BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១

ថ្ងៃពុធ, 27 ខែតុលា 2021 18:05  ហេង សំណាង

000m

នៅព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២១ នេះបន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនរួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១ជាបន្តទៀតជាមួយនឹងថ្នាកដឹកនាំអាស៊ាន។ 

នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានផ្លាស់ប្ដូរយោបល់គ្នាជាច្រើន ជាពិសេសក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសដៃគូសន្ទនារវាងប្រទេសអាស៊ាននិងអូស្រ្តាលីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអូស្រ្តាលី ក្នុងកម្រិតថ្មីមួយទៀត ជាពិសេសនៅក្នុងការចូលរួមចំណែកបន្តលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពក្នុងការ លើកកម្ពស់នៃទំនាក់ទំនង ទំនងអាស៊ាន និងអូស្ត្រាលីដើម្បីអោយទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានស្វាគមន៍ដល់អូស្ត្រាលីផងដែរក្នុងការបន្តការគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន ពិសេសនៅក្នុងទស្សនៈវិស័យរបស់អាស៊ាន និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ 

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសជួយដល់អាស៊ាននូវថវិកា៥លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខសុខាភិបាលអាស៊ាន-អូស្ត្រាលី ,៦០លានដុល្លារអូស្ត្រាលី ក្នុងការគាំទ្រមជ្ឈមណ្ឌលអាស៊ានសម្រាប់សុខភាពសាធារណៈ សង្គ្រោះបន្ទាន់និងជំងឺកើតថ្មី។ អូស្ត្រាលីក៏បានប្រកាសបន្តជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០លានដូសបន្ថែមទៀតដល់អាស៊ាន។ ក្រៅពីនេះនាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសបន្តគាំទ្រការស្តារឡើងវិញនូវសេដ្ឋកិច្ចអាស៊ាន។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញក្តីសង្ឃឹមថានឹងមានឱកាសមកទស្សនកិច្ចនៅប្រទេសអាស៊ាននីមួយៗនាពេលខាងមុខ។ 

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ានគឺជាតំបន់មួយដែលមានទំហំពាណិជ្ជកម្មធំជាងគេសម្រាប់អូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកអាស៊ានជាតំបន់មួយជិតអូស្ត្រាលី ដែលជាមិត្តជិតខាងមួយរបស់អូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានប្រកាសគាំទ្ររាល់យន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន។ លោកបានប្រកាសគាំទ្រការកសាងសហគមន៍អាស៊ានការធ្វើសមាហរណកម្មអាស៊ាននិងការកាត់បន្ថយគម្លាតប្រទេសសមាជិកអាស៊ាន។

លោកនាយករដ្ឋមន្ត្រី ក៏ចង់ឃើញការផ្តល់ឱកាសឱ្យអូស្ត្រាលីចូលរួមជាមួយអាស៊ានដោយភាពវិជ្ជមាននិងការស្ថាបនា។ នៅចុងក្រោយនៃជំនួបនេះក៏មានការផ្លាស់ប្តូទៅលើបញ្ហាក្នុងតំបន់ដូចជាបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េផងដែរ៕

001m

 

002m

 

003m


 


ថ្ងៃពុធ, 27 ខែតុលា 2021 18:05  ហេង សំណាង