ដែលបានឈប់សំចតនៅ Oman ។ “ ថាតើនៅសប្តាហ៍ក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬទស្សវត្សរ៍ក្រោយ នឹងនៅតែបន្តរប្រតិបត្តិការណ៍” ។ “បើអ្នកជាប្រជាជាតិមួយដែលចង់បង្ករនូវការរំខាន ,ឈឺចាប់ ,បន្ទុចបង្អាក់ ខ្ញុំគិតថាអ្នកប្រាកដជាបានអង្គុយមើលនិងឃើញនូវអ្វីដែល HMS Queen Elizabeth បាននិងកំពុងធ្វើ។


ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:46  គុន ច័ន្ទរដ្ឋា