BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិននឹងថ្កោលទោសអ្នកគាំទ្រឯករាជ្យភាពសំរាប់តៃវ៉ាន់ឲ្យប្រឈមទៅនឹងបទឧក្រិដ្ឋអស់មួយជីវិត

ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:41  គុន ច័ន្ទរដ្ឋា

Reuters-

ចិននឹងធ្វើឲ្យបុគ្គលដែលគាំទ្រឯករាជ្យភាពនៃតៃវ៉ាន់ប្រឈមមុខទៅនឹងបទឧ្រិដ្ឋអស់មួយជីវិត អ្នកនាំពាក្យចិនផ្នែកការិយាល័យទំនាក់ទំនងកិច្ចការតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រ។ នេះគឺជាលើកទី១ដែលចិនបានបញ្ជាក់យ៉ាងច្បាស់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរសំរាប់បុគ្គលទាំឡាយណាដែលគិតថានឹងចង់ឲ្យតៃវ៉ាន់ទទួលបាននូវឯករាជ្យភាព ខណៈដែលភាពតានតឹងបានកើនឡើងរវាងចិនដីគោកនិងដីកោះដែលគ្រប់គ្រងដោយខ្លួនឯង ហើយដែលចិនបានអះអាងថាជាទឹកដីរបស់ខ្លួន។

photo_2021-10-15_01-17-59

ការិយាល័យបានចេញឈ្មោះលោកនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-Chang ,ប្រធានរដ្ឋសភា You Si -Kung និងរដ្ឋមន្ត្រីក្រសួងការបរទេស Joseph Wu ថាជាមនុស្សក្បាលរឹងគាំទ្រឯករាជ្យភាពតៃវ៉ាន់ ព្រមទាំងបានប្រកាសជាសាធារណៈជាលើកដំបូងថានឹងធ្វើបញ្ជីរឈ្មោះបុគ្គលដែលចូលទៅក្នុងប្រភេទនេះ។ ចិននឹងដាក់ទណ្ឌកម្មទៅលើបុគ្គលដែលមាននៅក្នុងបញ្ជីរនេះ ដោយមិនអនុញ្ញាតិឲ្យពួកគេចូលទៅក្នុងចិនដីគោក, ហុងកុងនិងម៉ាកាវ,អ្នកនាំពាក្យចិន Zhu Fenglia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ។

បុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីរខ្មៅ នឹងមិនអនុញ្ញាតិឲ្យធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងស្ថាប័ន្រឬក៏បុគ្គលចិនដីគោកឬក៍ក្រុមហ៊ុនរបស់ពួកគេ ឬក៏ស្ថាប័ន្រដែលផ្តល់មូលនិធិឲ្យពួកគេដើម្បីទទួលបាននូវប្រាក់ចំណេញពីចិនដីគោក,នាងបាននិយាយយ៉ាងដូច្នេះ។ ដែលជារឿងអគតិ អ្នកនយោបាយតៃវ៉ាន់ពឹងពាក់និងអាស្រ័យទៅលើអំណោយពីក្រុមហ៊ុនដើម្បីផ្គតផ្គង់និងគាំទ្រនូវយុទ្ធនាការនៃការបោះឆ្នោតរបស់ពួកគេ ហើយក្រុមហ៊ុនតៃវ៉ាន់ជាច្រើនរកបានប្រាក់ចំណេញដោយសារធ្វើជំនួញជាមួយចិនដីគោក។ ជនជាតិតៃវ៉ាន់ជាច្រើនសែននាក់ បច្ចុប្បន្នកំពុងធ្វើការនៅចិនដីគោក។ ចិននឹងចាត់វិធានការណ៍ដ៏ទៃទៀតដែលចាំបាច់ប្រឆាំងនឹងពួកអស់ទាំងនេះ ,Zhu បាននិយាយ។

នាងបាននិយាយទៀតថា សារនេះចិនចង់បញ្ជូនទៅឲ្យពួកអ្នកគាំទ្រឯករាជ្យភាពនៃតៃវ៉ាន់ថា “ អ្នកទាំងឡាយណាដែលបំភ្លេចបុព្វបុរសរបស់ខ្លួន, ក្បត់មាតុភូមិនិងបំបែកប្រទេស នឹងគ្មានកំណើតព្រមទាំងទទួលបាននូការមើលងាយពីប្រជាជននិងវិនិច្ឆ័យដោយប្រវត្តិសាស្ត្រ”។
ក្រុមប្រឹក្សារតៃវ៉ាន់ទទួលន្ទុកកិច្ចការចិនដីគោកមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរដើម្បីសុំការអត្ថាធិប្បាយ។


ថ្ងៃសៅរ៍, 06 ខែវិច្ឆិកា 2021 08:41  គុន ច័ន្ទរដ្ឋា