BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពជើងទឹកអាមេរិកបានដកមេបញ្ជាការ៣រូប បន្ទាប់ពីនាវាមុជទឹកបុកភ្នំនៅក្បែរប្រទេសចិន

ថ្ងៃសុក្រ, 05 ខែវិច្ឆិកា 2021 08:17  គុន ច័ន្ទរដ្ឋា

photo_2021-10-08_03-11-29

កងទ័ពជើងទឹកអាមេរិកបានដកមន្ត្រីយោធាដឹកនាំជាន់ខ្ពស់នៅក្នុងនាវាមុជទឹក US Seawolf (SSN-22) ដែលបានបើកទៅបុកភ្នំមួយនៅក្រោមទឹកនៃសមុទ្ទចិនខាងត្បូងកាលពីខែមុន ដែលបណ្តាលឲ្យរបួសនាវិក១១នាក់ និងបង្ខំឲ្យនាវានោះត្រូវធ្វើដំណើរទៅចតនិងជួសជុលនៅកោះ Guam ។ កាលពីថ្ងៃព្រហស្បតិ៍ មេបញ្ជាការរង ឧត្តមនាវីកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិកនាវាចរណ៍ទី៧ Karl Thomas បានសំរេចដកចេញពីការទទួលខុសត្រូវលើនាវា USS Connecticut រួមមាន លោក Cameron Aljilani មេបញ្ជាការនាវា, មន្រ្តីប្រតិបត្តិវរសេនីយ៍ទោ Patrick Cashin ,និងប្រធានផ្នែកនាវា Cory Rodgers ។

នៅក្នុងការប្រកាសនៃសេចក្តីសំរេចដើម្បីដកចេញពីមុខតំណែងក្នុងការទទួលខុសត្រូវជាមេដឹកនាំក្នងនាវាមុជទឹក កងនាវីបានពិពណ៌នាថា វាជាការបាត់បង់ទំនុកចិត្តចំពោះមេដឹកនាំ។ "បន្ទាប់ពីប្រកាសដកការទទួលខុសត្រូវនេះ កងនាវីបាននិយាយថា John Witte នឹងបន្តការងារជាមេបញ្ជាការស្តីទី, Joe Summer មេបញ្ជាការប្រតិបត្តិ, និង Paul Walter ជាប្រធានផ្នែកនាវា។"

របាយការណ៍នៃការដកចេញពីមុខតំណែងបញ្ជាការសំរាប់មេបញ្ជាការទាំង៣រូបនេះ កងនាវាចរណ៍ទី៧របស់សហរដ្ឋអាមេរិកបានប្រកាសពីដំបូងថា គេបានស្រាវជ្រាវឃើញនាវមុជទឹកបានទៅបុកនឹងភ្នំមួយនៅក្រោមបាតសមុទ្ទ ដែលគេស្គាល់ថាជា Seamount កាលពីថ្ងៃទី២ ខែតុលា។ ការស៊ើបអង្កេតបានកំណត់ថា USS Connecticut បានបើកទៅបុកភ្នំក្រោមបាតសមុទ្ទមួយដែលគេមិនបានគូសទុកក្នុងផែនទី ខណៈដែលនាវាកំពុងធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិនៃតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វីក។

បន្ទាប់ពីមានឧប្បទ្ទវហេតុចុងក្រោយនេះបានកើតឡើង, ចិនបានទាមទារឲ្យសហរដ្ឋអាមេរិកផ្តល់នូវចម្លើយអំពីទីកន្លែងដែលនាវមុជទឹកនេះធ្វើប្រតិបត្តិការណ៍និងថា តើនាវាកំពុងធ្វើអ្វីនៅពេលដែលរងគ្រោះដោយការប៉ះទង្គិចនៅក្រោមទឹកនេះ។ ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីបានទទួលដំណឹងពីខាងនាវាមុជទឹកនេះបានរងគ្រោះថ្នាក់កាលពីថ្ងៃ៧ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន បានសុំឲ្យអាមេរិកប្រាប់ពីទីកន្លែងកើតហេតុឲ្យបានច្បាស់លាស់៕


ថ្ងៃសុក្រ, 05 ខែវិច្ឆិកា 2021 08:17  គុន ច័ន្ទរដ្ឋា