Washington-
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យចិនកុំឲ្យរារាំងចលនានិងការចូលទៅយកព័ត៌មាននៃអ្នកកាសែត ដើម្បីរាយការណ៍អំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនាឆ្នាំក្រោយនៅទីក្រុងប៉េកាំង។ ក្លិបទំនាក់ទំនងកិច្ចការបរទេសចិន នៅក្នុងសប្តាហ៍នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីការខ្វះនូវតម្លាភាពពីអ្នករៀបចំនៃកីឡាដែលនឹងចាប់ផ្តើមក្នុងខែកុម្ភះខាងមុខនេះ។
"យើងជំរុញឲ្យមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតុចិនកុំកំណត់នូវដែនសេរីភាពនៃចលនា និងការចូលទៅយកព័ត៌មានដើម្បីធានាថា ពួកគេនឹងមានសុវត្តិភាពនិងអាចរាយការណ៍ដោយសេរី រួមបញ្ចូលទាំងនៅក្នុងកីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិក" អ្នកនាំពាក្យនៃក្រសួងការបរទេស Ned Price បាននិយាយនៅក្នុងសន្និសិទកាសែតជាប្រចាំថ្ងៃ ដោយនិយាយយោងទៅរកសាធារណរដ្ឋប្រជាមានិតុចិន។
ក្រុមសកម្មជនបានធ្វើការអំពាវនាវ ដល់ទីក្រុងវ៉ាស៊ិនតោន ធ្វើពហិការឬក៍មិនអនុញ្ញាតិឲ្យមន្ត្រីរបស់ខ្លួនចូលរួមនៅក្នុងកីឡានេះ ដោយសារចិនមិនយកចិត្តទុកដាក់ក្នុងការគោរពសិទ្ធរបស់ពួក Uyghurs និងជនជាតិមូស្លីមភាគតិចដ៏ទៃទៀតនៅក្នុងភាគពាយ័ព្យ ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ចិនបានបង្កើតនូវបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងប្រល័យពូជសាសន៍។
Price បាននិយាយថា ខ្លួនមិនបានធ្វើបច្ចុប្បន្នភាពលើជំហររបស់អាមេរិកក្នុងការចូលរួមនៅក្នុងកីឡានេះទេ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីពេលមុនថា ពួកគេនឹងពិភាក្សាររឿងនេះជាមួយសម្ព័ន្ធមិត្ត។ អ្នកចូលរួមនៅក្នុងកីឡានេះ វានឹងអាស្រ័យទៅលើការធ្វើតេស្តប្រចាំថ្ងៃអំពី កូវីដ-19 ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនឹងត្រូវបានបានគេប្រមូលដាក់មួយដុំឬជាផ្នែកដែលចែកចេញជា៣កន្លែង, មួយកន្លែងនៅទីប្រជុំជនប៉េកាំង, កន្លែងទី២នៅក្បែរមហាកំផែង និងមួយកន្លែងទៀតនៅភាគឥសាន្តនៃទីក្រុង ក្នុងខេត្ត Hebei ៕